សោភា ទេពី នៅតែចាំអ៊ុតហង្សមាស

ក្ដីស្រម៉ៃរបស់តារាចម្រៀងវ័យក្មេងកញ្ញា សោភា ទេពី គឺចង់ក្លាយជាតារាចម្រៀងរបស់ផលិតកម្មហង្សមាស តាំងពីបានក្លាយខ្លួនជាបេក្ខនារីលេចធ្លោប្រចាំកម្មវិធី Cambodia Idol រដូវកាលទី៣ មកម្ល៉េះ ដោយនាងរំពឹងថានឹងត្រូវបានហង្សមាសជ្រើសអោយក្លាយជាតារាចម្រៀងនោះផង។ យ៉ាងណាមិញ នាងអះអាថា ខ្លួនត្រូវបានផលិតកម្មធំៗទាក់ទងជាច្រើន ប៉ុន្តែបណ្ដាលមកពីចាំអ៊ុតនៅហង្សមាសសិន ទើបនាងមិនទាន់ពិចារណា។ ការបង្ហាញខ្លួននៅលើវេទិកា«Carabao TV5 Spark Concert»នោះ កញ្ញា…

សម្រស់តារារះថ្មី ត្រដែតគួរអោយសរសើរ

កាលពីថ្ងៃទី២៨ មេសា សមាជិកគ្រួសារតារាកម្ពុជាយ៉ាងច្រើនកុះករ បានបង្ហាញស្ទីលបង្អួតសម្រស់យ៉ាងស្រស់ស្អាត ក្នុងឈុតសម័យលង្វែក នៅក្នុងពិធីសម្ពោធហាងកាហ្វេអ៊ីនថៈនីន នៅម្ដុំផ្សារបឹងកេង។ ក្នុងចំណោមតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងច្រើនកុះករ តារារះថ្មីមួយចំនួនក៏រំលេចសម្រស់មើលហើយទាក់ភ្នែកមិនចាញ់តារាជើងចាស់ផងដែរ។ តារាទាំំងនោះរួមមាន៖ កញ្ញា ពេជ្រ ចរណៃ៖ នាងទើបតែមានឱកាសប្រឡូកសិល្បៈក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដ្បិតតែត្រូវបានគេស្គាល់ច្រើនតាមរយៈជំងឺដាច់សរសៃប្រើសបេះដូងហើយប្រឈមអាយុជីវិតមុនមានសំណាងបានវះកាត់។ ក្រោយពីជាជំងឺនាងកាន់តែស្អាតគួរអោយគ្រឺតក្នាញ់ ជាពិសេសនៅពេលរំលេចឈុតក្នុងសម័យលង្វែកក្នុងចំណោមតារាល្បីៗច្រើននាក់។ កញ្ញា អ៊ុង នីនិច្ច៖…

ឈុតសម័យលង្វែក បង្អួតស្រុះគ្នា ទើបដឹងថាឡូយ

កាលពីថ្ងៃទី២៨ មេសា មុននេះ គ្រួសារតារាកម្ពុជាប្រមាណជាង៦០រូប បានធ្វើអោយមានការភ្ញាក់ផ្អើលទៀតហើយ ជាមួយនឹងការគ្រងឈុតពីសម័យបុរាណ បន្ទាប់ពីមុននេះបន្តិចក៏បានរួមគ្នាគ្រងឈុតពីសម័យដើមស្ទើរគ្រប់ទម្រង់ ចូលរួមក្នុងពិធីសម្ពោធផ្ទាំងគំនូរនៅសាលាបារាំង។ ការបង្ហាញខ្លួនក្នុងទម្រង់សម័យដើមជាថ្មីរបស់តារាសិល្បៈមួយក្រុមនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលលើសមុនទៅទៀត ដោយសារតែវត្តមានរបស់តារាចាស់ក្មេងទាំងនោះ រំលេចនូវឈុតសម័យលង្វែក ហើយធ្វើអោយសម្រស់របស់អ្នកទាំំងនោះលេចអណ្ដែតឡើយមិនធម្មតា។ ការបង្ហាញឈុតបុរាណក្នុងសម័យលង្វែកនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធហាងកាហ្វេមួយកន្លែងឈ្មោះ អ៊ីនថៈនីន ដោយក្រៅពីវត្តមានតារាកម្ពុជាមកពី«គ្រួសារតារាកម្ពុជា»រហូតដល់ជាង៦០រូប ក៏មានវត្តមានកំពូលតារាថៃ គឺតួអង្គនាងមនោរាហ៍ ដែលធ្លាប់ល្បីល្បាញនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផងដែរ។…

