ក្រុមការងារមន្ទីរធនធានទឹក!!! សម្រេចបើកទ្វារទឹកបន្ថែមទៀត ខណៈកម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ

ឧត្តរមានជ័យៈ នៅថៃ្ងទី២៦ ខែសីហា ឆ្នាំ២០១៩ ព្រឹក ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅផ្នែកខាងលើក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបង្កឲ្យអាងទឹក០៥ និងអាងទឹកតាម៉ុក កម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ ឆ្លៀតក្នុងឱកាសនេះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ។ បានសម្រេចបើកទ្វារទឹកបន្ថែមទៀតក្នុងគោលបំណងរុញទឹកឲ្យបានលឿន តាមរយៈអាងទឹកទំនប់ថ្មីមកស្តុកទុកនៅអាងទឹកស្ទឹងស្រែងទី២ រួចបន្តទម្លាក់មកអាងទឹកស្ទឹងស្រែងទី១ ដើម្បីចែកចាយទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕

នៅព្រឹកភ្លៀងកំពុងធ្លាក់ ក្នុងស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យៈ នៅព្រឹកថៃ្ងទី២៦ ខែសីហា ឆ្នាំ២០១៩ ផ្ទៃមេឃមានសភាពអួអាប់គ្របដណ្ដប់ទូទាំងខេត្ត ភ្លៀងចាប់ផ្ដើមធ្លាក់កម្រិតផ្សែងក្រូច នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

រន្ធត់ណាស់! ក្មេងស្រី ៣នាក់លេងល្បែងចងកតាមរឿងភាគបរទេស បណ្ដាលឲ្យភ្លាត់ស្នៀតស្លាប់យ៉ាងអាណោចអធ័ម

ឧត្ដរមានជ័យៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កុមារីយុ១០ឆ្នាំម្នាក់ ក្នុងចំណោមបីនាក់ បាននាំគ្នាលេងចងក តាមសាច់រឿងភាគបរទេស ភ្លាត់ស្នៀត បណ្តាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ។ ជនរងគ្រោះឈ្មោះ វីន ម៉ាលី ភេទស្រី…

សង្វែគណាស់! ព្រោះតែជីវៈភាពឪពុកម្ដាយចាកចេញទៅធ្វើការជាកម្មករសំណង់ ចំណែកកូនស្រីផ្ញើនឹងម្ដាយមើលថែ តែអកុសលបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័ម

ឧត្តរមានជ័យៈ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មានករណីលង់ទឹកស្រះស្លាប់ ស្ថិតក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ក្មេងស្រីរងគ្រោះឈ្មោះ ខាំ ភារំ អាយុ ៨ឆ្នាំ។ ដំណើររឿង៖ មុនពេលកើតហេតុដោយមានជីវៈភាពខ្វះមុខខ្វះក្រោយ ពីរនាក់ប្ដីប្រពន្ធបានសម្រេចចិត្តចាកចេញពីស្រុកកំណើត ដើម្បីទៅធ្វើការឯខេត្តព្រះសីហនុ ជាកម្មករសំណង់ ផ្ញើកូនទុកឲ្យជីដូនមើល…

ទូទាំងខេត្តសៀមរាបមានការដាច់ចរន្តអគ្គិសនី បណ្តាលមកពីដាច់ចរន្តអគ្គិសនីពីប្រទេសថៃ

សៀមរាបៈ យោងតាមផេកការិយាល័យព័ត៌មាន សោតទស្សន៍ខេត្តសៀមរាប បានឲ្យដឹងថា អគ្គិសនីសៀមរាបសូមជម្រាបជូនថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី តង់ស្យុង១១៥គីឡូវ៉ុល ពីប្រទេសថៃ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនស្ថិតនៅ៖ ទូទាំងខេត្តសៀមរាប និងផ្នែកខ្លះនៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ក្រុងសំរោង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។…

សិស្សសាលាម្នាក់ ជិះម៉ូតូបុកក្មេងបុរស អាយុ ៤ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង

ឧត្ដរមានជ័យៈ នៅវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូជិះបុកក្មេងរត់ឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ម៉ូតូបង្កម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1Z 1443 បើកបរដោយឈ្មោះ…

បើស្រវឹងសូមកុំបើក! បុរសម្នាក់ ជិះម៉ូតូដួលធ្លាក់ផ្លូវ បណ្ដាលរងរបួសធ្ងន់

ឧត្ដរមានជ័យៈ នៅវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង មានករណីបុរសម្នាក់ បានបើកម៉ូតូយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលដួលធ្លាក់ផ្លូវ ដោយខ្លួនឯង បណ្ដាលរងរបួសធ្ងន់ ។ ជនរងគ្រោះឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិពពេល…

ចង់បំបែកកូនស្រីពីគូដណ្តឹង ទៅយកអ្នកភ្នំពេញវិញ ម្ដាយចាប់បង្ខាំងកូនស្រីដាក់ច្រវាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឧត្ដរមានជ័យៈ នៅវេលាម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្ខាំងមនុស្ស ដោយខុសច្បាប់។ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង០០នាទីរសៀល ទៅលើកូនស្រីបង្កើតឈ្មោះ ស៊ុ ស្រីនិច ភេទស្រី…

បុរសម្នាក់បើកអេស្កាវ៉ាទ័រកាយដីចម្ការចំមីនតោនផ្ទុះ បណ្ដាលឲ្យអេស្កាវ៉ាទ័ររងការខូចខាត

ឧត្តរមានជ័យៈ នៅវេលាម៉ោង ៣និង១៥នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីផ្ទុះមីនតោន ១គ្រាប់ ត្រង់ចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ករណីផ្ទុះមីនតោនខាងលើ មកពីឈ្មោះ ទុយ តុលា ភេទប្រុស អាយុ ៣០ឆ្នាំ បានបើកអេស្កាវ៉ាទ័រកាយដីចម្ការ…

ករណីផ្ទុះមីនតោនបណ្ដាលឲ្យផ្អើលសមត្ថកិច្ច នៅខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង ១១និង១៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងដីចម្ការមួយកន្លែង ត្រង់ចំណុចអូរហាសិបភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានករណីអាប៊ុល១គ្រឿង ជាន់មីនតោនផ្ទុះដាច់ច្រវាក់ ខណៈកំពុងតែឈូសឆាយដីចម្ការ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់តៃកុងបើកគ្រឿងចក្រនោះទេ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ផ្ទុះមីនតោនខាងលើ បណ្តាលមកពីអាប៊ុល (ឈូសដី) ១គ្រឿង បើកបរដោយឈ្មោះ…