ឈួន ពន្លឺ និង សោភា ទេពី ត្រូវគេចោទថាផ្ទុះរឿងចម្រូងចម្រាស់ ក្រោយបែកស្នេហ៍

ខណៈភាគីម្ខាងៗនៅតែបន្តលាក់បាំងការបែកបាក់ស្នេហ៍នោះ ព័ត៌មានផ្លូវការពីតារាសិល្បៈដែលជិតស្និទ្ធិ នឹងតារាប្រុសស្រី២រូប គឺតារាម៉ូដែល លោក ឈួន ពន្លឺ និងតារាចម្រៀង សោភា ទេពី បានទម្លាយថាអ្នកទាំង២បានបែកគ្នាហើយ ដោយការបែកបាក់គ្នានេះ គឺមិនមែនជាហេតុផលភាគីខាងណាមានអ្នកទី៣នោះទេ ប៉ុន្តែបណ្ដាលមកពីមានបញ្ហាមិនចុះសម្រុងនឹងគ្នា។ ប្រភពទម្លាយចេញបន្តទៀតថា ភាគីម្ខាងៗហាក់ស្ថិតក្នុងភាពចម្រូងចម្រាស់ ដោយមិនបានបែកបាក់ដោយលក្ខខណ្ឌស្ងប់ស្ងាត់រៀងខ្លួននោះផង។ ប្រភពពីតារាសិល្បៈបានអះអាងថា រវាង លោកឈួន…

សោភា ទេពី ចេញOriginal Song ខូចចិត្ត ក្រោយសង្ស័យថាចំណងស្នេហ៍បែកបាក់

គ្មានអ្នកណាមិនដឹងនោះទេថាចំណងស្នេហ៍រវាងតារាចម្រៀងនាងសោភា ទេពី និងតារាសម្ដែងលោកឈួន ពន្លឺ ត្រូវបានប្រកាសឡើងយ៉ាងបើកចំហរតាមរយៈសកម្មភាពបង្ហាញភាពផ្អែមល្ហែមទៅចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា។ ប៉ុន្តែចំណងស្នេហ៍នេះកំពុងត្រូវបានគេសង្ស័យថាមានភាពរង្គោះរង្គើរដោយសារតែភាគីម្ខាងៗហាក់ស្ងប់ស្ងាត់រៀងខ្លួន ហើយស្រាប់តែភាគីខាងស្រីចេញបទ Original Song ថ្មីសន្លាងដែលក្នុងអត្ថន័យបទនោះ ក៏មានខ្លឹមសារបែកបាក់ស្នេហ៍ទៅទៀត។ ដ្បិតថាតារាចម្រៀងកញ្ញា សោភា ទេពី ត្រូវបានគេស្គាល់ថាទទួលបានជោគជ័យក្នុងអាជីពជាអ្នកចម្រៀងប្រមាណជា២ឆ្នាំចុងក្រោយ ក៏តារាស្រីវ័យ១៦ឆ្នាំរូបនេះនៅមិនទាន់មានបទផ្ទាល់ខ្លួន ឬបទ Original Song ដើម្បីបង្អួតទីផ្សារនោះទេ។…

បង្ហាញខ្លួនលើកម្រាលព្រំ! សោភា ទេពី និងឈួន ពន្លឺ ផ្ទុះដូចបាយពុះ

ក្នុងព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៩ កញ្ញា គេកត់សម្គាល់ថាតារាសម្ដែងលោកឈួន ពន្លឺ ដែលត្រូវគេស្គាល់ថាម្ចាស់ពានតារាសម្ដែងឆ្នើមរបស់ទូរទស្សន៍អប្សរាកាលពីដើមឆ្នាំ២០១៧ និងតារាចម្រៀង ដែលត្រូវគេស្គាល់ថាជាអ្នករបាំផង កញ្ញា សោភា ទេពី ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាៗក្នុងពិភពសិល្បៈសុទ្ធតែបានទទួលស្គាល់ថាអ្នកទាំងពីរមានស្នេហាស៊ីជម្រៅ ខណៈដែលអ្នកទាំងពីរក៏ប្រកែកខ្លះនិងទទួលយកខ្លះធ្វើអោយផ្ទុះមន្ទិលដូចបាយពុះនៅចំពោះមុខអ្នកកាសែត។ អ្នកទាំងពីរត្រូវគេឃើញអ្នកកាសែតរោមសម្ភាសន៍ឡើងជិតឈឹងតាំងពីដើមកម្មវិធីនោះផង។ គ្រាន់តែចូលមកដល់វេទិកាកម្រាលព្រំ មានមនុស្សតិចណាស់មិនឃើញតារាប្រុសស្រីវ័យក្មេងទាំងពីរបណ្ដើរគ្នាចុះពីរថយន្តទំនើបទាំងគូ ដោយសកម្មភាព និងកាយវិការរបស់ពួកគេទោះអ្នកមិនដឹងពីទំនាក់ទំនងក៏ក្រលៀសភ្នែកថាអ្នកទាំងពីរជាគូស្នេហ៍ស្អិតរមួតនោះដែរ។ ស្របគ្នាដែលលោកសង្គមហ្វេសប៊ុក លោកឈួន…

ធ្លាយដំណឹង! ឈួន ពន្លឺ លេងឫក១០០ដឺក្រេ ដាក់គូស្នេហ៍ សោភា ទេពី

គ្មានអ្នកណាមិនដឹងនោះទេថាតារាសម្ដែងលោកឈួន ពន្លឺ និងតារាចម្រៀងវ័យ១៦ឆ្នាំនាងសោភា ទេពី បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ដោយអ្នកទាំង២ត្រូវគេឃើញបង្ហាញខ្លួនទៅដើរកម្សាន្តដល់ខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងទៀតក្នុងនាមជាគូស្នេហ៍នោះផង។ អ្វីដែលគេភ្ញាក់ផ្អើល គឺសោភា ទេពី បានទាំងប្រកាសថាលោកឈួន ពន្លឺ ជាHuni (គូស្នេហ៍) ប៉ុន្តែបើក្រឡេកមកមើលលោកឈួន ពន្លឺ វិញហាក់ដូចជាហី។ ការលើកឡើងពាក់ព័ន្ធនឹងរឿងឈួន ពន្លឺ លេងឫកដាក់ស្រីស្អាតសោភា…

ធំក្លិនមែនទែនហើយ! រឿង ឈួន ពន្លឺ និង សោភា ទេពី ស្រលាញ់គ្នា

កាលពីពេលលោកឈួន ពន្លឺ កាន់នំខួបកំណើតទៅពញាក់អារម្មណ៍តារាចម្រៀង និង ជាអ្នករបាំ សោភា ទេពី ហើយបង្ហាញកាយវិការស្វីតៗ ក្នុងថ្ងៃខួបកំណើត គេចាប់អារម្មណ៍ម្ដងហើយថា អតីតគូជម្លោះមួយគូនេះ ទំនងមានអ្វីចម្លែក។ ប៉ុន្តែមកពីក្នុងពិធីនោះ គេឃើញវត្តមានអតីតសង្សារខាងស្រីបង្ហាញខ្លួន ហើយភាគីទាំងសងខាងក៍សុទ្ធតែប្រកាសថារាប់អានគ្នាទើបការសង្ស័យស្ងប់ស្ងាត់។ យ៉ាងណាមិញ រូបភាព និងវីដេអូ ដែលបត្រូវគេឃើញបង្ហោះឡើងដោយអ្នកគាំទ្រម្នាក់ បានបង្ហាញយ៉ាងច្បាស់ថាអ្នកទាំងពីរពិតជាមានអ្វីពិសេសនឹងគ្នា។…

