ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួនធំ គិតជាទឹកប្រាក់ជិតប្រហែល ២០លានរៀល
បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ត្រង់ចំណុចក្រុមទី០៩ ភូមិព្រៃទទឹង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង ដែលមានទំហំ ៥ម៉ែត្រ × ២០ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង ម្ចាស់ផ្ទះមានឈ្មោះ…