បើករថយន្តទៅបុកគល់ស្ពាន៥មករា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់
ភ្នំពេញៈ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាម ដោយសារបើករថយន្តទៅបុកនឹងគល់ស្ពាន៥មករា ពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់ក្រឡេកង់ ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅស្ពាន៥មករា ទល់មុខនឹងសាកលវិទ្យាល័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា តេចណូ ក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ថកិច្ចចរាចរណ៍ប្រចាំការនៅស្ពានអាកាស៥មករា…