ហេតុអ្វីអ្នកវិទ្យាសាស្ត្រហ៊ានអះអាងថា ការរួមភេទក្នុងខែរងារជារឿងដ៏ល្អ?

អ្នកវិទ្យាសាស្ត្រជាច្រើនបានធ្វើការសន្និដ្ឋានថា ការរួមភេទក្នុងរដូវរងា អាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងបុរស និងស្ត្រី។ បើយោងតាមកាសែត TimesNow បានបង្ហាញថា មូលហេតុដែលអ្នកវិទ្យាសាស្ត្រហ៊ានធ្វើការសន្និដ្ឋានបែបនេះ ក៏ព្រោះតែពួកគេរកឃើញនូវអត្ថប្រយោន៍មួយចំនួន។ ជួយកាត់បន្ថយបញ្ហាស្ត្រេស និងជំងឺធ្លាក់ទឹកចិត្ត ទំនាក់ទំនងផ្លូវភេទត្រូវបានគេនិយាយថា ជាមធ្យាបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹង ព្រោះអ័រម៉ូន endorphins អាចជួយរក្សាអារម្មណ៍រីករាយ និងមានសុភមង្គល។ ដូច្នេះការរួមភេទក្នុងរដូវងា គឺជាវិធីដ៏ល្អមួយដើម្បីយកឈ្នះអារម្មណ៍ត្រជាក់ ជាពិសេសដំណើរការថយចុះនៃប្រព័ន្ធដំណើរការក្នុងរាងកាយ។…

ជប៉ុន អនុញ្ញាតឲ្យនិសិ្សតកម្ពុជាអាចទៅធ្វើការ និងរស់នៅប្រទេសជប៉ុនបានអស់មួយជីវិត

ប្រធានសហជីពទទួលពលករពីកម្ពុជាឲ្យទៅធ្វើការ នៅប្រទេសជប៉ុន បានអះអាងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋជប៉ុនភាគច្រើនមានវ័យចំណាស់ ដែលមិនអាចធ្វើការបាន ហើយដើម្បីឱ្យសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជប៉ុន ចេះតែទៅបានល្អ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យពលករនៃបណ្តាប្រទេសផ្សេងៗ ក្នុងនោះ ក៏មានកម្ពុជាដែរ ចូលទៅនៅប្រទេសជប៉ុនបាន។ លោក Harima Hiroki ប្រធានសហជីពទទួលពលករពី កម្ពុជាឱ្យទៅធ្វើការនៅប្រទេសជប៉ុន បានបញ្ជាក់ថា ពលករទំាងនោះអាចទៅធ្វើការ នៅប្រទេសជប៉ុន…

ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយគ្រូពេទ្យព្យាបាលកីឡាករថ្មីមកពីអង់គ្លេស

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើការចុះកិច្ចសន្យាជាមួយគ្រូពេទ្យព្យាបាលកីឡាករថ្មី លោក Samuel Mannings សញ្ជាតិអង់គ្លេស ដែលជាសិស្សមកពីសាកលវិទ្យាល័យ Hertfordshire ប្រទេសអង់គ្លេស នឹងមានជំនាញផ្នែក Sports Therapy។ បុរសអង់គ្លេសរូបនេះ បានចូលរួមជាមួយក្លិបដើម្បីធ្វើការលើផ្នែកវេជ្ជសាស្រ្ត ពោលគឺមានតួនាទីក្នុងការថែទាំសុខភាព ក៏ដូចជាព្យាបាល​រាល់បញ្ហាផ្សេងៗដែលកើតមានឡើងលើកីឡាករទាំងឈុតធំ និង ក្រុមយុវជន ។ មួយវិញទៀត លោកគឺជាជំនួយការផ្នែកវេជ្ជសាស្រ្ត…

លួចម៉ូតូបានហើយ គេចមិនផុត ម្ចាស់ទាន់វាយទ្រោមខ្លួន!

