រថយន្តកែច្នៃមួយគ្រឿងដឹកឥដ្ឋបើកគេចគោបណ្ដាលឲ្យធ្លាក់ប្រឡាយ

កំពង់ឆ្នាំងៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រង់ចំណុចវត្តជ្រលង ក្នុងភូមិជ្រលង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយរថយន្តកែច្នៃ១គ្រឿង ដឹកឥដ្ឋក្រឡាប់ធ្លាក់ប្រឡាយ។ អ្នកបើបរឈ្មោះ ភិន ភេទប្រុស រស់នៅភូមិកំពង់បឹង ឃុំកំពង់ហៅ បានបើកបររថយន្តកែឆ្នៃ ១គ្រឿង ដឹកឥដ្ឋមកពីខេត្តកំពង់ធំ ឆ្ពោះមកទីរួមស្រុកកំពង់លែង លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីសត្វគោដែលដើរលើផ្លូវ…

កាន់តែសាហាវហើយ! កូនប្រុសផឹកស្រវឹងទាញកាំបិតដេញឪពុករបួសធ្ងន់

កំពង់ឆ្នាំង: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ អេង សុខុម ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីហិង្សាក្នុងគ្រួសារមួយកើតឡើង។ ជនបង្កឈ្មោះ សយ សុបិណ្ឌ…

ក្រុមចោរជំនាញលួចម៉ូតូ និងកាច់កសោម៉ូតូ ឆ្លងខេត្ត ត្រូវជាប់អន្ទាក់សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន

ប៉ៃលិនៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបង្ហាញមុខក្រុមចោរលួចម៉ូតូនិងកាច់កសោម៉ូតូ ឆ្លងខេត្ត ចំនួន៣នាក់ ដែលបង្ក្រាបបាន ពេលកំពុងធ្វើសកម្មភាព នៅក្នុង ភូមិ សាស្ត្រខេត្តប៉ៃលិន ដោយដកហូតបានម៉ូតូរបស់ជនរងគ្រោះ ចំនួន ០៥គ្រឿង និងរថយន្តរបស់ ជនសង្ស័យ សម្រាប់ធ្វើសកម្មភាព ចំនួន…

ស្រួលអីស្រួលយ៉ាងនេះ! ស្រ្តីម្នាក់ឈឺពោះភ្លាមសម្រាលកូនភ្លាមនៅលើសាឡាងកណ្ដាលទន្លេ

កំពង់ឆ្នាំងៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤០នាទីព្រឹក មានករណីស្រ្តីម្នាក់សម្រាលកូនលើសាឡាង ដែលកំពុងធ្វើដំណើរកណ្ដាលទន្លេពីកំពង់ឆ្នាំងទៅសៀមរាម។ ដំណើររឿង៖ នៅមុនពេលកើតហេតុ ស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលើ និងក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរពីខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទៅសម្រាលកូន នៅឯមន្ទីរពេទ្យខេត្តសៀមរាប ខណៈពេលជិះរថយន្តឡើងលើសាឡាង កំពុងតែឆ្លងដល់ពាក់កណ្ដាលទន្លេ ក្នុងស្រុកកំពង់លែង ក៏បានឈឺពោះភ្លាមៗ សម្រាលកូនតែម្ដងដោយគ្មានឆ្មបជួយបង្កើតនោះទេគឺ បានម្ដាយដែលធ្វើដំណើរជាមួយជួយ…

សង្ស័យតៃកុងងោកមួយភាំង! បើករថយន្ត ធ្លាក់ផ្លូវបណ្ដាលឲ្យក្រទ្បាប់

កំពង់ធំ: នៅវេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចព្រំប្រទល់គោកព្រះ (ខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ធំ) ក្នុងភូមិសាស្រ្តឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថា្នក់ចរាចរណ៍ ក្រឡាប់រថយន្ត១គ្រឿង បង្កទ្បើងដោយខ្លួនឯង។ រថយន្តខាងលើ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN…

លុចស៊ីស RX-300 បើកក្រទ្បាប់ជាច្រើនជុំ ស្លាប់ម្នាក់ និងរបួស ៥នាក់

កំពង់ឆ្នាំងៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីស rx-300 ស្លាកលេខ សៀមរាប 2B-1169 បើកក្រទ្បាប់ជាច្រើនជុំ បណ្ដាលឲ្យស្លាប់ក្មេងអាយុ ៣ ឆ្នាំម្នាក់ និងរងរបួសធ្ងន់ស្រាល ៥ នាក់។ កើតហេតុវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា…

ផ្អើលទាំងយប់! បុរសម្នាក់ ដេកស្លាប់លើគ្រែក្រោមសំយាបផ្ទះ

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ដេកស្លាប់ ត្រង់ចំណុចផ្ទះឈ្មោះ ហេន វី មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ មុំ សំអឿន (ហៅចក់) ភេទប្រុស អាយុ…

បុរសម្នាក់ទ្បើងដើមត្នោត ស្រាប់តែជួបគ្រោះអកុសល

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ២និង២៨ នាទីរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីដើមត្នោត នៅចំណុចខាងកើត សាលាបឋមសិក្សាវត្តភ្នំ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ សេក សាវ៉ាត ហៅ(ឆក) ភេទប្រុស អាយុ…

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នទៅបុករថយន្តច្រូតស្រូវ បណ្ដាលឲ្យស្លាប់

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៩ និង ០៣នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូទៅបុករថយន្តច្រូតស្រូវ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ស្ថិតនៅក្នុងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ សៀង ស៊ុយ…

សង្ស័យមានវិបត្តិក្នុងគ្រួសារ បុរសម្នាក់ធ្វើអត្តឃាត់ចង.កសម្លាប់ខ្លួនឯង

បាត់ដំបងៈ នៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅចំណុចទឹកចេញធំ ស្ថិតក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សពជនរងគ្រោះឈ្មោះ ប៉ាត លីន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពាមទន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មូលហេតុ៖…