ប្រព័ន្ធចុះបញ្ជីម៉ាកពាណិជ្ជកម្មតាមអនឡាញ ធានាគ្មានអំពើពុករលួយ ១០០ភាគរយ

នាព្រឹកនេះ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឲ្យដំណើរការនូវ ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកពាណិជ្ជកម្ម តាមអនឡាញ ដែលធានាគ្មានអំពើពុករលួយ ១០០ភាគរយ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានពន្យល់ថា ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម នឹងធានាគ្មានអំពើពុករលួយ ១០០ភាគរយ ដោយការស្នើសុំចុះបញ្ជី និងទទួលសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម ត្រូវដំណើរការនៅលើប្រព័ន្ធអនឡាញ ដោយស្វ័យប្រវត្តិ។ ការចុះបញ្ជីម៉ាកពាណិជ្ជកម្មថ្មីៗ…

តំណាងអយ្យការកំពុងពិនិត្យភាពមិនស្របច្បាប់ ខណៈម្ចាស់សហគ្រាស មួយថា គាត់រកស៊ីស្របច្បាប់

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញថា មានការបង្ហោះ សារជាអក្សរ (ដោយភ្ជាប់វីដេអូ) រិះគន់ចំណាត់ការរបស់សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច និងព្រះរាជអាជ្ញារងមួយរូបនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីសំណាក់គណនីហ្វេសប៊ុកឈ្មោះ Riel Punlok ម្ចាស់សហគ្រាសផលិតទឹកក្រូច ស្មាយ មានទីតាំងនៅភូមិព្រៃរឹង សង្កាត់ស្នោរ ខណ្ឌធិ៍សែនជ័យ ដោយបានលើកឡើង ការចុះទៅពិនិត្យ និងបិទទ្វាសហគ្រាសរបស់លោក របស់អាជ្ញាធរមានសមត្ថកិច្ចនោះ…

សៀវភៅណែនាំសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម

សៀវភៅណែនាំនេះគឺជាឧបករណ៍មួយដ៏សំខាន់សម្រាប់សហគ្រាសពាណិជ្ជកម្មដែលមានបំណងចុះបញ្ជីពាណិជ្ជកម្មនៅ ក្នុងក្រសួងពាណិជ្ជកម្ម ហើយក៏ជាឯកសារយោងមួយសម្រាប់ប្រើប្រាស់ក្នុងវិស័យឯកជនផងដែរ។ ចុចដោនឡូដ នៅខាងក្រោមនេះ https://drive.google.com/open?id=0B79AQfCxE1NrYzBsRzZ4R2RwWkE

ហត្ថាកសិករ បន្ថែមដើមទុន ១៥លានដុល្លារ ពង្រីកវិសាលភាពអាជីវកម្មកាន់តែទូលំទូលាយ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបន្ថែមដើមទុនថ្មីចំនួន ១៥លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាពអាជីវកម្ម ឲ្យកាន់តែទូលំទូលាយ។ នេះបើយោងតាមសន្និសីទសារព័ត៌មានរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ធ្វើឡើងកាលពីម្សិលមិញនេះ។ ការបន្ថែមដើមទុនថ្មីនេះ នឹងធ្វើឲ្យមូលធនរបស់ភាគទុនិកសរុបកើនឡើងរហូតដល់ ៨៤.៧លានដុល្លារអាមេរិក ក្នុងនោះមានដើមទុនចុះបញ្ជីជាមួយ ធនាគារជាតិនៃកម្ពុជាចំនួន ២១.៨លានដុល្លារអាមេរិក។ លោក ហួត អៀងតុង…

ក្នុងឆ្នាំ ២០១៦ កម្ពុជា ទទួលបានរោងចក្រថ្មីចំនួន ១៤១ បង្កើតការងារជាង ៦ម៉ឺនកន្លែង

ក្នុងឆ្នាំ ២០១៦កន្លងទៅនេះ រោងចក្រថ្មីចំនួន ១៤១រោងចក្រ ត្រូវបានបង្កើត នៅក្នុងប្រទេសកម្ពុជា នឹងបានបង្កើតការងារជាង ៦ម៉ឺនកន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយកាលពីពេលថ្មីៗនេះ។ បើគិតមកទល់នឹងពេលបច្ចុប្បន្ន រោងចក្រ ដែលបានចុះបញ្ជីនៅក្រសួង មានចំនួន ១៥៩១រោងចក្រ ផ្តល់ការងារជាង ៩សែនកន្លែង ហើយសម្រាប់សហគ្រាសធុនតូច-មធ្យម មានចំនួន…

គ្រប់យ៉ាងលោកអ្នកចាំបាច់ដឹងអំពីអ្វីដែល Facebook បានប្រកាសនៅ F8

ក្រុមហ៊ុនបណ្តាញសង្គម Facebook ទើបបានបង្ហាញពិភពលោកនូវគ្រោងការធំៗមួយចំនួនរបស់ខ្លួនតាមរយៈវេទិកាជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី F8 នៅយប់ម្សិលមិញនេះ។ ក្រុមហ៊ុន បានប្រកាសចេញនូវបេសកកម្មថ្មីមួយ ដោយផ្តោតសំខាន់ទៅលើសហគមន៍ ហើយបានបើកបង្ហាញឧបករណ៍ និងកម្មវិធីថ្មីៗសម្រាប់សហគមន៍អ្នកអភិវឌ្ឍន៍កម្មវិធី សម្រាប់ក្រុមគ្រួសារកម្មវិធីរបស់ Facebook។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលលោកអ្នកចាំបាច់ដឹងអំពីការប្រកាសចេញនូវសេវាកម្ម និងកម្មវិធីថ្មីៗរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook៖ ១- កម្មវិធី Augmented Reality…

ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម ឆ្នាំ២០០៦

ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម ឆ្នាំ២០០៦ បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកចង់បង្កើត សហគ្រាស ពាណិជ្ជកម្ម ខ្នាតតូច និងមធ្យម ក្នុងការប្រកបអាជីវកម្មរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយលើសពីនេះទៀត វាអាចជួយសម្រួលក្នុងការបង់ពន្ធជូនរដ្ឋ និងការនាំចេញទៅក្រៅប្រទេសផងដែរ៕ ចុចដោនឡូដ នៅខាងក្រោមនេះ https://drive.google.com/open?id=0B7OmNithn8yCT1VJVF93bGNpaUk

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ទិញផលិតផលខ្មែរ គឺជួយប្រជាជន និងប្រទេសជាតិ

នាឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការពារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។ លោកបន្តថា ផលិតផលរបស់កម្ពុជា មានគុណភាពល្អ តម្លៃសមរម្យ…

កម្ពុជា ចាប់ផ្តើមបង្កើតមន្ទីរពិសោធន៍លើ ផលិតផលឧស្សាហកម្ម ជាលក្ខណៈអន្តរជាតិ

ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានចាប់ផ្តើមបង្កើតឲ្យមាន មន្ទីរពិសោធន៍លើ ផលិតផលផ្នែកឧស្សាហកម្ម ជាលក្ខណៈអន្តរជាតិ ក្នុងការត្រួតពិនិត្យផលិតផលទំនិញ នៅតាមរោងចក្រសហគ្រាសក្នុងស្រុក ដើម្បីពង្រឹងគុណភាព សុវត្ថិភាព មុននឹងនាំចេញទៅក្រៅប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ការបង្កើតមន្ទីរពិសោធន៍ជាលក្ខណៈស្តង់ដារនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះកន្លងមក ការធ្វើពិសោធន៍លើផលិតផល ដែលនាំចេញពីកម្ពុជា ទៅក្រៅប្រទេស ក្រុមហ៊ុនអន្តរជាតិមួយចំនួន…

បុគ្គលពិសេស ១០ នាក់ដំបូង មានគណនីបណ្តាញសង្គមយក្ស Facebook មុនគេលើពិភពលោក

Facebook គឺជាបណ្តាញសង្គមល្បីល្បាញជាងគេលើពិភពលោក មានអ្នកប្រើប្រាស់ប្រចាំខែខ្ទង់ ១.៦ ពាន់លាននាក់។ មកទល់ពេលនេះ មានប្រិយមិត្តខ្លះប្រហែលជាចង់ដឹងថា តើអ្នកណាដែលមានវាសនាបានប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងចំណោម ១០ នាក់ដំបូង? តើពួកគេជាអ្នកណា? ឥឡូវនេះ Post Tech សូមបង្ហាញជូនខាងក្រោម រួមទាំងលើកពីប្រវត្តិសង្ខេបរបស់ពួកគាត់យកមកផងដែរ៖ ទី ១ – លោក Mark…