សង្ស័យដាច់ហ្រ្វាំងទើបបើករថយន្តបុករង្វង់មូលស្ពានព្រែកតាមាក់

កណ្តាលៈ (ព័ត៌មានបឋម) កាលពីរសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ មានករណីរថយន្តបើកបុករង្វង់មូលស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែសំណាងល្អមិនធ្វើអោយរបួសដល់មនុស្ស ខូចខាតតែរង្វង់មូលនឹងឡាន មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

Update៖ អាណោចអាធ័មណាស់! យុវជន២នាក់ ស្លាប់និងរបួសធ្ងន់ ខណៈជិះម៉ូតូជួបគ្រោះថ្នាក់

ភ្នំពេញៈ យុវជនពីរនាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ករណីនេះកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយជាតិលេខ៦អា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ យុវជនដែលបាត់បង់ជីវិតឈ្មោះ ទី ស្រុង អាយុ១៧ឆ្នាំ មុខបរព្រូឡានធ្វើនៅឃុំព្រែកតាមាក់…

បិទសិប្បកម្មផលិតពពុះសណ្តែក២ទីតាំង មានដាក់សារធាតុគីមីបូរ៉ាក់ និងសូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត(ម្សៅស)

កណ្តាលៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

ផ្ទះប្រជាពលរដ្ឋ២ខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចនៅស្រុកខ្សាច់កណ្តាល

កណ្តាលៈ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ម្ចាស់ផ្ទះទី១របស់ឈ្មោះ វី ណេត ប្តីប្រពន្ធ ផ្ទះមានទំហំ ៨×៩ម ធ្វើអំពីឈើប្រក់ក្បឿង ទីលំនៅបច្ចុប្បន្ន…

បង្រ្កាបករណីល្បែងស៊ីសងបៀរ និងកត់កន្ទុយលេខ សមត្ថកិច្ចឃាត់ខ្លួនស្រ្តី៥នាក់ ធ្វើការអប់រំ និងកិច្ចសន្យា

កណ្តាលៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះម្ចាស់គណនីហ្វេសបុក សូមមិនបញ្ចេញឈ្មោះ ដែលបានសំណូមពរ និងរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា « នាងខ្ញុំសូមស្នើសុំដល់លោកស្នងការនគរបាលខេត្ត ជួយសម្រួលដល់បញ្ហា របស់ប្តីដែលបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ ចំពោះបញ្ហាល្បែងស៊ីសង(បៀរ)ចាក់ឆ្នោតយួន(កន្ទុយលេខ) ជាពិសេសអាប៉ោង និងមានយកលុយទៅអោយដល់កន្លែងបែបនេះហើយធ្វើអោយប្រជាពលរដ្ឋក្នុងភូមិក្រហើយទាស់ប្តីប្រពន្ធរៀងរាល់ថ្ងៃសូមមេត្តាជួយសម្រួលផងភូមិក្រូចសើច…

ម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបន្ទាប់ពីប្លន់យកទូរសព្ទដៃម៉ាកiPhonex

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីជនសង្ស័យ០២នាក់ជិះម៉ូតូកៀរជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូហើយប្លន់យកទូរសព្ទដៃម៉ាកiPhonex នៅខណ្ឌកំបូលរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលសហការគ្នាជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ខ្លួនបាន០១នាក់ចំណែកបក្ខពួក០១នាក់ទៀតគេចខ្លួនរួច។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងថាកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ០១នាក់មានឈ្មោះឯមតុងហ៊ុយភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិស៊ីធរកើតឃុំស៊ីធរស្រុកខ្សាច់កណ្តាលខេត្តកណ្តាលបានជិះម៉ូតូតែម្នាក់ឯងចេញពីបុរីKPទី១៤ស្ថិតនៅភូមិព្រៃរឹងសង្កាត់ស្នោរខណ្ឌកំបូលក្នុងគោលបំណងទៅកន្លែងធ្វើការ។ សមត្ថកិច្ចបន្តថាលុះជនរងគ្រោះធ្វើដំណើរតាមផ្លូវលំដល់ចំណុចភូមិតាអ៊ិនសង្កាត់ស្នោរខណ្ឌកំបូលហើយក៏មានគេតេទូរសព្ទចូលមក។ជនរងគ្រោះក៏បានលើកទូរសព្ទនិយាយស្រាប់តែនៅពេលនោះក៏មានជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងទិសដៅបញ្ច្រាសទិសគ្នាក៏បានបើកកៀរជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូខ្ទាតទូរស័ព្ទចេញពីដៃ។ជនសង្ស័យក៏បានស្ទុះទៅចាប់ក្របួចក៏អាវជនរងគ្រោះ។ពួកវាក៏បានយកទូរសព្ទជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់។ ក្រោយពីអំពើប្លន់នោះភ្លាមជនរងគ្រោះក៏បានមកដាក់ពាក្យបន្តឹងនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្នោរហើយកម្លាំងនគរបាលខណ្ឌកំបូលក៏បានចេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងបង្ក្រាបចាប់ខ្លួនជនសង្ស័យ០១នាក់នៅទឹកដីខណ្ឌពោធិ៍សែនជ័យមានឈ្មោះសានចំរើនភេទប្រុសអាយុ១៨ឆ្នាំគ្មានមុខរបរពិតប្រាកដមុខសញ្ញាប្រើប្រាស់គ្រឿងញៀនរស់នៅភូមិព្រៃក្រោយសង្កាត់ស្នោរខណ្ឌកំបូលចំណែកបក្ខពួកជនសង្ស័យ០១នាក់ទៀតរត់គេចខ្លួន។ ជាមួយការបង្ក្រាបជនសង្ស័យកម្លាំងនគរបាលក៏បានដកហូតយកទូរសព្ទជនរងគ្រោះមកវិញនិងប្រគល់ទៅឱ្យជនរងគ្រោះវិញ។ ជនសង្ស័យ០១នាក់នោះនៅថ្ងៃទី១៧ខែវិច្ឆិកាត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់លួចមានស្ថានទម្ងន់ទោស៕  

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋ ៣ខ្នង ខ្ទេចទាំងស្រុង ១ខ្នង នៅខេត្តកណ្ដាល

កណ្តាលៈ ករណីគ្រោះថ្នាក់អគ្គិភ័យមួយកើតឡើងនៅថ្ងៃសៅរ៍ ១៤រោច ខែកតិ្តក ឆ្នាំជូត ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ចំណុចភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៊ុន ផេង ប្រធានគណៈបញ្ជាការឯកភាពស្រុក…

សាហាវណាស់! ឪពុកចុងយកកាំបិតប៉័ងតោ អារកកូនប្រុសម្នាក់អាយុ០៣ឆ្នាំ បណ្តាលឲ្យស្លាប់

សៀមរាបៈ នៅវេលាម៉ោង១និង៩នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអំពើឃាតកម្ម ឪពុកចុងយកកាំបិតប៉័ងតោ អារកកូនប្រុសម្នាក់ បណ្តាលឲ្យស្លាប់ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សាកសពក្មេងប្រុសរងគ្រោះមានអាយុ០៣ឆ្នាំ រស់នៅបន្ទប់ផ្ទះជួលកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ២៨ឆ្នាំ…

Update៖​ មកពីកម្មវិធីបុណ្យបងប្អូនវិញ ជិះម៉ូតូលឿនជ្រុលបុកបង្កាន់ដៃស្ពាន ធ្លាក់ចុះក្រោមស្លាប់មួយយប់ទើបដឹង

ភ្នំពេញ: បុរសម្នាក់ ខណៈដែលមានជំងឺប្រចាំកាយ សតិមិនប្រក្រតី សង្ស័យហូបស្រា ទើបរើធ្វើទុក្ខ ជិះម៉ូតូបោះពួយល្បឿនលឿន វិលត្រឡប់មកពីបុណ្យវិញ ជិះម៉ូតូជ្រុលទៅបុកបង្កាន់ដៃស្ពាន ធ្លាក់ចុះក្រោមស្លាប់ អស់រយៈពេលមួយយប់ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសព បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ចំណុចស្ពានក្នុង ភូមិខ្ចៅ សង្កាត់បឹងធំ…

Update៖​ កម្មករដឹកគុយទាវម្នាក់​ ជិះម៉ូតូសណ្តោងរ៉ឺម៉ក បុកគូទរថយន្តដឹកកម្មករ-កម្មការិនីពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច

ភ្នំពេញៈ បុរសជាកម្មករដឹកគុយទាវម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូសណ្តោងរ៉ឺម៉កទៅបុករថយន្តដឹកកម្មករកម្មការិនីពីក្រោយ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមហាវិថីអូស៊ីអាយស៊ី កែងផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សាម៉ុន តារា អាយុ៣៩ឆ្នាំ មុខរបរកម្មករដឹកសរសៃគុយទាវ មានទីលំនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល…