សូមអាណាព្យាបាលមានការប្រុងប្រយ័ត្ន! ក្មេងស្រី៤នាក់ លង់ទឹកស្លាប់ខណ:ឪពុកម្តាយទៅធ្វេីការអស់

បន្ទាយមានជ័យៈ សមត្ថកិច្ចស្រុកភ្នំស្រុក បានឲ្យដឹងថា​ មានក្មេងស្រីចំនួន៤នាក់ បានលង់ទឹកស្រះស្លាប់ នៅវេលាថ្ងៃទី០២​ ខែកុម្ភះ ឆ្នាំ២០១៩​ នៅចន្លោះម៉ោង១៥និង៣០នាទី ដល់ម៉ោង១៧និង៤០នាទី នៅខាងកើតភូមិស្ពានក្មេង ឃុំភ្នំដី ចំងាយប្រមាណ៣០០ម៉ែត្រ ក្មេងរងគ្រោះទាំងនោះមាន ៖​ ទី១-ឈ្មោះ ដឿន ស្រីណែត​ អាយុ៧ឆ្នាំទី២- ឈ្មោះ…

ស្លាប់ និងរបួសធ្ងន់ ៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា ក្នុងយប់ថ្ងៃតែមួយ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរបួសធ្ងន់។ ករណីទី១ កើតទ្បើងវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២៦៨A ពីភូមព្រៃមាន់ទៅស្រុកភ្នំស្រុកក្រៅទីប្រជុំជន ត្រង់ចំណុចខាងត្បូងបង្គោលចែក ព្រំប្រទល់ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ និងភូមិគោករំចេក ឃុំស្រះជីក…

ព័ត៌មានបឋម៖ ករណី​ខ្យល់កន្រ្តាក់ រន្ទះបាញ់ស្លាប់មនុស្ស៣នាក់ និងខូចខាតផ្ទះចំនួន១០ខ្នង នៅបន្ទាយមានជ័យ!

បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករណី រន្ទះបាញ់ស្លាប់មនុស្ស៣នាក់ និងផ្ទះត្រូវខ្យល់កន្ត្រាក់ខូចខាត១០​​ខ្នង ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការកោសល្យវិច័យទៅសាកសពផងដែរ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

រន្ធត់ណាស់! បុរសម្នាក់ ជិះម៉ូតូធ្លាក់ចូលក្នុងប្រទ្បាយ ស្លាប់ភ្លាមៗ

បាត់ដំបងៈ កាលពីវេលាម៉ោង ៦ និង២០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅចំណុចប្រឡាយ (ចំការសំរោង) ខាងជើងបូរីកុមារកំព្រាបាត់ដំបង១ ស្ថិតក្នុងក្រុមទី២៩ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ជឿត យ៉ាត ភេទប្រុស…

ទៀតហើយ! រកឃើញ មីកំប៉ុង ពោតកំប៉ុង ម្សៅស៊ុប កាហ្វេ ទឹកដោះគោ ទឹកក្រូច ស្ករគ្រាប់ ដំណាប់កន្ទួត កម្ទេចមី​ ខូចគុណភាព!

បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារ​ ហ៊ុយ​ ឡេង​ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត​ រួមទាំងអភិបាលស្រុកភ្នំស្រុក​ និងវត្តមានម្ចាស់ផ្សារផងដែរ។ ការចុះត្រួតពិនិត្យបានរកឃើញ និងធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព​ រួមមាន​…

សមត្ថកិច្ច បញ្ជូនខ្លួន ថៅកែ និងបុគ្គលិក ហាងម៉ាស្សា កោសជប់ ទៅតុលាការរឿងលួចលុយភ្ញៀវ

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន បុរស ថៅកែហាងម៉ាស្សា និងបុគ្គលិកស្រីម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណី លួចលុយភ្ញៀវ។ បើតាមសមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ កង វុធ ភេទប្រុស អាយុ ៣៦ឆ្នាំ…

ឃើញមេឃភ្លៀងចុះត្រងទឹក តែបែរជាត្រូវរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់!

បន្ទាយមានជ័យៈ មានករណីរន្ទះបាញ់មនុស្ស បណ្តាលឲ្យស្លាប់ម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្វាយសរ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមាន ឈ្មោះ ហ៊ុល សឿល ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែចំការ នៅចំណុចគោកត្បែង ភូមិក្បាលទន្សោង…

សង្ស័យរឿងស្នេហាត្រីកោណ! យុវជនម្នាក់ ត្រូវជនមិនស្គាល់មុខកាប់គ្មានប្រណីដៃ..

​បន្ទាយមានជ័យៈ យុវជនម្នាក់ត្រូវបានជនមិនស្គាល់មុខកាប់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងជិះម៉ូតូតាមផ្លូវបណ្តើរម៉ូតូក្មេងស្រី២នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឿន ស៊ីម៉ាក់ ភេទប្រុស…

មន្ត្រីយោធាម្នាក់នៅអង្គភាពសឹករងខេត្តបន្ទាយមានជ័យ ត្រូវរថយន្តបុកស្លាប់ ក្នុងថ្ងៃខោនដោន!

បន្ទាយមានជ័យៈ មន្ត្រីយោធាម្នាក់ ត្រូវបានរថយន្តបុកស្លាប់ គ្រាដែលកំពុងជិះម៉ូតូចេញពីផ្ទះឆ្ពោះមកបន្ទាយ។ គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ជិតស្ពានទី៥ ស្ថិតភូមិ ភ្នៀត សង្កាត់ភ្នៀត ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក សួន នីប៉ូ នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា…

ចឹងបានគេហៅថាអ្នកផឹក! លួចស្រាបៀគេបាន១០កេះ ហៅគូកនផឹកអស់៤កេះ ឆ្លៀតទុកលក់ទៀត…

បន្ទាយមានជ័យៈ ចឹងបានថា លួចគេបានវាគ្រាន់តែបើគេទាន់វាក្រែល! បុរសម្នាក់ក្នុងចំណោមបក្សពួកច្រើននាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីសង្ស័យថាបានធ្វើសកម្មភាពលួចយកស្រាបៀរក្នុងបរិវេណផ្សារហ៊ុយឡេង។ ការឃាត់ខ្លួនធ្វើឡើងនៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចាន់រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។ នៅចំពោះមុខអាវុធហត្ថជនសង្ស័យបានសារភាពថា ខ្លួនបានជិះម៉ូតូចេញពីផ្ទះនៅម៉ោងប្រមាណជាង១រំលងអាធ្រាត្រយប់…