កម្មការិនីម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល
ភ្នំពេញៈ កម្មការិនីម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល ខណៈប្អូនស្រីនារីរងគ្រោះចេញពីធ្វើការបើកទ្វារបន្ទប់ ស្រាប់តែប្រទះឃើញបងស្រីរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្អូនស្រីនារីរងគ្រោះបានឲ្យដឹងថា បងស្រីរបស់ខ្លួនមានឈ្មោះ ខន ស៊ីម៉ា អាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិក្រាំរយ៉ង…