ភ្នំពេញៈ បុរសម្នាក់ជាជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះដែរកំពុងតែស៊ីស៊ុបនៅកោះពេជ្រ រត់មកដល់ចំណុចសាកលវិទ្យាល័យបៀលប្រាយក៏ជនរងគ្រោះជិះរកហើយប្រទះឃើញក៏បានស្រែកថាចោរផ្អើលសមត្ថកិច្ចរត់តាមចាប់បានយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១១យប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងកោះពេជ្រស៊ុបកាកាស៊ុគីស៊ុប សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាទៅស៊ីស៊ុបនៅកាកាស៊ូគីស៊ុបកោះពេជ្រហើយបានផ្ញើម៉ូតូមានសំបុត្រត្រឹមត្រូវ ស្រាប់តែពេលកំពុងតែស៊ីស៊ុបក៏លេចមុខជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូតែជិះមិនកើតក៏បានបណ្តើរហើយជនរងគ្រោះចេញពីស៊ីស៊ុបវិញ ស្រាប់តែមិនឃើញក៏ផ្អើលឆោឡោជិះតាមរកក៏ឃើញជនសង្ស័យកំពុងតែបណ្តើម៉ូតូនៅត្រង់ចំណុចមុខសាកលវិទ្យាល័យបៀលប្រាយហើយម្ចាស់ម៉ូតូបានចុះពីលើម៉ូតូក៏ស្រែកថាចោរហើយក៏ជនសង្ស័យបានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះហើយក៏ផ្អើលដល់សម្ថកិច្ចតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់នោះដែររត់ចូលច្រកផ្លូវលំយកមកប៉ុស្តិ៍នគរបាល។ ក្រោយពេលកើតហេតុជនរងគ្រោះក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅតុលាការកាត់ទោសទៅតាមនិតិវិធីច្បាប់៕

អាងមានខ្សែក្រវាត់ខ្មៅ៤ដាន់ តារាសម្ដែង ហ៊ុន សត្យា យកក្បាច់តៃក្វាន់ដូរ មករាំកក្រើកឆាកតែម្ដង

​កាលពីថ្ងៃទី២០ មករា នៅសាលតន្ត្រី CKCC របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរំលេចកម្មវិធីសប្បុរសធម៌ធំមួយដោយមានតារាចាស់ក្មេងទាំងល្បីឈ្មោះ និងទើបចេញពន្លកសិល្បៈជាច្រើនចូលរួម។ ក្នុងចំណោមតារាចម្រៀង Original Song តារាចម្រៀងអាជីពដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងក្រុមរាំដ៏រស់រវើក តារាសម្ដែងលោកហ៊ុន សត្យា ដែលត្រូវគេស្គាល់ជាគ្រូតៃក្វាន់ដូមានខ្សែក្រវាត់កម្រិត៤ដាន់ផង ក៏ទាក់ទាញអ្នកគាំទ្រផងដែរ ដោយសារតែលោកបានយកអ្នកជំនាញខាងផ្នែកតៃក្វាន់ដូ មករំលេចក្បាច់គុន និងបង្កើតជាក្បាច់រាំតែម្ដង ធ្វើអោយមានការចាប់អារម្មណ៍។…

ស្ថានការណ៍ស្មុគស្មាញម្លឹងហើយ សោភា ទេពី នៅតែឆ្លងផុតវគ្គថ្មី Cambodian Idol

កាលពីយប់ថ្ងៃទី១៩ មករា ទូរទស្សន៍ហង្សមាស បានដំណើរការចាក់ផ្សាយកម្មវិធី Cambodian Idol ក្នុងវគ្គទី២ឬ Theater Round ជាផ្លូវការហើយ ដោយបេក្ខនារី ញឹម សួនសោភាទេពី ឬ សោភា ទេពី បានឆ្លងផុតវគ្គដ៏ចម្រូងចម្រាស់នេះហើយ បើទោះជាវិញ្ញាសារដែលនាងបានជាប់ គឺជាវិញ្ញាសារច្រៀងជាក្រុមមានគ្នា៤នាក់ ហើយការបកស្រាយចម្រៀងតម្រូវអោយនាងប្ដូរតុងសំឡេងអោយស៊ីនឹងបេក្ខនារី៣រូបផ្សេងទៀត…

(មានវីដេអូ)៖ តំណាងអយ្យការ លើកលែងចោទ លើជនជាតិចិន នាំនិស្សិតខ្មែរទៅលក់តុលាការជូនតាមសំណើរ

ភ្នំពេញៈ ជារឿងគួរឲ្យហួសចិត្តបំផុតដែល ជនជាប់ចោទជនជាតិចិនម្នាក់ដែលធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុក ៧ឆ្នាំ រួចហើយ បែរជាត្រូវ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសលើកលែងបទចោទ និងតម្រូវឲ្យដោះលែងជនជាប់ចោទឲ្យមានសេរីភាព វិញក្រោយពីជនជាប់ចោទបានប្តឹងជំទាស់ នឹងសាលក្រមចាស់ និងមានការស្នើសុំឲ្យលើកលែង របស់តំណាងអយ្យការ ពាក់ព័ន្ធករណី នាំនិស្សិតខ្មែរ…

ពិធីករ៣រូប លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍សង្គម ស្របគ្នាដែលការងារក្រៅសិល្បៈមានសម្ពាធ

នៅក្នុងព្រឹត្តការណ៍សប្បុរសធម៌ធំៗ ដែលបានធ្វើឡើងនាពេលចុងក្រោយ គេកត់សម្គាល់ថា តារា៣រូប បានក្លាយជាតារាដែលលេចមុខមាត់ និងមានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីបានចេញមុខក្នុងកិច្ចការជួយដល់សង្គមក្នុងការងារសប្បុរសធម៌។ បន្ថែមពីលើការងារសង្គម ដែលធ្វើអោយតារាទាំង៣ មានកិត្តិយស និងទទួលការងារសរសើរពីស្រទាប់មហាជន តារាទាំង៣ក៏ត្រូវគេដឹងថា មានការងារឯកជន ដែលធ្វើអោយអ្នកទាំង៣ជាប់ឃ្លេពិបាក ទទួលការងារសិល្បៈដូចអំឡុងពេលមុននោះផងដែរ។ កញ្ញាប៉ុបពី៖ ប្រមាណជាកន្លះឆ្នាំមុន កញ្ញាលេចធ្លោមិនគួរអោយជឿ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ធំៗ ជាពិសេសសកម្មភាពរ៉ៃអង្គាសរបស់សិស្សិត…

វង្ស ថាណាន់ ប្រកាសចូលផលិតកម្ម

ក្រោយពីបានបោះជំហាននៅក្នុងវិថីសិល្បៈ ហើយទទួលបានស្នាដៃច្រើនឡើងដូចជាឡើងឆាក និងចេញបទចម្រៀង Original Song ជាហូរហែ ដោយមានទាំងការគាំទ្រ និងស្គាល់ច្រើនផង តារាចម្រៀងដែលត្រូវគេស្គាល់ថា ជាកូនកំព្រាឪពុកម្ដាយបោះបង់តាំងពីរតូច រហូតមិនស្គាល់ទាំងឆ្នាំកំណើតខ្លួននោះ បានប្រកាសជំហរថ្មីថា លោកចង់ជ្រកកោនផលិតកម្ម។ លោកថា ការផលិតបទចម្រៀងផ្ទាល់ខ្លួន គឺទោះជាបានទទួលជោគជ័យកម្រិតណា ក៏ចាញ់ប្រៀបតារាចម្រៀងដែលមានផលិតកម្មច្រៀងនោះដែរ ថ្វីដ្បិតថាការជ្រកនៅក្នុងផលិតកម្ម នឹងអាចប្រឈមរឿងផលិតកម្មមិនសូវទម្លាក់បទ ឬមិនសូវមានបទល្អ…

សោភា ទេពី ប្រកាសបន្តជួយសង្គម បើទោះហង្សមាស ធ្វើឲ្យល្បីខ្ទរខ្ទារ ក្រោយការប្រលង

មុនពេលបង្ហាញខ្លួនជាបេក្ខនារីក្នុងកម្មវិធី Cambodian Idol ក្នុងរដូវកាលទី៣ គេគ្រាន់តែកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី ដែលមានឈ្មោះពេញថា ញឹម សួនសោភាទេពី មានសមត្ថភាពខ្ពស់ ក្នុងការរាំរបាំបុរាណ ព្រោះតែនាងជាសិស្សរបាំបុរាណនៅសាលាវិចិត្រសិល្បៈ និងអាចបកស្រាយបទចម្រៀងទាំងបទបែបជំនាន់ដើម និងបទយុវវ័យបានល្អ ប៉ុន្តែសន្ទុះចាប់អារម្មណ៍មិនទាន់ខ្លាំងនៅឡើយទេ។ ប៉ុន្តែក្រោយពេលនាងបង្ហាញខ្លួន ក្នុងវគ្គប្រលង…