កាមរីឆ្លាម ពន្លះម៉ូតូមួយគ្រឿងពេញទំហឹង ស្លាប់ស្ត្រីជាជំនួយការមេភូមិម្នាក់ និងអនុភូមិម្នាក់ទៀតរងរបួស
បន្ទាយមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្តកាមរីឆ្លាម បើកបរលឿនលើបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច បានបុកម៉ូតូមួយគ្រឿងដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធដែលជាជំនួយការមេភូមិ ប៉ើងឡើងលើដំបូលរថយន្ត រួចធ្លាក់បោកលើថ្នល់ស្លាប់ភ្លាមៗ។ ចំណែកប្តីដែលជាអនុភូមិ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលលេខ ៣៨៣-៣៨៤…