ផ្លូវការ៖ Everton ចាយលុយ ១២លានផោន ប៉ុណ្ណោះទិញបានខ្សែការពារវ័យក្មេងម្នាក់មកពីក្លឹប Rangers

បរទេស៖ ក្លឹបអង់គ្លេស Everton នៅសប្តាហ៍នេះបានឈានទៅដល់ការចុះកុងត្រាទិញយកកីឡាករខ្សែការពារវ័យក្មេងម្នាក់ទៀតដែលមានតម្លៃត្រឹមតែ១២លានផោនប៉ុណ្ណោះពីក្លឹប Rangers បន្ទាប់ពីការធ្វើតេស្តសុខភាពបានបញ្ចប់ទៅកាលពីរសៀលថ្ងៃអង្គារម្សិលមិញ។ កីឡាករ Nathan Petterson ក្នុងវ័យទើបតែ២០ឆ្នាំសញ្ជាតិស្កុតឡេនគឺជាកីឡាករវ័យក្មេងឆ្នើមម្នាក់នៅក្នុងចក្រភពអង់គ្លេសនិងកំពុងមានឈ្មោះជានៅក្នុងបញ្ជីជម្រើសជាតិផងដែរ។ គួរឲ្យដឹងដែរថា Patterson បានបន្តរស់នៅជាមួយនឹង Ranges តាំងតែពីមានវ័យ៨ឆ្នាំមកម្ល៉េះហើយកីឡាកររូបនេះបានពន្យល់ថាបុរស២នាក់ដែលបានធ្វើឲ្យគាត់មានការប្តេជ្ញាចិត្តចំពោះការផ្ទេរទៅ Everton នោះគឺគ្រូបង្វឹកលោក Rafa Benitez ព្រមទាំងគ្រូបង្វឹករបស់…

Augsburg ទិញបានយុវជនឆ្នើមជម្រើសជាតិអាមេរិក Pepi

បរទេស៖ តារាឆ្នើមជម្រើសជាតិអាមេរិកកីឡាករ Ricardo Pepi ទីបំផុតក្រោយលេចឬព័ត៌មានជាច្រើនរួចមកនៅថ្ងៃនេះគឺបានសម្រេចចិត្តផ្ទេរមកចូលរួមជាមួយនឹងក្លឹបលីគកំពូលអាល្លឺម៉ង់ហើយ។ ចាកចេញពីក្លឹប FC Dallas មកចូលរួមក្លឹប Augsburg លើកនេះជាមួយនឹងតម្លៃខ្លួនប្រមាណជា១៥លានផោន ទាំងដែលកន្លងមកកីឡាករវ័យ១៨ឆ្នាំរូបនេះក៏មានក្លឹបធំៗផ្សេងទៀតចាប់អារម្មណ៍ផងដែរមានដូចជាLiverpool និងBayern Munich ជាដើម។ ការធ្វើតេស្តសុខភាពត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទរួចរាល់ហើយកុងត្រាក៏ត្រូវបានធ្វើឡើងជាផ្លូវការដែលនឹងមានរយៈពេលរហូតទៅដល់៥ឆ្នាំដល់ឆ្នាំ២០២៦៕

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រាដោយយកដំបងដែកវាយលើមិត្តភក្តិបណ្តាលឲ្យបាក់ស្មងជើង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមួយកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមកករា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ស្មងជើងចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុថ្មពួកបានឲ្យដឹងថាជនដៃដល់ឈ្មោះម៉ន រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះជា សាម៉ុន…

