ផ្លូវ១ខ្សែពីវង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ស្ពានជ្រោយចង្វា បញ្ចប់ការអ៊ុតកៅស៊ូ និងបន្តការអ៊ុតគំនូសសញ្ញាចរាចរណ៍

ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជាអ្នកដំណើរឲ្យប្រសើរឡើង និងដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពផងនោះ រដ្ឋបាលរាជធានី បានជួសជុលតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ស្ពានជ្រោយចង្វា ហើយមកដល់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ការដ្ឋានសម្រេចបាន១០០% និងកំពុងកំពុងដំណើរការអ៊ុតគំនូសចរាចរណ៍។ នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកប៉ា សុជាតិវង្ស ដែលក្នុងនោះបានសរសេរថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦…

សាកលវិទ្យាល័យ ក្វាងស៊ី និងវិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំកម្មវិធីបិទ វគ្គកម្មសិក្សា បង្រៀនភាសាអង់គ្លេស

ភ្នំពេញៈ ក្រោយពីបានបើកកម្មវិធី ចុះកម្មសិក្សា បង្រៀនភាសាអង់គ្លេស អស់រយៈពេល ២០ថ្ងៃរួចមក សាកលវិទ្យាល័យ ក្វាងស៊ី (Guangxi Teacher Education University) នៃសាធារណរដ្ឋប្រជាមានិតចិន និងវិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបចំពិធីបិទ និងប្រគល់វិញ្ញាបនបត្រជូន និស្សិតកម្មសិក្សា ជនជាតិចិនចំនួន២០រូប ដែលបានមកបង្រៀនភាសាអង់គ្លេស ដល់សិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។…

បើកម៉ូតូបុកបង្គោលភ្លើងជ្រុលទៅបុកនឹងរបងសាកលវិទ្យាល័យIIC បោកក្បាលធ្លាយខួរស្លាប់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់បានបើកម៉ូតូម៉ាក MSX ដោយល្បឿនលឿនដូចហោះជ្រុលចង្កូតទៅបុកបង្គោលភ្លើងរួចបន្តទៅបុកនឹងរបងសាកលវិទ្យាល័យ IIC បណ្តាលឲ្យដួលបោកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាមយ៉ាងណាអណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខសកលវិទ្យាល័យIIC ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើ ដែលមិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណ…

ឱកាសមាសសម្រាប់អ្នកស្វែងរកការសិក្សានៅសហរដ្ឋអាមេរិក

ភ្នំពេញៈ សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសិស្សជាប់និទ្ទេសA ឆ្នាំ២០១៦នេះ មានឱកាសកាន់តែច្រើន ក្នុងការស្វែងរកអាហារូបករណ៍ បន្តការសិក្សានៅសហរដ្ឋអាមេរិក តាមរយៈពិព័រណ៍អប់រំ ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡាដែលសហការរៀបចំដោយអង្គការស្តេមខេមបូឌា (stem cambodia)ហើយមានសិស្សជាប់និទ្ទេសA ប្រមាណជាង២៥០នាក់ចូលរួម។ ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ជាចលករមួយដែលនឹងជួយជម្រុញ ឲ្យសិស្សដែលទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិជាពិសេសសិស្សនិទ្ទេសA កាន់តែមានឱកាសច្រើន ក្នុងការស្វែងរកអាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យនានា នៅសហរដ្ឋអាមេរិក លើមុខជំនាញវិទ្យាសាស្ត្រ…

ថ្នាំពន្យាកំណើតសម្រាប់បុរសនឹងបង្ហាញខ្លួននៅឆ្នាំ ២០២១

បរទេសៈ អ្នកវិទ្យាសាស្ត្រអង់គ្លេសបានរកឃើញថ្នាំថ្មីសម្រាប់រារាំងដល់ការមានផ្ទៃពោះ ដែលបុរសត្រូវប្រើមុនពេលរួមភេទប៉ុន្មាននាទី។ អ្នកជំនាញមកពីសាសកវិទ្យាល័យ Wolverhampton (អង់គ្លេស) បានសហការជាមួយអ្នកជំនាញនៅ ព័រទុយហ្គាល់ បានរកឃើញថ្នាំព្យាកំណើតថ្មីសម្រាប់បុរស ដែលមានសមាសធាតុរលាយជ្រាបចូលទៅក្នុងកោសិកាមេជីវិតឈ្មោល។ ដូច្នេះហើយថ្នាំនេះនឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត ដែលមានសមត្ថភាពរារាំងមេជីវិតឈ្មោល និងស៊ុតមិនឲ្យជួបគ្នា។ លោកសាស្ត្រាចារ្យ John HowI នៅសាកលវិទ្យាល័យ Wolverhampton បង្ហាញថា…

អាជ្ញាធរខណ្ឌសែនសុខ សម្រេចធ្វើប្លង់ដីកម្មសិទ្ឋស្របច្បាប់ ជូនប្រជាជន ៣១២គ្រួសារ ក្រោយពេលមានទំនាស់ជាង២ឆ្នាំ

