អ្នកនាំពាក្យក្រសួងអប់រំ៖ ប្រឡងបាក់ឌុបឆ្នាំនេះ! បើមានបេក្ខជនវិជ្ជមានកូវីដ-១៩ មិនអនុញ្ញាតឱ្យចូលប្រឡងឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ករណីបេក្ខជនវិជ្ជមានកូវីដ-១៩ មិនអនុញ្ញាតឱ្យចូលប្រឡងឡើយ ដើម្បីចៀសវាងចម្លងជំងឺនៅក្នុងមណ្ឌលប្រឡង។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃ២៦ ខែធ្នូនេះថា ក្នុងករណីដែលរកឃើញបេក្ខជនប្រឡងបាក់ឌុបមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៧ធ្នូស្អែកនេះ គឺក្រសួងអប់រំ មិនអនុញ្ញាតឱ្យចូលរួម ប្រឡងជាដាច់ខាត…

សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងផលិត កែច្នៃលក់ ចែកចាយផលិតផលសំអាងការនិង ឱសថសង្ស័យក្លែងក្លាយខុសច្បាប់២ទីតាំងផ្សេងគ្នា

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ច ចម្រុះ បាន ចុះ ទៅ បង្ក្រាប ទីតាំង ផលិត កែ ច្នៃ លក់ ចែកចាយ ផលិតផល សំអាង កាយ និង ឱសថ សង្ស័យ…

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ផលិត​កែ​ច្នៃ​ លក់​ចែកចាយ​ផលិតផល​សំអាងការ​និង​ឱសថ​ សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​នៅ​ខណ្ឌមានជ័យ​

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ផលិត​ កែ​ច្នៃ​ លក់​ចែកចាយ​ផលិតផល​សំអាង​កាយ​និង​ឱសថ​សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​បាន​រក​ឃើញ​និង​ដក​វត្ថុ​តាង​គ្រឿងផ្សំ​ផលិត​ និង​ឱសថ​ជា​ច្រើន​ដែល​សង្ស័យ​ក្លែងក្លាយ​មាន​ហានិភ័យ​បង្ក​ឱ្យ​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។​ ​ករណី​ទី​១-​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២១​ កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ អាជ្ញាធរ​មូលដ្ឋាន​ ដែល​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​…

យុវជនម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុករួចបើកគេចបាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចរោងដំរី ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ (ឡើងតែមឆ្នាំ២០២១) ពណ៌ខ្មៅ…

អបអរសាទរ! វីរៈ និច្ច ទទួលចំណងដៃពិសេស បានកូនភ្លោះតែម្តង

(ភ្នំពេញ)៖ បន្ទាប់ពីរៀបការបានជាង២ខែកន្លងមកនេះ នៅទីបំផុត តារាចម្រៀងវ័យក្មេង សំនៀងមានទឹកដម វីរៈ និច្ច បានទទួលចំណងដៃដ៏ពិសេសហើយ គឺមានកូនភ្លោះតែម្តង ខណៈដំណឹងនេះ បានធ្វឲ្យមហាជន ជាពិសេសអ្នកគាំទ្រចូលរួមអបអរសាទរជាបន្តបន្ទាប់ ចំពោះរូបនាងផ្ទាល់និងស្វាមី។ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន តារាចម្រៀង វីរៈ និច្ច បានបង្ហោះរូបភាពទៅពិនិត្យសុខភាព ភ្ជាប់ជាមួយសារថា «នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំមិនមែន១…

លោក ចូ បៃដិន ថាអាចនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅឆ្នាំ២០២៤ បើនៅតែមានសុខភាពល្អ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហើបថាលោកមានផែនការចូលរួមក្នុងការបោះឆ្នោតសម្រាប់អាណត្តិទី២ របស់លោក នៅឆ្នាំ២០២៤ ខាងមុខនេះ ប្រសិនបើលោកនៅតែមានសុខភាពល្អ។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងពិធីករទូរទស្សន៍ ABC News លោក David Muir ដែលបានសួរប្រធានាធិបតីអាមេរិកវ័យ ៧៩ឆ្នាំរូបនេះ…

មាន សូនីតា រំភើបគ្មានអ្វីប្រៀប ក្រោយទទួលបានគោរម៌្យងារ មួយនេះ ពី សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី

(ភ្នំពេញ)៖ មាន សូនីតា ដែលទស្សនិកជនខ្មែរស្គាល់រហស្សនាមនាងថា រាជនីក្រមានោះ បានសម្តែងក្តីរំភើបចិត្តជាខ្លាំង បន្ទាប់ពីទទួលបានគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពី សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះ មហា សង្ឃ រាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ នេះអាចចាត់ទុកថា…

មន្រ្តីជំនាញរកឃើញនិងដកហូត ទំនិញមិនអនុលោមជាង ៦តោនត្រូវបានធ្វើការដុតកម្ទេចចោល

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ សហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ រួមជាមួយរថយន្តចល័ត ផ្នែកម្ហូបអាហារ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើបណ្ដាទីផ្សារ ឃ្លាំងស្ដុកនិងចែកចាយអំបិលដើម្បីស្វែករក…

គ្រូបង្រៀន និងប្រជាពលរដ្ឋឃុំបាសាក់ ស្នើរសុំរាជរដ្ឋាភិបាល ជួយកសាងផ្លូវដើម្បីកុំឱ្យមានសិស្សបញ្ឈប់ការសិក្សាបន្ថែមទៀត

បាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារនៃ ៣ភូមិ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្ដបាត់ដំបងសំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធសូមជួយកសាងផ្លូវប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកុំឱ្យមានសិស្សត្រូវបញ្ឈប់ការសិក្សាដោយសារផ្លូវលំបាក និងបង្កការងាយស្រួលធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅពេលមានជំងឺឈឺ និងពេលមានស្ត្រីសម្រាលកូន។ លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាចក្រីថ្លែងថា សព្វថ្ងៃពួកគាត់ជាគ្រូបង្រៀនមកពីចម្ងាយស្នាក់នៅសាលារៀនដោយសារសាលារៀនរបស់ពួកគាត់ស្ថិតនៅជនបទមានផ្លូវពិបាកធ្វើដំណើរទៅមក។ ក្រុមគ្រូបង្រៀនបន្តថា«រាល់ថ្ងៃការបង្រៀនត្រូវប្រើប្រព័ន្ធអ៊ីនធឺណេត ខណៈសាលាមួយនេះពុំមានសេវាទូរសព្ទនោះទេ ដូច្នេះហើយពេលមានកិច្ចការត្រូវផ្ញើឯកសារទៅកាន់មន្ទីរ ឬក្រសួងត្រូវធ្វើដំណើរទៅកាន់ជើងភ្នំបាសាក់ ដែលមានចម្ងាយប្រមាណ៤…

មន្រ្តីជំនាញបន្តរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង ១០០គីឡូក្រាមស្ថិតក្នុងខេត្តចំនួន ៣

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី ខេត្តចំនួន ៣ គឺខេត្តស្វាយរៀង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ បានបន្តតួនាទីភារកិច្ចរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់ចរាចរលក់នៅលើទីផ្សារ ស្ថិតក្នុងខេត្តរបស់ខ្លួន ដូចជាផ្សារពោធិ៍តាហោ…