ផឹកស្រវឹងទំនាស់ពាក្យសំដីគ្នាកាប់មួយតាំងតោបណ្តាលឲ្យបុរសម្នាក់ដេរ១៦ថ្នេរ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្មករម្នាក់បានរងរបួសធ្ងន់ដោយភាគីទំនាស់កាប់មួយតាំងតោរយាស់ដេរ១៦ថ្នេរខណៈពេលផឹកស៊ីនៅចំណុចទីតាំងកសាងស្ថានីយ៍ទឹកស្អាតខាងកើតភូមិពោធិរំបុណ្យឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍អំពើហឹង្សានេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះធួងឧស្សាហ៍ភេទប្រុសអាយុ២២ឆ្នាំនៅភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងមុខរបរកម្មករសំណង់។ចំណែកជនដៃដល់ឈ្មោះម៉ៅ(មិនស្គាល់ត្រកូល)ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិនិមិត្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមុខរបរកម្មករសំណង់ដូចគ្នា។ នគរបាលបានឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់បានផឹកស្រាជុំគ្នាពេលកំពុងផឹកក៏មានទំនាស់ពាក្យសំដីក្លាយជាជម្លោះរហូតដល់ឈ្មោះម៉ៅបានទាញកាំបិតតាំងតោកាប់ទៅលើឈ្មោះឧស្សាហ៍១កាំបិតត្រូវចំស្មាស្តាំរយាស់ប្រវែង១០ស.មដេរចំនួន១៦ថ្នេរជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំពន្លៃ។ ចំណែកជនដៃដល់ឈ្មោះម៉ៅបានរត់គេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួចពេលនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួន៕  

Update៖ ប្ដីខំបង្រៀនប្រពន្ធបើកបរ សង្ស័យស្លុតពេក ព្រោះទើបថ្មោងថ្មី ក៏ទៅបុកអ្នកលក់ឈូក ធ្លាក់ទាំងមនុស្ស និងរថយន្តចូលក្នុងអាងទឹក របួសធ្ងន់ ៣នាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១និង១៥នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានទី១ រមណីយដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ដ៏រន្ធត់ ប្ដីបង្រៀនប្រពន្ធបើករថយន្ត បែរជាជួបរឿងនឹងស្មានមិនដល់។ ដោយយ៉ាងហោចណាស់មនុស្ស ៣នាក់ បានរបួសធ្ងន់ស្រាល ខណៈរថយន្តធ្លាក់ចូលក្នុងទឹក។ ជនរងគ្រោះទី១.ឈ្មោះ ព្រីញ ដា ភេទ…

ពីរនាក់ប្ដីប្រពន្ធទើបតែទិញឡានបាន នាំគ្នាទៅដើរលេង ស្រាប់បើករថយន្តថយក្រោយធ្លាក់ចូលទឹក មនុស្សរងរបួស ៣នាក់ នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង១៣នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ មានករណី ២នាក់ប្ដីប្រពន្ធទើបតែឡាន ម៉ាក ហាយលែនឌ័រ បានហើយក៏នាំគ្នាទៅលេងអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យធ្លាក់ពីស្ពានចូលទឹក មនុស្សរងរបួសធ្ងន់ ៣នាក់។ មូលហេតុ៖ ប្ដីបង្រៀនប្រពន្ធឲ្យបើកបរ ហើយក៏ថយប៉ះអ្នកលក់ក្បែរនោះ…

ចេញពីពន្ធនាគារ មិនរាងចាល នៅប្រព្រឹត្តបទល្មើសទៀត ត្រូវនគរបាលចាប់ញាត់គុកលើកទី២

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការពីបទប្រព្រឹត្តអំពើរំលោភ លើសេចក្តីទុកចិត្ត ហើយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពេលចេញមកវិញ ទើបបាន១ខែកន្លះ បានបោកយកម៉ូតូរបស់បងប្អូន ក្នុងភូមិចំនួន២គ្រឿង យកទៅបញ្ចាំលេងល្បែង និងទិញគ្រឿងញៀនជក់អស់ ក៏ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ លោកវរសេនីយ៍ឯក…

បុរសម្នាក់ដើរឆ្លុះសត្វ តែអកុសលត្រូវពស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវពស់ចឹកស្លាប់ ត្រង់ចំណុចត្រពាំងព្រៃចុងបុស្សចម្ងាយ៣.០០០ម៉ែត្រ ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ យី ទាប ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ…

ស្លាប់៣នាក់ នៅស្រុកអូរជ្រៅ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការរងការិយាល័យ…

ក្មេងស្រីជាសិស្សសាលា២នាក់ស្លាប់នៅក្នុងប្រឡាយស្ទឹងស្រែង

បន្ទាយមានជ័យៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅចន្លោះម៉ោង១១និង០០នាទីដល់ម៉ោង១២និង០០នាទីថ្ងៃ នៅចំណុចប្រឡាយស្ទឹងស្រែង (ហៅប្រឡាយចិន) ខាងកើតភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំងាយពីភូមិប្រម៉ាណប្រហែល២៥០ ម៉ែត្រ មានករណីក្មេងស្រី២នាក់ លក់ទឹកបណ្ដាលអោយស្លាប់។ ១-ឈ្មោះ ហែវ ណងហ្វា ភេទស្រី អាយុ១១ឆ្នាំ…

នៅក្មេងណាស់! បើកម៉ូតូប្រណាំងគ្នាប៉ះដៃចង្កូតដួលរបួសធ្ងន់ស្រាល២នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញបណ្តាញសង្គម បានឲ្យដឹងថាក្មេងប្រុស២នាក់បើកម៉ូតូប្រជែងគ្នាបង្កឲ្យមានគ្រោះថ្នាក់ ម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចប្រឡាយចិន ខាងត្បូងភូមិថ្មី ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ៖ ក្មេងប្រុសម្នាក់ឈ្មោះ ចៃ…

នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកភ្នំស្រុកម្នាក់ ដួលសន្លប់ក្នុងបន្ទប់ បញ្ជូនទៅសង្គ្រោះក៏បានស្លាប់នៅពេទ្យ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ដួលសន្លប់ក្នុងបន្ទប់ ហើយបានស្លាប់នៅមន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ ស៊ុន ឈាង អាយុ៤៩ឆ្នាំ មុខរបរ នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ មានស្រុកកំណើតនៅភូមិស្រះរាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ផៃ…

ជិះម៉ូតូបុកធុងទឹកកកបណ្ដាលឲ្យស្លាប់ ២នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូជិះបុកធុងទឹកកក ក្បែរចិញ្ចើមផ្លូវ ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អ្នកបើកបរឈ្មោះ តែ សៀន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ…