ពេជ្រ សោភា ប្រកាសជូនឆ្មប ឬពេទ្យដែលបង្កើតកូនអោយ ម្នាក់១ម៉ឺនដុល្លារ

នៅរសៀលថ្ងៃ២៥ មេសា នេះ តារាចម្រៀងអ្នកនាងពេជ្រ សោភា បានបង្ហាញការរិះគន់យ៉ាងធ្ងន់ៗចំពោះអ្នកយល់ថាអ្នកនាង និងលោក ឆឹម សក្កដា គឺជាគូស្នេហ៍ក្លែងក្លាយដើម្បីតោងកាលីបគ្នាទៅវិញទៅមក និងអ្នកចោទថានាងប្រហែលជាបានរួមរស់ជាប្ដីប្រពន្ធទៅហើយ ដោយសារតែទំនាក់ទំនងទៅវិញទៅមកគឺស្អិតរមួត។ អ្នកនាងក៏បានរិះគន់ចំពោះអ្នកនិយាយថាអ្នកនាងមានកូន៣នាក់រួចទៅហើយផងដែរ ដោយបានប្រកាសថាអោយតែមានពេទ្យ ឬឆ្មបណាម្នាក់ធ្លាប់បានបង្កើតកូនអោយអ្នកនាងហ៊ានចេញមុខប្រកាសថាអ្នកនាងពិតជាមានកូនមែន គឺអ្នកនាងនឹងផ្ដល់លុយក្នុងម្នាក់១ម៉ឺនដុល្លារ។ ពេជ្រ សោភា និយាយថារូបនាង និងលោកឆឹម…

ចម្រៀងក្ដុកក្ដួលរបស់ រិន សាវ៉េត បុកខ្លាំងក្រោយសពភរិយាបូជារួច

មុនភរិយាទទួលមរណភាពចម្រៀងកម្រត់មួយបទដែលបកស្រាយដោយលោករិន សាវ៉េត ខាងក្រោមនេះ មិនមានទម្ងន់បុកត្រូវអារម្មណ៍មហាជននៅឡើយទេ ដោយសារតែក្នុងពេលនោះបរិយាកាសនៃការចាប់អារម្មណ៍មិនសូវត្រូវនឹងបទចម្រៀង។ យ៉ាងណាមិញ គេកត់សម្គាល់ថាក្រោយពីភរិយារបស់លោកបានទទួលមរណភាព និងបានបូជាចប់សព្វគ្រប់កាលពីយប់ថ្ងៃទី២៤ មេសា ម្សិលមិញ គឺបទចម្រៀងដដែលនេះត្រូវគេចែកចាយយ៉ាងគគ្រឹកគគ្រេង។ ចម្រៀងមួយបទនេះ ត្រូវអ្នកស្ដាប់ភាគច្រើនស្ដាប់បង្ហូរទឹកភ្នែកអាណិតដល់ជីវិតឯកជនរបស់លោកនោះផង ដោយសារតែអត្ថន័យក្នុងបទចម្រៀង ត្រូវចំបរិយាកាសដែលលោកបាត់បង់ភរិយាជាទីស្រឡាញ់ជារៀងរហូតតែម្ដង។ លោករិន សាវ៉េត និយាយថាលោកនៅតែក្ដុកក្ដួលចំពោះការបាត់បង់ភរិយា ទើបលោកមានគម្រោងថតចម្រៀងមួយបទបន្ថែមទៀតក្រោមចំណងជើងថា«អាយុខ្លីម្ល៉េះ»របស់លោកស៊ិន ស៊ីសាមុត…

ប្រដេញគ្នាខ្លាំងឡើង បទ«ចាក់ទឹកដូង»និងបទ«រាំអ៊ីចេះ»

គ្មានអ្នកណាមិនទទួលស្គាល់នោះទេ ថាបទ«រាំអ៊ីចេះ»របស់ឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ បានក្លាយជាបទដែលមានអ្នកនិយមនាំមុខគេសម្រាប់ឱកាសចូលឆ្នាំខ្មែរនេះ។ យ៉ាងណាមិញ បើក្រឡេកមើលពីសន្ទុះរបស់បទ«ចាក់ទឹកដូង»របស់តារាចម្រៀងនាងយូរីវិញ ក៏មានសន្ទុះខ្លាំងដែរ ដោយត្រូវអ្នកនិយមរាំរ៉ែកសរសើរថាមានចង្វាក់ភ្លេង និងក្បាច់រាំអាចធ្វើជាគូប្រជែងរបស់បទ«រាំអ៊ីចេះ»របស់ហង្សមាសបាននោះផង។ ទោះជាមិនមានការវាយតម្លៃផ្លូវការណាមួយ តែគេអាចមើលដឹងតាមរយៈសកម្មភាពរាំលែងនៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយសារតែគ្រប់វង់តូចធំ គឺអ្នកនិយមរាំរែកចំណូមពរតែបទ«រាំអ៊ីចេះ» និងបទ«ចាក់ទឹកដូង»ច្រើនជាងគេ ដោយអះអាងថាបទទាំងពីរមានចង្វាក់ភ្លេង និងក្បាច់រាំចង់អោយរាំតាម។ មិនថាចាស់ក្មេង អោយតែដល់ចម្រៀង២បទនេះ…

អីយ៉ា! ខាត់ សុឃីម ចេញយឺត តែខ្លាំង

មួយបទក្រោមចំណងជើងថា«រាំបទយើង»របស់អ្នកនាងខាត់ សុឃីម ដែលទើបចេញលក់ក្នុងផលិតកម្មហង្សមាស ត្រូវគេកត់សម្គាល់ថាកន្ទ្រាក់ការគាំទ្របានយ៉ាងខ្លាំង។ សាមីខ្លួនដែលជាអ្នកផលិតបទនេះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីបទនេះចេញលក់នៅហង្សមាសក្រោយគេ តែខ្លាំង។ អ្នកនាងខាត់ សុឃីម និយាយថាមួយបទនេះអ្នកនាងចំណាយទុនផលិតខ្លួនឯងសុទ្ធសាធ ដោយសារតែអ្នកនាងចង់អោយហង្សមាសមើលឃើញពីការតាំងចិត្តរបស់ខ្លួននៅក្នុងពិភពចម្រៀងបទ។ អ្នកនាងថាក្រោយពេលហង្សមាសកុងត្រាយកអ្នកនាងផ្ដាច់មុខ អ្នកនាងក៏សម្រេចរៀបចំក្រុមការងារផលិតបទចម្រៀងខ្លួនឯង ដោយនៅអំឡុងចូលឆ្នាំនេះអ្នកនាងផលិតបានបទថ្មីតែម្ដងចំនួន១១បទ ដោយក្នុងនោះគឺមាន៥បទត្រូវបានផលិតកម្មហង្សមាសទទួលយកដាក់លក់។ យ៉ាងណាមិញ អ្នកនាងថាបទ«រាំបទយើង»ដែលជាស្នាដៃរបស់លោកសុខគា និងបកស្រាយដោយអ្នកនាង និងសុខគា…

តារាកុះករ បើកការប្រគំតន្ត្រីសប្បុរសធម៌ធំនៅតាខ្មៅ ជួយគន្ធបុប្ផា

នៅរសៀលថ្ងៃទី៩ មេសានេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយរបស់គ្រួសារតារាកម្ពុជានឹងត្រូវធ្វើឡើងនៅកណ្ដាលក្រុងតាខ្មៅ ដោយមានការរំពឹងខ្ពស់យ៉ាងខ្លាំងថានឹងទទួលជោគជ័យ មិនដូចគ្នានឹងព្រឹត្តិការណ៍ដែលធ្លាប់បានធ្វើនៅសកលវិទ្យាល័យន័រតុនកាលពីឆ្នាំមុន ដែលត្រូវរំខានដោយភ្លៀងមួយមេធំ។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថាចូលរួមដោយតារាល្បីៗយ៉ាងច្រើនកុះករ មកពីក្រុមអ្នកសិល្បៈមួយនេះ ដោយទីតាំងប្រារព្ធពិធីគឺបានកំណត់ឡើងក្នុងបរិវេណវិទ្យាល័យហ៊ុនសែនសេរីភាព ហៅសាលាលិចទឹក នៅជិតរង្វង់មូលលោកតាម៉ៅ នៅខេត្តកណ្ដាល។ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថាដំបូងឡើយដែលនាំអោយមានព្រឹត្តិការណ៍នេះ គឺដោយសារតែក្រុមដំបូលតែមួយដែលជាអតីតសិស្សនៅក្នុងវិទ្យាល័យហ៊ុនសែនសេរីស្នើអោយមានការសហការ ដោយសារតែក្រុមមួយនេះបានសម្រេចអោយមានព្រឹត្តិការណ៍រាំច្រៀង ក្នុងបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមណ្ឌលកុមារកំព្រាមួយកន្លែង។ កាលពីឆ្នាំកន្លងទៅក្នុងថ្ងៃខែដដែល ក្រុមដំបូលតែមួយធ្លាប់បានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌មួយនេះម្ដងហើយ…

បទ«ចាក់ទឹកដូង» របស់យូរី ៣សប្តាហ៍មានអ្នកមើល ជិត​៨លានដង​

កំណើនទស្សនាបទ«ចាក់ទឹកដូង» របស់យូរី កាន់តែកើនឡើងគួរ​ឲ្យកត់សម្គាល់ ដោយរយៈពេល​៣សប្តាហ៍ មានអ្នកចូលមើលប្រហាក់ប្រហែលបទ រាំអ៊ីចេះ ឱក សុគន្ធកញ្ញា និងព្រាប សុវត្ថិ។​ ផ្អែកលើគណនីយូធូប Piphup Komsan Channel និង The Top Music Channel ដែលបានបង្ហោះកាលពី៣សប្តាហ៍មុនដូចគ្នា…

សុគន្ធ នីសា លេច​មុខធ្វើគណកម្មាធិការ The Voice Kids Cambodia

កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia ដោយចាប់ផ្តើមទទួលពាក្យជាផ្លូវការហើយ នឹង​ដំណើរក្នុងពេលនាងពេលខាងមុខដ៏ខ្លី​។​ អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍គេឃើញ សុគន្ធ នីសា អើតមុខឡើងក្រឡឺមចេញក្នុងបេន័រ ផ្សព្វផ្សាយ ដែលបញ្ជាក់ថា នាងត្រូវបានខាងផលិតកម្មលើកឲ្យធ្វើជាគណៈកម្មាធិការដាក់ពិន្ទុ ជាមួយលោក ព្រាប សុវត្ថិ និង តារាចម្រៀង​…

ខាត់ សុឃីម ចាយលុយផ្ទាល់ខ្លួន ផលិតបទអោយហង្សមាស

ពេញមួយថ្ងៃទី២៩ មីនា តារាចម្រៀងអ្នកនាងខាត់ សុឃីម សកម្មក្នុងការថតបទចម្រៀងសម្រាប់អបអរចូលឆ្នាំរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងនៅផ្ទះកំណើតស្ថិតនៅភ្នំប្រសិទ្ធិ។ អ្នកនាងបានផលិតចំនួន១១បទ ដោយ៥បទផលិតបោះអោយហង្សមាស និង៦បទទុកបង្ហោះនៅលើ Youtube ហើយការចំណាយគឺរបស់អ្នកនាងទាំងស្រុង។ អ្នកនាងខាត់ សុឃីម និយាយថាសម្រាប់អបអរចូលឆ្នាំឆ្នាំនេះ អ្នកនាងនឹងមាន៥បទចេញលក់នៅហង្សមាស និង៦បទផ្សេងទៀតបង្ហោះនៅលើ Youtube ។ អ្នកនាងថាក្រោយកុងត្រា ហង្សមាសបានសម្រេចទទួលយកបទថ្មីដែលអ្នកនាងផលិតចំនួន៥បទ ដោយបទទាំងនោះក៏ត្រូវហង្សមាសយកទៅកែថែមថយសាច់ភ្លេង…

ឱក សុគន្ធកញ្ញា និង សុខ សីឡាលីនចាប់ដៃគ្នា​ឡើងច្រៀងអបអរកង ពិសិដ្ឋ

ម្សិលមិញនេះដែរ តារាចម្រៀងកង ពិសិដ្ឋ ក្រុមCoconut បានចូលរោងការ បញ្ចប់ភាពនៅលីវ ជាមួយស្ត្រីម្នាក់ ដែលធ្វើឡើងនៅកោះពេជ្រ ល្ងាចថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ដោយមានវត្តមានតារាល្បីៗចូលរួម ។​ អ្វីដែលកាន់តែ​អ៊ឹកធឹក ក្នុងកម្មវិធីមហាសិរីសួរស្តី របស់គូស្នេហ៍ថ្មី នោះ គេឃើញតារាចម្រៀងស្រីលេចធ្លោក្នុងទ្រនំធំហង្សមាស ឱក សុគន្ធកញ្ញា…

ពៅ បញ្ញាពេជ្រ កើបប្រជាប្រិយភាពវិញ​តាមរបរ​អនឡាញ​

ក្រោយធ្លាក់ខ្លួនពិការ​ព្រោះតែខ្មាន់កាំភ្លើងប្រហារ ធ្វើឲ្យជីវិតសិល្បៈ ពៅ បញ្ញាពេជ្រ​ បាត់សូន្យឈឹង ទើបតែ​ទទួលបានការគាំទ្របណ្តើរៗវិញ តាមហ្វេសប៊ុក ក្រោយស្រែកច្រៀង និងបង្កើតរបរអនឡាញ​។​ គេនៅចាំបានថា កាលពីថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានឧក្រិដ្ឋជន​បាញ់ប្រហារ​ រហូតធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់មុខ​សូន្យឈឹងពីពិភពសិល្បៈទៅហើយ​។​ រហូតមកទល់ពេលនេះ…