ជនឆក់កាបូបបណ្ដាលឲ្យក្មេងស្រីម្នាក់ ដួលចូលក្រោមរថយន្ដកិនស្លាប់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយ

កណ្តាលៈ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ​នៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦និង៤៥នាទី​ លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ បានដឹកនាំ​កម្លាំងជំនាញការិយាល័យ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វើការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន ស៊ីផាត ភេទប្រុស​…

ជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូ១គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួ​ន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ១៤ ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី មានករណីជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាព លួចយករ៉ឺម៉កម៉ូតូ១គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួ​ន នៅចំណុចភូមិកោះខែល ឃុំកោះខែល…

អាសូរណាស់! ប្ដីប្រពន្ធ ២នាក់ បើករ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ ត្រូវរថយន្តបុកបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីរថយន្តព្រូសបុកម៉ូតូរ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ បណ្តាលឲ្យប្តីស្លាប់និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់ តាមបណ្តោយផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ខណៈម្ចាស់ចូលងូតទឹក និងមិនបានដកសោចេញពីម៉ូតូ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៧កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥នាទី ចំណុចភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល ។ -ជនរងគ្រោះ០១នាក់ ឈ្មោះ…

មានករណីប្រទះឃើញសាកសព បុរសម្នាក់មានវ័យប្រហែល ៣០ឆ្នាំជាង នៅស្រុកស្អាង

កណ្ដាលៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសព បុរសម្នាក់មានវ័យប្រហែល ៣០ឆ្នាំជាង ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

កម្លាំងនគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការ

សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា​ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ក្នុងបន្ទប់ជួល ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួច (លួចគ្រឿងអលង្ការ) បង្កឡើងដោយជនសង្ស័យឈ្មោះ​ ភី សុខន ភេទប្រុស អាយុ២៨ឆ្នាំ…

Update៖ អាសូរណាស់! អ្នកគ្រូពេទ្យបង្អែកស្រុកស្អាងម្នាក់ ជិះម៉ូតូទៅជួបប្ដីនៅពេទ្យកាល់ម៉ែត្រ ត្រូវអាបុលកិនស្លាប់តាមផ្លូវ បន្សល់ទុកកូនប្រុសម្នាក់ឲ្យកំព្រា

ភ្នំពេញៈ នាវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលព្រះនរាយណ៍ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ខុន សុថារី ភេទស្រី អាយុ ៤០ឆ្នាំជាង…

កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បង្រ្កាបមុខសញ្ញាជនសង្ស័យ៩នាក់ ករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា

កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញាជនសង្ស័យ០៩នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា​ ទីតាំងស្ថិតត្រង់ចំណុចភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…

ជនសង្ស័យ ២នាក់ ឆក់ទូរសព្ទដៃពីនារី ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ យោងតាមផេក រដ្ឋបាលស្រុកបសេដ្ឋ Page បានឲ្យដឹងថា ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១.០០នាទី ប្រជាពលរដ្ឋសហការជាមួយប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិអង្គ្រង បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់…

ជនសង្ស័យ១៣នាក់ ធ្វើសកម្មភាពធាក់វ៉ៃប្លន់យកម៉ូតូ ត្រូវជាប់អន្ទាក់សមត្ថកិច្ច៥នាក់

កណ្តាលៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹងថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៥ និង ៥០នាទី ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងចំណោមបក្ខពួក១៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ធាក់វ៉ៃប្លន់យកម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ២១ ភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។…