ភ្នំពេញៈ មន្ត្តី្រថ្នាក់ដឹកនាំរបស់សាលាខណ្ឌសែនសុខ បានធ្វើពិធីប្រកាសផ្សព្វផ្សាយ ធ្វើប្លង់កាន់កាប់ដីធ្លីដោយស្របច្បាប់ជូនប្រជាជនចំនួន៣១២គ្រួសារដែលរស់នៅលើដីមានទំនាស់រាំរៃជាមួយសាកលវិទ្យាល័យភូមិមិន្ទភ្នំពេញ(ជាតំបន់វិនិច្ឆ័យ) នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ដែលការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី មានការបើកភ្លើងខៀវពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ភ្លាមៗ រួចមក។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ…

កុមារីអាយុ ១២ ឆ្នាំ ក្លាយជាអ្នកដឹកនាំរឿង

កុមារីជនជាតិឥណ្ឌា អាយុ ១២ឆ្នាំម្នាក់ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈស្នាដៃ ដឹកនាំរឿងខ្លីដ៏ព្រឺព្រួច។ តើអ្នកធ្លាប់គិតទេ ថាអ្នកដឹកនាំរឿង ឬ ភាពយន្ដ តម្រូវមានអាយុប៉ុន្មាន ទើបដឹកនាំរឿងល្អ? មនុស្សជាច្រើនអ្នកមានសុបិនចង់ក្លាយជាអ្នកដឹកនាំរឿង មានអ្នកខ្លះទៀតស្វែងរកសាកលវិទ្យាល័យនានា ក្នុងស្រុកដើម្បីសិក្សាមុខវិជ្ជានេះ ក្នុងការសម្រេចក្ដីសុបិនរបស់ពួកគេ ។ ដោយឡែកអ្នកខ្លះទៀត មានសមត្ថភាពពីកំណើតក្នុងការដឹកនាំរឿងតែម្ដង។ នេះបើយោងតាម…

នៅសុខៗបើលេចសញ្ញាទាំងនេះលើផ្ទៃមុខ ត្រូវរត់រកពេទ្យឲ្យជួយភ្លាម!

បរទេសៈ មនុស្សភាគច្រើនមិនសូវអើពើនឹងរោគសញ្ញាដែលកើតមានឡើងនៅលើផ្ទៃមុខនោះឡើយ។ ក៏ប៉ុន្តែរោគសញ្ញាទាំងនោះ អាចបញ្ជាក់ពីអាការៈជំងឺមួយចំនួន ដែលមនុស្សគ្រប់រូបត្រូវតែប្រុងប្រយ័ត្ន។ បើមិនដូច្នោះទេ អ្នកអាចនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយអាចនឹងហួសពេលក្នុងការព្យាបាល។ បបូរមាត់ប្រេះ ជាទូទៅការប្រេះបបូរមាត់អាចបណ្តោលមកពីអាកាសធាតុប្រែប្រួល ប៉ុន្តែប្រសិនបើប្រេះនៅគែមទាំងសងខាង គឺជាសញ្ញានៃកង្វះវីតាមីន B12។ កង្វះវីតាមីនមួយនេះអាចមានបញ្ហាដល់សុខភាព ជាពិសេសជំងឺខ្វះឈាម។ ដូច្នេះប្រសិនបើបបូរមាត់ប្រេះ អ្នកត្រូវទទួលទានអាហារដែលសម្បូរវីតាមីន B12 ឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំណោះស្រាយ។ ការប្រែប្រួលនៅលើផ្ទៃមុខ…

សាកលវិទ្យាល័យ គ័ងស៊ី បញ្ជូននិស្សិតជំនាញភាសាអង់គ្លេសចុះកម្មសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញៈ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជាស្ទើរគ្រប់វិស័យនោះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ សាកលវិទ្យាល័យ គ័ងស៊ី (Guangxi Teacher Education University) នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីបើកថ្នាក់កម្មសិក្សា ភាសាអង់គ្លេស នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ឱកាសឲ្យនិស្សិតចំនួន ២០រូបបានបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សនៃវិទ្យាល័យមួយនេះ ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត។ លោកស្រី ម៉ក់…

លោកថោង ខុន ផ្តល់ឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិងតម្រង់ទិសយុវជនលើជំនាញវិជ្ជាជីវៈទេសចរណ៍

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារជួយស្រុកបារាយណ៍ខេត្តកំពង់ធំ លោក ថោង ខុន បានផ្តល់ជាអនុសាសសន៍ណែនាំ និងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ដល់សិស្សានុសិស្ស យុវជននៅស្រុកបារាយណ៍ និងបានប្រកាសផ្ដល់អាហារូបករណ៍ចំនួន៤៧០កន្លែងនៅតាមសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកម្ពុជា។ ដោយមានការចូលរួមពីគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជនក៏ដូចជាអ្នកជំនាញផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យទេសចរណ៍ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីទេសចរណ៍បានផ្តល់ជាអនុសាសសន៍ណែនាំ និងផ្តល់ឱកាសសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ឬ ថ្នាក់ជំនាញវិជ្ជាជីវៈ តាមរយៈកាផ្ដល់អាហារូបករណ៍ផ្ទាល់របស់ខ្លួនភរិយាគឺ «អាហារូបករណ៍ខ្ញុំ…