ទីបំផុត Eriksen អាចចាប់ផ្តើមហ្វឹកហាត់វិញនិងត្រៀមសម្រេចចិត្តក្លឹបថ្មី

បរទេស៖ កីឡាករអន្តរជាតិសញ្ជាតិដាណឺម៉ាក Christian Eriksen គិតចាប់តាំងតែពីបានដួលសន្លប់នៅក្នុងការប្រកួតនាព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០កន្លងមកនោះកំពុងស្ថិតនៅក្នុងដំណាក់កាលត្រឡប់មករកទីលានប្រកួតអាជីពវិញហើយ។ កុងត្រាជាមួយនឹង Inter Milan ក៏ត្រូវបានបញ្ចប់ទាំងដែលរបួសហាក់ដូចជាបានធូរស្រាលទៅហើយក្តីនិងកំពុងស្វែងរកក្លឹបថ្មីដើម្បីអាចវិលត្រឡប់ចូលប្រកួតវិញ។ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា Eriksen គឺកំពុងធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបចាស់របស់ខ្លួននៅស្រុកកំណើតហើយនៅពេលនេះនៅដាណឺម៉ាកគឺ Odense និងក៏បានផ្លាល់ទីលំនៅទៅកាន់ប្រទេសស្វីសផងដែរដើម្បីអាចវិលត្រឡប់រកអាជីពវិញក្នុងឆ្នាំថ្មីខាងមុខនេះ។ កីឡាករវ័យ២៩ឆ្នាំរូបនេបានបង្ហាញខ្លួនឲ្យជម្រើសជាតិដាណឺម៉ាកបាន១០០ដងមកហើយនឹងបន្តធ្វើការប្រកួតឡើងវិញជាមួយនឹងក្លឹបនៅលីគទី៣របស់ស្វីស FC Chiasso ដើម្បីបន្តពង្រឹងសុខភាពរាង្គកាយឡើងវិញ។ ខណៈពេលជាមួយគ្នានេះទាំង Le Martin…

Update: អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានដោះលែងហើយ ក្រោយជាប់ពន្ធនាគារជិត ៥ឆ្នាំ

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញចេញពីពន្ធនាគារ កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូល ថ្ងៃសុក្រនេះ បន្ទាប់ពីបានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល ៤ឆ្នាំ និង៩ខែ ពីបទប្រព្រឹត្តអំពើពុករលួយ។ លោកស្រី Park Geun-hye មានអាយុ៦៩ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសដាក់ពន្ធនាគារ ២២ឆ្នាំ រាប់ចាប់តាំងពីខែមីនា…

កាន់ដៃគ្នា៩ឆ្នាំ ពេលនេះក្រុម Smallworld Smallband ប្រកាសរំសាយក្រុម

(ភ្នំពេញ)៖ បន្ទាប់ពីបានរួមក្រុមជាមួយគ្នា ក្រោមឈ្មោះ «Smallworld Smallband» នៅពេលនេះ សមាជិកទាំងអស់បានឯកភាពគ្នា រំសាយក្រុមជាផ្លូវការ នៅថ្ងៃឆ្លងឆ្នាំនេះ។ បើតាមផេកផ្លូវការរបស់ក្រុម Smallworld Smallband បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្បៈ ៩ឆ្នាំ (២០១២-២០២១) របស់…

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ នៅយប់ថ្ងៃព្រហស្បតិ៍នេះ!

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញចេញពីពន្ធនាគារ នៅយប់ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី បានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល ៤ឆ្នាំ និង៩ខែ ពីបទប្រព្រឹត្តអំពើពុករលួយ។ លោកស្រី Park Geun-hye មានអាយុ៦៩ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសដាក់ពន្ធនាគារ ២២ឆ្នាំ រាប់ចាប់តាំងពីខែមីនា ឆ្នាំ២០១៧មក…

ក្មេងប្រុសម្នាក់រអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឲ្យលង់ទឹកស្លាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី មានករណីក្មេងប្រុសម្នាក់លង់ទឹកស្រះ បណ្តាលអោយស្លាប់បាត់បង់ជីវិត ស្ថិតនៅចំនុចដីចំការក្រុមទី០៧ ភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ ធី ចាន់ថេត ភេទប្រុស អាយុ…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យអូស្ត្រាលី បន្តការគាំទ្របន្ថែមទៀត ដល់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអូស្ត្រាលី បន្តផ្តល់ការគាំទ្របន្ថែមទៀត ដល់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាព និងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ ឱ្យកាន់តែល្អប្រសើរ ។ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូស ដែលរដ្ឋាភិបាលនិងប្រជាជន អូស្ត្រាលី ផ្តល់ដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ…

បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ពេល​លាង​របួស​ឃើញ​មាន​ គ្រឿន​ញៀន​ជាប់​ខ្លួន​ ៧​កញ្ចប់​

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​លូ​ដាក់​ក្បែរផ្លូវ​ ជា​សញ្ញា​បន្ថយល្បឿន​ បណ្តាលឲ្យ​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ពេល​គ្រូពេទ្យ​លាងរ​បួង​ ស្រាប់តែ​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​នឹង​ខ្លួន​ចំនួន​ ៧​កញ្ចប់​ ។​ ​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​វេលា​ម៉ោង​ ៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​ផ្លូវ​ចូល​វត្ត​ហេម​វន្ត​បឹង​ត្រកួន​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២៥៦៣​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សំរោង​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​…