​កុំចេះតែហ៊ាន! ចូលចិត្តណាស់ឬ​ដាក់បំពង់ស៊ីម៉ាំងលាន់លឺខ្លាំងៗ…​

បន្ទាយមានជ័យៈ ម៉ូតូឬរថយន្តដែលមានបំពង់ស៊ីម៉ាំងលាន់លឺ ត្រូវតែចាប់យកមកព្រមាន​ និងធ្វើកិច្ចសន្យាដល់អ្នកប្រើប្រាស់រថយន្ត ឬ ក៏ ម៉ូតូ ដែលកែច្នៃបំពង់ស៊ីម៉ាំងលាន់លឺនេះ ។ ជាមួយគ្នានោះ លោកវរសេនីយ៍ឯក សន គឹមសួគ៌ ​នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ​ បញ្ហាការកែច្នៃ បំពង់ស៊ីម៉ាំងរថយន្តឬម៉ូតូ ឲ្យលាន់លឺ…

សង្ស័យអាងរថយន្តស៊េរីទំនើប! យុវជនម្នាក់ស្រវឹងបើករថយន្តអូឌី បុកពីក្រោយគោយន្តហើយចុះវាយគេទៀត ចំណែកសមត្ថកិច្ចស្រុកថាគ្មានករណីនេះ តែសមត្ថកិច្ចខេត្ត ថាមានករណីនេះ តែតិចតួច..

បន្ទាយមានជ័យៈ បុរសម្នាក់បានរងរបួសធ្ងន់ និងរងកណ្តាប់ដៃពីសំណាក់អ្នកបើករថយន្តស៊េរីទំនើប ខណៈដែលគាត់កំពុងបើកបរគោយន្តដឹកស្រូវ ហើយត្រូវរថយន្តស៊េរីទំនើបនោះបុកពីក្រោយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ខាងកើតសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃដឹកស្រូវមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស (ស្លាកលេខត្រូវបានម្ចាស់ដោះចេញក្រោយបង្កគ្រោះថ្នាក់)…

អគ្គិភ័យលេបត្របាក់ផ្ទះអ្នកគ្រូពេទ្យ បម្រើការងារនៅមណ្ឌលសុខភាព គ្មានសល់នៅក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានករណី​​អគ្គិភ័យឆេះផ្ទះអ្នកគ្រូពេទ្យម្នាក់ នៅភូមិនិមិត្ត៣​ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ​​ម្ចាស់ផ្ទះមានឈ្មោះ​ ឯម​ សារឿន​ អាយុ៤៨ឆ្នាំ​ បម្រើការងារនៅមណ្ឌលសុខភាព​ ឃុំកូប​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។​ ផ្ទះ​ទំហំ៩ម៉ែត្រ×១២ម៉ែត្រ​ ជញ្ជាំងឈើប្រក់ស័ង្កសី​ ក្រាលការ៉ូ(ផ្ទះតៀម)។…

អុញនោះ! ​ស្ថានីយ​​​ប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ​…

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ១០ កន្លែង…

សមត្ថកិច្ចឃាត់រថយន្តFord ចង្កូតស្តាំមួយគ្រឿង គ្មានបង្កាន់ដៃពន្ធនាំចូលហើយប្រើប្រាស់ស្លាកលេខក្លែងក្លាយទៀត!!!

បន្ទាយមានជ័យៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់រថយន្តម៉ាកFord ចង្កូតស្តាំមួយគ្រឿង ដែលគ្មានបង្កាន់ដៃពន្ធនាំចូលហើយ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយទៀត (ចង្កូតស្តាំ PP-1799) នាំយកមកសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការសាកសួរនៅឡើយ…

សមត្ថកិច្ចរកឃើញ ទំនិញខូចគុណភាព​នៅផ្សារគុត្តសត!

បន្ទាយមានជ័យៈ​ ​ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត​ បានចុះអង្កេតទំនិញ​ នៅផ្សារគុត្តសត ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ…

ស្ត្រីឆបោកដ៏ជំនាញម្នាក់ អស់លក្ខណ៍ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន!!

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវមុខសញ្ញាឆបោកប្រាក់ ឃាត់ខ្លួនបានម្នាក់ នៅចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ យោងតាមសំណើរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការសុំកិច្ចសហប្រតិបត្តិការរវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌ ជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចុះស្រាវជ្រាវរកមុខសញ្ញាឆបោក…

រថយន្ត បើកបុកពីក្រោយម៉ូតូមួយគ្រឿងពេញទំហឹង ផ្ដាច់ជីវិតមនុស្ស ២នាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៦ និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះចរាចរណ៍មួយ រវាងរថយន្ត បុកនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅលើផ្លូវជាតិលេខ២៥៨D ចន្លោះបង្គោលគីឡូលេខ១៤-១៥ ត្រង់ចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះទី១ឈ្មោះ សៀក សេ ភេទប្រុស…

ងើបពីព្រឹក មកទិញឥវ៉ាន់ទម្លាក់ចង្រ្កានកូន តែជួបគ្រោះអកុសល ស្លាប់ក្នុងថ្លុកឈាម

បន្ទាយមានជ័យ:​ ព្រោះចង់ធ្វើពិធីទម្លាក់ចង្ក្រានកូនឲ្យបានធំដុំ បុរសជាឪពុកម្នាក់ បានងើបតាំងពីព្រលឹមស្រាងៗ ជិះម៉ូតូមកផ្សារ ដើម្បីទិញទំនិញបន្លែ និងសាច់​ លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះថ្នាក់ ដោយម៉ូតូជិះទៅបុកនិងគោយន្តកន្ត្រៃ បណ្ដាឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម។ ហេតុកាណ៍នេះ បានកើតឡើងវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹលថ្លា សង្កាត់ទឹក…

ឃាតក ដែលអារកសម្លាប់ជនពិការម្នាក់នៅសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

សៀមរាបៈ កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តសៀមរាប សហការជាមួយសមត្ថកិច្ចបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ជនល្មើសដែលធ្វើសកម្មភាព អារកសម្លាប់ជនពិការម្នាក់នៅសៀមរាបបានហើយ នៅចំណុចភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យមានឈ្មោះ អ៊ុច ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ។ គួរបញ្ជាក់ថា ជនល្មើសនេះបានអារ.កសម្លាប់បុរសពិការម្នាក់កាលពីវេលាម៉ោង៨និង២០នាទីយប់…