ផ្លូវទៅកាន់ស្រុកភ្នំស្រុក បាក់ស្រុតខូច ពេលនេះអាចធ្វើដំណើរបានវិញហើយ

បន្ទាយមានជ័យៈ ផ្លូវដែលបាក់ស្រុតនៅស្រុកភ្នំស្រួច១កន្លែង ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី០៦ តុលា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចុះពិនិត្យមើល និងដោះស្រាយផ្ទាល់ពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ត្រូវបានក្រុមការងារជំនាញសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជួលឡើងវិញរួចរាល់ហើយ អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកដូចធម្មតាវិញ ៕  

ជនសង្ស័យ៣នាក់ ស្រី១នាក់ ជាជនជាតិ JORDAN ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចលុយ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិ JORDAN ចំនួន៣នាក់ ក្នុងនោះស្រ្តី១នាក់ រួមទាំងវត្ថុតាងរថយន្ត១គ្រឿង និងសម្ភារមួយចំនួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល…

គ្រោះទឹកជំនន់ ធ្វើឱ្យទឹកហូរកាត់ផ្លូវ រងការខូចខាតលើកំណាត់ផ្លូវខេត្ត

បន្ទាយមានជ័យៈ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩ គ្រោះធម្មជាតិទឹកជំនន់ បានបង្កឱ្យមានទឹកហូរកាត់លើកំណាត់ផ្លូវខេត្តរងការខូចខាត នៅផ្លូវលេខ ២៦៨A ពី ផ្លូវជាតិលេខ ៦ ទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដែលទឹកជំនន់ធ្លាក់ មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និង…

ជំនន់ទឹកភ្លៀងបានវាយប្រហារផ្លូវលំ ខេត្តបន្ទាយមានជ័យយ៉ាងខ្លាំង

បន្ទាយមានជ័យៈ នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានជំនន់ទឹកភ្លៀង ដែលទឹកហូរទាំងស្រុងមកពីស្ទឹងអន្សងនាវ និងមួយផ្នែកទៀតទឹកហូរមកពី ខេត្តឧត្តមានជ័យ តាមស្ទឹងស្រែង ដែលបណ្តាលឲ្យលិចផ្លូវក្នុងស្រុកភ្នំស្រុក ០២កន្លែង ៖ ១-ឃុំស្រះជីក ពីផ្លូវគោករំចេក ទៅទីរួមស្រុកភ្នំស្រុកទឹកលិច សរុបប្រវែង ៤៧០ម៉ែត្រ និងជម្រៅពី…

ជំនន់ទឹកភ្លៀង ធ្វើឲ្យលិចដំណាំស្រូវជាច្រើនហិកតា នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលបានហូរតាមរយៈស្ពានស្រែងពីខេត្តឧត្តរមានជ័យ បណ្តាលឲ្យលិចស្រូវចំនួន ៧៧៥ហិកតា នៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

សាហាវណាស់! រន្ទះបាញ់ សម្លាប់គោ៥ក្បាល និងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង

បន្ទាយមានជ័យៈ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីរន្ទះបាញ់សម្លាប់គោចំនួន ០៥ក្បាល ខណៈម្ចាស់ប្រលែងស៊ីស្មៅ។ ក្នុងនោះក៏មានករណីខ្យល់កន្រ្តាក់ បានវាយប្រហារផ្ទះអ្នកភូមិ ក្នុងស្រុកក្រុងចំនួន០៤ ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ៨១ខ្នងផងដែរ៕

រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងភ្លៀង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ស្លាប់ និងរបួស ៣នាក់

បន្ទាយមានជ័យៈ កាលពីល្ងាច ថៃ្ងទី២១ ខែមេសា ឆ្នាំ២០១៩ មានភ្លៀង និងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ ០២ភូមិ៖ ភូមិពង្រ និងភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខូចខាតផ្ទះសរុប ២៣ខ្នង។ ខូចខាតទាំងស្រុង ០៤ខ្នង ស្រាល ១៩ខ្នង…

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ កាលពីល្ងាចថៃ្ងទី២០ ខែមេសា ឆ្នាំ២០១៩ មានខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ របើកដំបូលស័ង្កសី ក្បឿង ចំនួន ៤៣ខ្នង និងសាលាឆទាន ០១ខ្នង នៅឃុំប៉ោយចារ និងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

មួយថ្ងៃលង់ទឹកស្លាប់២នាក់​ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មនុស្សចាស់ម្នាក់ ក្មេងម្នាក់ បានលង់ទឹកស្រះស្លា​ប់​ ដោយម្នាក់នៅក្រុងប៉ោយប៉ែត​ និងម្នាក់ទៀតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា​ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩​ វេលាម៉ោង២រសៀល សពស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញ នៅចំណុចស្រះខាងជើង…

សូម មាតាបិតា គ្រប់រូបគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនតូចៗ! ក្មេងស្រី២នាក់ បានលង់ទឹកស្លាប់ ខណៈនាំគ្នាលេងទឹកអាង

បន្ទាយមានជ័យ​ៈ ក្មេងស្រីចំនួន២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តាលឲ្យលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចអាងទឹកចំងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖មុនពេលកើតហេតុមានក្មេង០៤នាក់ បានចេញពីរៀនគួរ​ បាននាំគ្នាទៅលេងទឹកអាង ស្រាប់តែក្មេងស្រីចំនួន០២នាក់បានលង់ទឹកស្លាប់។ ក្មេងស្រីរងគ្រោះទី១ឈ្មោះ…