ក្រុមហ៊ុនផ្ទេរប្រាក់ និងទូទាត់ចល័ត ស្ពីត ផេ ប្រកាសបើកសម្ពោធជាផ្លូវការ នៅថ្ងៃនេះ

នៅថ្ងៃនេះ ក្រុមហ៊ុន ស្ពីត ផេ ម.ក បានប្រកាសបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និង លោក លឹម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស្ពីត ផេ ម.ក។ ក្រុមហ៊ុន…

ក្រុមហ៊ុនចិនជាង ៦០ ប្រកាសស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនប្រមាណជា ៦០ក្រុមហ៊ុន បានប្រកាសស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យនានា រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោ ជីន យ៉ូហួយ អភិបាលខេត្តជីលីង នឹងបានឲ្យដឹងថា…

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចុះ MoU ជាមួយ UNDP បង្កើនផលប៉ះពាល់វិជ្ជមានដល់សង្គម

កាលពីម្សិលមិញនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ក្នុងគោលបំណងបង្កើនផលប៉ះពាល់វិជ្ជមានដល់សង្គម ពោលគឺ ជាកិច្ចព្រមព្រៀងដំបូងបំផុតក្នុងប្រទេស ដែលធ្វើការលើផលប៉ះពាល់សង្គម។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងធ្វើឡើងក្រោមមូលនិធិសម្រាប់ផលប៉ះពាល់សង្គមអង្គការសហប្រជាជាតិ UNSIF រវាង UNDP និងវិនិយោគិនក្នុងវិស័យឯកជន ក្នុងគោលបំណងធានាសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឹមឆ្នាំ ២០៣០។…

អគ្គិសនីកម្ពុជា និងធ្វើការបញ្ចុះតម្លៃ ការប្រើប្រាស់ចរន្តអគ្គិសនីមានកម្លាំងលើសពី១MW!!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា រោងចក្រ និងសហគ្រាសធំៗ ដែលប្រើប្រាស់អគ្គិសនីមានកម្លាំងលើសពី1MW ឡើងទៅ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត និងធ្វើការបញ្ចុះតម្លៃពី ០.១៦៥ USD/kWh មកត្រឹម០.១៤ USD/kWh។ ព័ត៌មានលម្អិតមានដូចខាងក្រោម៖

មន្ទីរបរិស្ថានរាជធានី សហការជាមួយការិយាល័យ បានចុះត្រួតពិនិត្យសិប្បកម្មធ្វើពីសំឡីកែវស្មាច់

ភ្នំពេញៈ មន្ត្រី នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយនឹងការិយាល័យបរិស្ថានខណ្ឌឫស្សីកែវ បើកយុទ្ធនាការបានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតសម្ភារៈធ្វើអំពីសំឡីកែវស្មាច់និងអប់រំផ្នែកបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់បរិស្ថាន ក្នុងគោលបំណងពង្រឹងងការគ្រប់គ្រងគុណភាពបរិស្ថាន។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់២៨ ខែមិថុនា ឆ្នាំ២០១៧។…

កម្មកររោងម៉ាស៊ីនកិនស្រូវ ២នាក់ ត្រូវអគ្គិភ័យឆាបឆេះខ្លួនរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ភ្នំពេញៈ កម្មករម៉ាស៊ីនកិនស្រូវក្រុមហ៊ុន សហគ្រាសអង្កកម្ពុជា ២នាក់បានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ខណៈពេលពួកគេយកប្រេងម៉ាស៊ីនទៅចាក់នៅក្នុងឡសំងួត ដើម្បីដុតយកកំដៅបណ្តាលឲ្យឆាបឆេះខ្លួនទាំង ២នាក់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងម៉ាស៊ីនកិនស្រូវ សហគ្រាសអង្កកម្ពុជា ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។…

ពិព័រណ៍ផលិតផលខ្មែរ បន្តដំណើរទៅកាន់ខេត្តស្វាយរៀង ភ្នំពេញ និងកែប

ក្រោយពេលព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ រយៈពេល ៤ថ្ងៃ នៅខេត្តបាត់ដំបង បានបញ្ចប់ជាស្ថាពរ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅខេត្តស្វាយរៀង នាខែមិថុនា នៅរាជធានីភ្នំពេញ នាខែតុលា និងនៅខេត្តកែប នាខែធ្នូ បន្តទៀត។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺរៀបចំឡើងក្នុងគោលបំណងបំផុសឲ្យ ប្រជាពលរដ្ឋកម្ពុជាងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម…

ប៉ា សុជាតិវង្ស៖ ហេដ្ឋារចនាសម្ព័ន្ធក្រុងភ្នំពេញ គឺសម្រាប់មនុស្ស៥សែននាក់ រថយន្ត១ម៉ឺនគ្រឿង

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាផ្សារទំនើប Makro កាលពីព្រឹកនេះ លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានលើកឡើងថា កាលពីដើមឡើយ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ គឺរៀបចំប្លង់ឡើងសម្រាប់ប្រជាជនប្រហែល ៣សែន ទៅ ៥សែននាក់ និងរថយន្តជាង ១ម៉ឺនគ្រឿងប៉ុណ្ណោះ។ យ៉ាងណាមិញ ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋជាង ៣លាននាក់…

ហេតុអ្វីការបំពាក់ប្រព័ន្ធសន្តិសុខអ៊ីនធើណេតសំខាន់ចាំបាច់សម្រាប់អាជីវកម្មលោកអ្នក?

ខណៈអ៊ីនធើណេតកាន់តែសំខាន់ និងចាំបាច់សម្រាប់អាជីវកម្ម ក្រុមហ៊ុន និង​សហគ្រាសតូចធំ ក្នុងការតភ្ជាប់ និងចែកចាយទិន្នន័យ ព័ត៌មាន ឬឯកសារផ្សេងៗ បញ្ហាប្រឈមជាច្រើនក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសបញ្ហាដែលបង្កឡើងដោយក្រុម Hacker តែម្តង។ ក្រុមចោរព័ត៌មានវិទ្យាទាំងនេះ អាចបង្កើតចេញនូវមេរោគប្រភេទផ្សេងៗ ដើម្បីបន្លំលួចយកគណនីធនាគារ ឯកសារសម្ងាត់ ឬចូលគ្រប់​គ្រង​វ៉ិបសាយ ទំព័រ Facebook អ៊ីម៉ែល…

ម៉ាកពាណិជ្ជកម្មខ្មែរ ចុះបញ្ជីតាមអនឡាញ នឹងត្រូវទទួលស្គាល់ទូទាំងសកលលោក

ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះ គឺជាការបើកផ្លូវដ៏ធំមួយ ទៅកាន់ទីផ្សារពិភពលោក ឲ្យបានស្គាល់ពី ម៉ាកយីហោខ្មែរ នឹងទទួលបានការការពារទូទាំងសកលលោក។ លោក Yoshiyuki Takagi អគ្គនាយករងទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធសកលនៃ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO បានឲ្យដឹងថា ការចុះបញ្ជីម៉ាកពាណិជ្ជកម្មអនឡាញ ផ្តល់ផលប្រយោជន៍ជាច្រើនដល់អាជីវកម្ម ពោលគឺ ការពារអត្តសញ្ញាណនៃអាជីវកម្មមិនឲ្យមានការលួចចម្លង ផ្តល់អាទិភាពឲ្យសហគ្រាសធុនតូច…