សូមសមត្ថកិច្ចជួយអន្តរាគន៍ជិះម៉ូតូល្បាតផង! ករណីជនសង្ស័យយកដុំថ្មគប់ ប្រជាពលរដ្ឋជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ: (ព័ត័មានបឋម) នាវេលាម៉ោង ៣និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានករណីជនសង្ស័យយកដុំថ្មគប់ ប្រជាពលរដ្ឋជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ និងមួយករណីទៀតឆក់ទូរសព្ទពីនារីម្នាក់ ម្តុំស្ពានអាកាសស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី២ មេត្តាជួយអន្តរាគន៍ជិះម៉ូតូល្បាតផង ព្រោះមានក្រុមជនសង្ស័យធ្វើសកម្មភាពគប់ដុំថ្ម និងឆក់ទូរសព្ទពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវព្រះមុនីរ៉េត ជាញឹកញយមែនទែន…