ពលករខ្មែរចំនួន​ ២០នាក់ បម្រុងនឹងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួន

(បន្ទាយមានជ័យ) នៅយប់ថ្ងៃទី១០ ខែតុលា​​ ឆ្នាំ២០២១​ វរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងចំរុះ ចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃេីញ​ហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន​ ២០នាក់ ស្រី ២០នាក់​ នៅត្រង់ចំណុច…

ត្រឹមតែមួយយប់ មានពលករបម្រុងឆ្លងដែនខុសច្បាប់ ចំនួន ២៩នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ពលករ ចំនួន ២៩នាក់ ក្នុងនោះស្រី ១៣នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករង ដែលឃាត់បានក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅយប់ថ្ងៃទី៧ ឈានចូល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី រិទ្ធ…

កម្លាំងអន្តរាគមន៍ទប់ស្កាត់តាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់ ចំនួន ២៨នាក់

(បន្ទាយមានជ័យ) នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែនសហការជាមួយប៉ូលីសមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែន ក៏បានប្រទះឃេីញពលករជាងសែសិបនាក់ លើគោលដៅពីផ្សេងគ្នា ដែលរត់គេចពី កងកម្លាំងល្បាតតាមព្រំដែន កម្លាំងចម្រុះបានសហការស្ទាក់ចាប់ពលករខ្មែរបានចំនួន ២៨នាក់ ស្រីចំនួន ១០នាក់ ដែលស្ថិតនៅត្រង់ចំណុចភូមិសិលាខ្មែរ និងភូមសាស្រ្តស្រុកម៉ាឡៃ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូននគរបាលព្រំដែនគោក និងកំពុងបន្តស្រាវជ្រាវឆែកឆេររុករក…

ឃាត់ខ្លួនពលករខ្មែរចំនួន​ ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​

(បន្ទាយមានជ័យ) នៅយប់ថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០២១​ លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ​ (ស្រុកម៉ាឡៃ)​ សហការជាមួយកម្លាំងប៉ូលីសព្រំដែន៨១៥ និង​កម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី​ភូមិសន្តិភាព​ ឃុំទួលពង្រ​ ដល់ភូមិចំបក់​ ឃុំបឹងបេង ក៏បានប្រទះឃេីញ​ហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន​ ៨នាក់​ ស្រីចំនួន​…

ជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃបាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ

(បន្ទាយមានជ័យ)÷នៅយប់ថ្ងៃសុក្រទី១០ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០:00នាទីកម្លាំងផ្នែកសឹករងម៉ាឡៃដឹកនាំដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំង ចំនួន ១០នាក់ចុះជួយជញ្ជូនសម្ភារប្រជាពលរដ្ឋដែលរងគ្រោះរងដោយជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ស្ថិតនៅ ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។…

កម្លាំងចម្រុះឃាត់ខ្លួនមនុស្ស ២នាក់ និងរថយន្ត ១គ្រឿង ដែលផ្ទុកសាច់ជ្រូក និងគ្រឿងក្នុងជាង១តោន សង្ស័យលួចដឹកចេញតាមច្រករបៀង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សាច់និងគ្រឿងក្នុងជ្រូកចំនួន១.៥០០ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញការិយាល័យ ផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានសហការ ជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ស្ទាក់ចាប់បាន នៅព្រឹកថ្ងៃទី ១៤ ខែសីហា ២០២១ម្សិលមិញ លើកំណាត់ផ្លូវលំមួយ ជិតបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ…

មន្រ្តីជំនាញដកហូតមីកំប៉ុង ទឹកសណ្តែក ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យផលិតផលនៅតាមបណ្តាហាង…

យុវជនម្នាក់ ត្រូវគូទំនាស់កាប់នឹងពូថៅដេរចំនួន៣១ថ្នេរ ខណៈផឹកស៊ីទាស់ពាក្យសម្តីគ្នា

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ ត្រូវបានគូទំនាស់កាប់នឹងពូថៅ ត្រូវ០៧កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ដេរចំនួន៣១ថ្នេរ ព្រោះទំនាស់ពាក្យសំដីគ្នាក្នុងពេលផឹកស៊ី ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ស្នាក់នៅ ក្នុងដីរបស់ក្រុមហ៊ុនដីឡូតិ៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា…

ពលករចំនួន ៦នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែន ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលា ម៉ោង ៤:០០នាព្រឹកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោមបញ្ជាផ្ទាល់របស់លោក…

ម្តាយណាមិនស្លុត បាត់កូនស្រីនិងក្មួយអាយុ២ឆ្នាំ ពេលរកឃើញស្លាប់ក្នុងស្រះទឹកទាំង២នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបញ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រី០២នាក់ មានអាយុទើបតែ០២ឆ្នាំ បានបាត់បង់ជីវិតដោយលង់ទឹកស្រះខណៈពេលម្តាយរវល់បិទតូបលក់ឥវ៉ាន់ បង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍ដ៏គួរឲ្យសង្វែគនេះ បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ តាមប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា…