អ្នកលួចទ្រព្យសម្បត្តិ និងអ្នកសមគំនិតចំនួន០២នាក់ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពរួចតែប៉ុន្មានម៉ោងប៉ុណ្ណោះ
បាត់ដំបងៈ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១៦និង០០នាទី អនុវត្តតាមបទបញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំធ្វើការស្រាវជ្រាវ រហូតឈានទៅបង្រ្កាបករណី…