រូបភាពសំពះផ្ទឹម ឈួន ពន្លឺ និង នាង វ៉ាងសាន់ បង្កការភ្ញាក់ផ្អើល!

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពចងដៃសំពះផ្ទឹមរបស់តារាសម្ដែងពីរដួង គឺលោក ឈួន ពន្លឺ និងលោក នាង វ៉ាងសាន់ ដែលជាពិធីករ ត្រូវគេឃើញបង្ហោះឡើងជាសាធារណៈ ស្របគ្នាដែលអ្នកទាំងពីរក៏ជិតស្និទ្ធគ្នា ធ្វើអោយមានមន្ទិលស្របគ្នា ដែលភាគីម្ខាងក៏មានដំណឹងបាក់បែកស្នេហ៍ ហើយភាគីម្ខាងក៏មានមិនដែលបង្ហើបអោយដឹងពីស្នេហាផងដែរ។ តារាសិល្បៈជាច្រើន បានស្រឡាំងនឹងរូបភាពសំពះផ្ទឹមរបស់អ្នកទាំងពីរ ដោយអ្នកទាំងនោះបានទាំងហៅរូបភាពដែលបានស្ដែងឡើងថា ជាការធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរ ឬអាចជាការចង់បានរបស់អ្នកទាំងពីរនោះផង។ ក្រោយការបង្ហោះរូបជាសាធារណៈ…

មួយបទ របស់ សោភា ទេពី កក្រើកLive Show Cambodian Idol

ក្នុងចំណោកបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សម្រាប់សប្ដាហ៍ទី១ ក្នុងកម្មវិធីCambodian Idol កាលពីយប់ថ្ងៃទី៩ កុម្ភៈ គេនៅតែមើលឃើញថាបេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា ទេពី លេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង។ ចម្រៀងមួយបទចម្រៀងចំណងជើងថា«បេះដូង១០០» ដែលជាម្ចាស់ដើមរបស់កញ្ញា លាង…

ទីបំផុត សោភា ទេពី ឆ្លងចូលវគ្គ Live Show

ការប្រកួតជម្រុះក្នុងកម្មវិធី Cambodian Idol ត្រូវបានបញ្ចប់ហើយ កាលពីយប់ថ្ងៃទី២ កុម្ភៈ ដោយជម្រើសបានបេក្ខជន និងបេក្ខនារីខ្លាំងៗ ចំនួន១២រូបដោយឈាន ទៅដល់វគ្គ Live Show ។ ក្នុងចំណោមអ្នកមានសមត្ថភាពខ្លាំងៗ ដែលបានជាប់ទៅកាន់វគ្គនោះ បេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា…

ខណៈដែលដៃគូធ្លាក់ សោភា ទេពី បានឡើងទៅកាន់វគ្គ Green Miles!

ការប្រឡងកម្មវិធីCambodian Idol ក្នុងវគ្គ Theater Round ក្នុងជុំទី២ កាលពីយប់ថ្ងៃទី២៦ មករា បេក្ខនារី ញឹម សួនសោភាទេពី ដែលត្រូវគេស្គាល់ថាជាដៃគូចម្រៀងក្នុងកម្មវិធីសប្បុរសធម៌ជាមួយនឹងបេក្ខជន វង្ស ថាណាន់ បានប្រឡងជាប់យ៉ាងរំភើយ ក្នុងពេលដែលដៃគូរបស់នាងមិនមានឱកាសបន្តទៅកាន់វគ្គបន្ទាប់។ នាងត្រូវគេឃើញច្រៀងបទបានកាន់តែល្អ ក្នុងពេលដែលដៃគូចម្រៀងរបស់នាងបានសាងកំហុស ភ្លេចប៉ារ៉ូល និង…

វង្ស ថាណាន់ ពីរោះអ៉ីចឹងតើ បានជាប់ក្នុងវគ្គ Theater Round !

មិនខុសពីគ្នាដៃគូចម្រៀងរបស់លោកក្នុងកម្មវិធីសប្បុរសធម៌ គឺបេក្ខនារី សោភា ទេពី ដែលលោកធ្លាប់ចាប់ដៃច្រៀងក្នុងកម្មវិធីសប្បុរសធម៌ សម្រាប់បេក្ខជន លោកវង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាកូនកំព្រាឪពុកម្ដាយបោះបង់ចោល ដោយសូម្បីតែថ្ងៃកំណើតរបស់ខ្លួនមិនស្គាល់នោះ ក៏ប្រលងជាប់ក្នុងវគ្គ Theater Round ផងដែរ។ ក្នុងចំណោមបេក្ខជន៤រូប ដែលខាងកម្មវិធីតម្រូវអោយច្រៀងរួមគ្នា លោកគឺជាបេក្ខជនដែលមានសំឡេងល្អជាងគេ និងចេះបត់បែនសំឡេងបានល្អ ទើបទទួលបានលទ្ធភាពជាប់ ហើយបានឆ្លងទៅកាន់វគ្គបន្ត។…

ស្ថានការណ៍ស្មុគស្មាញម្លឹងហើយ សោភា ទេពី នៅតែឆ្លងផុតវគ្គថ្មី Cambodian Idol

កាលពីយប់ថ្ងៃទី១៩ មករា ទូរទស្សន៍ហង្សមាស បានដំណើរការចាក់ផ្សាយកម្មវិធី Cambodian Idol ក្នុងវគ្គទី២ឬ Theater Round ជាផ្លូវការហើយ ដោយបេក្ខនារី ញឹម សួនសោភាទេពី ឬ សោភា ទេពី បានឆ្លងផុតវគ្គដ៏ចម្រូងចម្រាស់នេះហើយ បើទោះជាវិញ្ញាសារដែលនាងបានជាប់ គឺជាវិញ្ញាសារច្រៀងជាក្រុមមានគ្នា៤នាក់ ហើយការបកស្រាយចម្រៀងតម្រូវអោយនាងប្ដូរតុងសំឡេងអោយស៊ីនឹងបេក្ខនារី៣រូបផ្សេងទៀត…

សោភា ទេពី ប្រកាសបន្តជួយសង្គម បើទោះហង្សមាស ធ្វើឲ្យល្បីខ្ទរខ្ទារ ក្រោយការប្រលង

មុនពេលបង្ហាញខ្លួនជាបេក្ខនារីក្នុងកម្មវិធី Cambodian Idol ក្នុងរដូវកាលទី៣ គេគ្រាន់តែកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី ដែលមានឈ្មោះពេញថា ញឹម សួនសោភាទេពី មានសមត្ថភាពខ្ពស់ ក្នុងការរាំរបាំបុរាណ ព្រោះតែនាងជាសិស្សរបាំបុរាណនៅសាលាវិចិត្រសិល្បៈ និងអាចបកស្រាយបទចម្រៀងទាំងបទបែបជំនាន់ដើម និងបទយុវវ័យបានល្អ ប៉ុន្តែសន្ទុះចាប់អារម្មណ៍មិនទាន់ខ្លាំងនៅឡើយទេ។ ប៉ុន្តែក្រោយពេលនាងបង្ហាញខ្លួន ក្នុងវគ្គប្រលង…