ឈួន ពន្លឺ Surprise ខួបកំណើត ឲ្យអ្នកចង់ឲ្យលោកជាប់គុក

ក្នុងពិធីខួបកំណើត តារាចម្រៀង និង ជាអ្នករបាំ សោភា ទេពី ក្រៅចាប់អារម្មណ៍រឿងនាងទទួលបានរថយន្តតម្លៃ៤ម៉ឺនដុល្លារពីបុរសផ្កាយ២ជាឪពុក នាងក៏ត្រូវគេចាប់អារម្មណ៍ផងដែរក្រោយពេលអតីតគូជម្លោះរបស់នាងគឺ លោក ឈួន ពន្លឺ កាន់នំខួបមកពញាក់អារម្មណ៍ដល់KTV។ អ្នកខ្លះថែមទាំងប៉ាន់ស្មានថាអ្នកទាំង២ក្រោយពេលផ្សះផ្សាយអាចនឹងល្អលើសពីមិត្តភាពនោះផង។ ក្នុងពេលលោក ឈួន ពន្លឺ ផ្ទុះរឿងបែកបាក់ជាមួយសង្សារ គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងកញ្ញា សោភា ទេពី…

អីយ៉ា! សោភា ទេពី លោកផ្កាយ២ឲ្យ Tundra ៤ម៉ឺនដុល្លារថ្ងៃខួបកំណើត

កាលពីយប់ថ្ងៃ៨ ខែកក្កដា តារាចម្រៀង និងជាអ្នករបាំបុរាណកញ្ញា សោភា ទេពី បានប្រារព្ធពិធីខួបកំណើតគម្រប់ខួប១៥ឆ្នាំរបស់ខ្លួនយ៉ាងកាលីពនៅ«សប្បាយKTV»ស្ថិតនៅក្បែររង្វង់មូលផ្សារដើមថ្កូវ។ អ្វីដែលគេចាប់អារម្មណ៍គឺកញ្ញាត្រូវបានមនុស្សពិសេសទិញរថយន្ត Tundra 2010 តម្លៃ៤ម៉ឺនដុល្លារនោះផង។ សោភា ទេពី បានបង្ហាញអារម្មណ៍រំភើប យ៉ាងខ្លាំងក្នុងពេលពិធីខួបកំណើតរបស់នាង ត្រូវបានទទួលកិត្តិយសចូលរួម ដោយតារាល្បីៗជាច្រើនរូប ដោយមានទាំងតារា២រូបធ្វើនំខួបឲ្យជាពិសេសនោះផង។ នាងបានប្រកាសមិនឲ្យភ្ញៀវចូលរួមចងដៃនោះទេ បើទោះជាពិធីនោះត្រូវគេឃើញរៀបចំឡើងកាលីបអស់ប្រាក់មិនតិច។…

សោភា ទេពី ប្រកាសដើរតាមលំនាំ នី មុន្នីនាថ

គ្មានអ្នកណាមិនដឹងនោះទេតារាចម្រៀងយុវវ័យនាង សោភា ទេពី ដែលមានឈ្មោះកំណើតថា ញឹម សួនសោភាទេពី គឺជាតារាវ័យក្មេងដែលមានគ្រឹះជាអ្នករបាំបុរាណម្នាក់ផង។ លើឆាកតន្ត្រី នាងត្រូវគេកត់សម្គាល់ថាជាតារាមួយរូបដែលមានសមត្ថភាពបន់បែនយ៉ាងខ្លាំងដោយសារតែក្រៅចេះរាំរបាំបុរាណបានយ៉ាងល្វតល្វន ក៏អាចរាំរែកបទបែបយុវវ័យបានយ៉ាងរស់រវើកមិនខុសគ្នា។ អ្វីដែលគេប្រដូចនាង ថាជាគ្រាប់ពេជ្រពិបាករកទៅទៀតនោះ គឺនាងក្រៅពីជំនាញរបាំបុរាណ និងច្រៀងបទសម័យបានយ៉ាងរំពើនហើយ គឺនាងថែមទាំងអាចច្រៀងបទប្រពៃណីបានពិរោះមិនចាញ់តារារៀមច្បងចាស់ៗទៅទៀត ក្នុងពេលដែលនាងប្រកាសថាខ្លួននឹងឈោងចាប់អាជីពសម្ដែងមួយទៀតក្នុងពេលខាងមុខតាមលំនាំតារាសម្ដែង នី មុន្នីនាថ ដែលនាងចាត់ទុកជា Idol…