អ្នកភ្នួងការត្រូវទម្រង់ម្នាក់ ប្រកាសផ្ទេរជំនាញដល់អ្នកចង់សម្អាងឲ្យត្រូវទម្រង់ខ្មែរ

បរិបទចុងក្រោយ គេកត់សម្គាល់ថា សម្អាងការនៅក្នុងប្រទេសកម្ពុជា កាន់តែប្រកួតប្រជែងម៉ូដគ្នា រំលេចឈុតប្លែកៗ ចម្លងតាមប្រទេសក្បែរខាង ដោយឈុតមួយចំនួន ជាឈុតទិញស្រាប់របស់ប្រទេសជិតខាង ដោយធ្វើឲ្យគេ បារម្ភពីការចុះខ្សោយ នៃទម្រង់ខ្មែរក្នុងវិស័យសម្អាងផង។ អុីចឹងហើយ ទើបអ្នកឯកទេសខាងផ្នែកតែងសម្អាងឲ្យត្រូវទម្រង់ខ្មែរមួយរូប ប្រកាសជា សាធារណៈថា ខ្លួននឹងផ្ទេរចំណេះជំនាញ ពីការតែងសម្អាងឲ្យត្រូវទម្រង់នោះ ទៅឲ្យអ្នកជំនាន់ក្រោយដោយគ្មានលក្ខណ្ឌ ដើម្បីកុំឲ្យបាត់បង់ការយល់ដឹង។ លោក…

ទេព មុន្នីរក្សា ប្រាប់មូលហេតុបាត់មុខពីការងារសប្បុរសធម៌

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងវ័យក្មេងកញ្ញា ទេព មុន្នីរក្សា ត្រូវបានគេស្គាល់ច្រើន ក្រោយពីមានឱកាសបង្ហាញមុខក្នុងកម្មវិធីសប្បុរសធម៌ ជាពិសេសកម្មវិធីធំៗរបស់គ្រួសារតារាកម្ពុជា។ ប៉ុន្តែនៅពេលកេរ្តិ៍ឈ្មោះ ឈានឡើង តារាស្រីរូបនេះ បែរជាបាត់មុខពីការងារសង្គមទាំងនេះ ខណៈដែលនាង បង្ហាញមុខលើកនេះ ក៏មើលទៅកាលីព និងស្រស់ស្អាតប្លែក ដល់ថ្នាក់ចេញមុខបំភ្លឺ ដើម្បីកុំឲ្យមានការយល់ច្រលំថា នាងគូស្នេហ៍ហាមឲ្យកាត់បន្ថយការងារសង្គម។ កញ្ញា ទេព…

ទោះមានសន្ទុះ តែ រុន ណាកូ ប្រកាសមិនដកឃ្លាការងារសង្គម

ខណៈដែលទីផ្សារឈានឡើង ដោយមានមុខស្ទើរគ្របសកម្មភាពបង្ហាញម៉ូដ ថតស្ពត និងសម្ដែងរឿង ដោយត្រៀមទាំងសម្ដែងតួឯកអោយផលិតកម្មក្លាសុិកផង តែតារាសម្តែងវ័យក្មេង លោក រុន ណាកូដែលទើបជាប់តំណែងជាទូតសុឆន្ទៈ និងជាម្ចាស់ពានប្រជាប្រិយឆ្នាំ២០១៩ បានអះអាងថា លោកមិនដកឃ្លាពីការងារសង្គមនោះឡើយ គឺនៅតែប្រកាន់ជំហរ ចូលរួមរាល់សកម្មភាពសប្បុរសធម៌តូចធំ ដោយសុខចិត្តមិនទទួលការងារ បានលុយដែលមកជាន់ ថ្ងៃនោះផង។ ម្ចាស់ពានត្រូវទម្រង់ និងលេចធ្លោកាលពីឆ្នាំ២០១៨រូបនេះ បញ្ជាក់ថា…

សមគ្នា ដាវណ្ណ រីគី និងកូនក្រមុំ តារាសម្ដែង តូច ស្រីពេជ្រ

នៅលើហ្វេសប៑ុក មានការចាប់អារម្មណ៍គួរសម បន្ទាប់ពីតារាសម្ដែង វ័យក្មេង ដាវណ្ណ រីគី និងកូនក្រមុំអ្នកនាង តូច ស្រីពេជ្រ ថតរូបសម្អាងការ ស្របគ្នាដែលមានការទម្លាយថា បើអ្នកទាំងពីរស្រទ្បាញ់គ្នា គឺម្ដាយ និងម្ដាយ ពិតជាលើកដៃដប់ទទួលយកនោះ។ អ្នកលេងហ្វេសប៑ុក សរសើរថា បើកុំបង្ហាញមុខកូនក្រមុំ គ្មានអ្នកណាដឹងថា អ្នកនាងមានកូនក្រមុំស្រស់ស្អាត…

មិនគួរជឿថា ប្រាសាទ ដាវីន ស្រស់ស្អាតដល់ម្លឹង ក្នុងការបង្ហាញខ្លួនម្ដងនេះ

ក្នុងពេលនេះ តារាម៉ូឌែលល្បីល្បាញ កញ្ញា ប្រាសាទ ដាវីន នៅតែមិនទាន់ទទួលការងារស៊បទាំងស្រុង បន្ទាប់ពីនាងត្រលប់ពីប្រទេសអូស្ត្រាលីនោះទេ ប៉ុន្តែគេកត់សម្គាល់ថា រាល់ពេលនាងបង្ហាញខ្លួនជាមួយការងារសិល្បៈម្ដងៗ គឺប្លែកភ្នែកជាក់ស្ដែង រូបថតសម្អាងការដែលគេទើបតែឃើញមុននេះបន្តិច សុទ្ធតែធ្វើឲ្យនាងទទួលបានការសរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតខ្លាំង ទាំងឈុតកូនក្រមុំរ៉ូបស និងឈុតប្រពៃណី។ យោងតាមការទម្លាយចេញពីផេកសម្អាងការ ហេង ឡុង ដែលត្រូវគេស្គាល់ថា ជាសម្អាងការជំនាញខាងច្នៃឈុតកូនក្រមុំប្លែកៗល្បីល្បាញនោះ…

ឃាត់ខ្លួនម្ចាស់សម្អាងការម្នាក់ រកឃើញថ្នាំញៀនជិត ១គីទ្បូក្រាម

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៩ និង ២០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយប្រតិបត្តិការនេះ គឺមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ា…

ក្រោយជោគជ័យការសម្ដែង ឆាន់ សៀវម៉ី ប្រកាសអភិរក្សទម្រង់បុរាណនៅសៀមរាប

ក្រោពីជោគជ័យច្រើនឡើង ក្នុងអាជីពជាតារាសម្ដែង អ្នកនាង ឆាន់ សៀវម៉ី ដែលគ្រាន់តែជាអតីតអ្នកបើកសម្អាងការ និងហាងកាត់ដេរយីហោសៀវមុីនៅខេត្តបាត់ដំបង ហើយប្រឡូកការសម្ដែង ដោយចៃដន្យក្នុងរឿង”ផ្កា៤ទង” ព្រោះតែផលិតករទៅជ្រើសរើសតួដល់ទីនោះ បានប្រកាសយ៉ាងក្ដែងៗថា ខ្លួននឹងធ្វើសេវាកម្មមួយ គឺរៀបចំក្រុមការងារ និងសំលៀកបំពាក់បុរាណ ដើម្បីតែងអោយអ្នកទេសចរណ៍នៅខេត្តសៀមរាបស្លៀកថត ដូចគ្នាប្រទេសមួយចំនួន ដែលគេមានសេវាកម្មបែបនេះដូចគ្នា ដើម្បីផ្សព្វផ្សាយពីវប្បធម៍ប្រពៃណី របស់ជាតិសាសន៍គេទៅជនបរទេស។ អ្នកនាង…

អ្នករៀនសម្អាងការម្នាក់ ត្រូវសមត្ថកិច្ចឃាត់ រកឃើញគ្រឿងញៀន…

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៧ខែមិនាឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះត្រួតពិនិត្យរដ្ឋបាលភូមិសាស្រ្ត ត្រង់ចំណុចវត្តរតនៈម៉ាឡៃ លើផ្លូវជាតិលេខ៥៩ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣នាក់។ ទី១.ឈ្មោះតាំងចន្ធូភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះ សោម…

មកស្ដាប់ប្រភពមួយ រៀបរាប់ពីចរឹត សុខ ពិសី ក្នុងពេលថតសម្អាង

កាលពីថ្ងៃទី១៩ កុម្ភៈ មុននេះ គេឃើញតារាចម្រៀងល្បីល្បាញ កញ្ញា សុខ ពិសី បង្ហាញមុខថតរូបស្ទីឌីយោយ៉ាងកាលីប អោយសម្អាងការល្បីឈ្មោះមួយ គឺដាណាមី សម្អាងការ ដែលត្រូវបានគេស្គាល់ជាសម្អាងការ ដែលមានតារាៗល្បីថតផ្សាយអោយ និងជាសម្អាងការធំមួយ។ ក្រោយពីមើលទៅស្រស់ស្អាត និងទាក់ទាញ ជាមួយនឹងឈុតថ្មីៗ របស់សម្អាងការធំមួយនេះ នាងក៏ត្រូវគេទម្លាយថា ស៊ីថ្លៃឡើងកប់ក្នុងតម្លៃមួយឈុតៗ…

មិននឹកស្មានប្អូនស្រីទាំង២ របស់ សុខ សោម៉ាវត្តី ស្អាតដល់ម្លឹង

បើទោះជាតារាសម្ដែង និងពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី បានឈរជើងជាតារាល្បីឈ្មោះអស់ជាច្រើនឆ្នាំមកហើយ តែនាងមិនដែលសណ្ដោងសាច់ញាតិ និងប្អូនស្រីៗទាំង២ របស់អ្នកនាង អោយមហាជនចាប់អារម្មណ៍បានស្គាល់នោះទេ ជាពិសេសក្នុងពេល ដែលគេសុទ្ធតែដឹងថាប្អូនស្រីរបស់អ្នកនាងស្រស់ស្អាត មិនចាញ់តារាអាជីព។ អ៊ីចឹងហើយបានជាម្នាក់ៗមានការភ្ញាក់ផ្អើល នៅពេលឃើញនាងបង្អួត សម្រស់ប្អូនស្រីស្រស់ស្អាតទាំងពីរ នៅក្នុងសកម្មភាពថតផ្សាយអោយសម្អាងការមួយ ដែលគ្រាន់តែឃើញសុទ្ធតែលាន់មាត់ថាប្អូនស្រីទាំង២របស់សុខ សោម៉ាវត្តី ស្រស់ស្អាតយ៉ាងនេះ ហេតុអ្វីនាងមិនស្ទួយចូលសិល្បៈតាំងពីយូរ។…