ស្នេហាថ្មីរបស់មេម៉ាយល្បី៣រូប កក្រើកពិភពសិល្បៈ

មកទល់ពេលនេះមានការខ្ចរខ្ចាយកាន់តែច្រើនជុំវិញស្នេហារបស់តារាស្រី៣រូប គឺអ្នកនាងសុខ សោម៉ាវត្តី អ្នកនាងពេជ្រ សោភា តារាចម្រៀងហង្សមាស និងអ្នកនាងភិន សុដាលីស។ អ្នកទាំង៣សុទ្ធតែជាមេម៉ាយសំបូរស្នេហ៍ និងបានបង្ហាញដោយលែងលាក់លៀមពីបុរសប្រចាំចិត្តរបស់ខ្លួនបើទោះជាក្នុងពេលខ្លះប្រកែក ក៏ស្ថិតក្នុងន័យទទួលស្គាល់ភាគច្រើន។ អ្នកនាងសុខ សោម៉ាវត្តី កាន់តែទម្លាយស្នេហាជាមួយកីឡាករវ័យក្មេង គឺលោក លី វ៉ាហេទ បន្ទាប់ពីបានសម្ដែងក្នុងរឿង«ខូចចិត្តអាជីព»ជាមួយគ្នា។ អ្នកនាងនិងខ្សែការពារក្នុងក្រុមជម្រើសជាតិរូបនេះ ត្រូវគេដឹងថាមានវ័យខុសគ្នាដោយសារខាងស្រីអាយុច្រើនជាងខាងប្រុស…

មន្ទីរពេទ្យគន្ធបុប្ផា ទទួលថវិកាពីព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ

នៅរសៀលថ្ងៃទី៣០ ឧសភា នេះសមាជិកគ្រួសារតារាកម្ពុជា បានប្រគល់ថវិកាដែលបានពីការដើររៃអង្គាសរបស់តារាសិល្បៈ ក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ កាលពីថ្ងៃទី២២ ឧសភា នៅស្តាតអូឡាំពិក។ នេះជាព្រឹត្តិការណ៍សប្បុរសធ៍ ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងចាត់ចែងដោយគ្រួសារតារាកម្ពុជា។ ថវិកាដែលទទួលបសនគឺ៦លាន៨០ម៉ឺន ដែលនេះជាថវិកាមិនច្រើនមែន តែមានតម្លៃ ដោយសារតែថវិកាទទួលបានភាគច្រើន គឺបានពីការរៃអង្គាស ក្រោមដំណក់ទឹកភ្លៀង របស់តារាសិល្បៈ។ ពិធីប្រគល់ថវិកា ត្រូវបានចូលរួមដោយលោកបណ្ឌិត្យ…

សុខ ពិសី ទេព បូព្រឹក្ស និងផន ស្រីខួច និយាយក្រោយព្រឹត្តការណ៍កម្រាលព្រំ

កាលពីយប់ថ្ងៃទី២២ ឧសភា តារាចម្រៀងល្បីៗជាច្រើនបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំ ឆ្នាំ២០១៧របស់គ្រួសារតារាកម្ពុជា ដោយក្រៅពីលោកណុប បាយ៉ារិទ្ធិ លោកនីកូ លោកនៅស៊ីនឿន និងអ្នកនាងពេជ្រ សោភា គេកត់សម្គាល់ថាតារាស្រី៤រូបក៏ប្រជែងគ្នាលេចធ្លោរណាស់ដែរក្នុងការច្រៀងរាំដើម្បីកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍នោះ។ ក្នុងនោះតារាស្រីទាំង៤ក៏បានលើកឡើងនូវទស្សនៈផ្សេងគ្នាពាក់ព័ន្ធនឹងព្រឹត្តិការណ៍មួយនេះផងដែរ។ កញ្ញាសុខ ពិសី និយាយថាដោយសារតែភ្ញៀវពេលវេលាច្រៀងរាំរបស់នាងត្រូវបានអូសបន្លាយរហូតបណ្ដាលអោយនាងខាងម៉ោងទៅទទួលការងារមួយផ្សេងទៀត ប៉ុន្តែកញ្ញាប្រាប់ថានោះមិនមែនជាបញ្ហាចោទនោះទេដោយសារតែភាពជាក់ស្ដែងគឺភ្លៀងបានរំខានបរិយាកាស ហើយបណ្ដាលអោយសកម្មភាពច្រៀងរាំមានការរាំងស្ទះ។ កញ្ញាថានេះជាលើកទី២ដែលនាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំរបស់គ្រួសារតារាកម្ពុជា ដោយការបង្ហាញខ្លួនលើកនេះគឺកញ្ញាបង្ហាញអារម្មណ៍សោកស្ដាយ ដោយសារតែនាងមិនអាចច្រៀងបាន៣បទដែលបានគម្រោងទុក…

មហាជនចាំមើលសន្ទុះ តារាល្បី៣ផលិតកម្មប៉ះគ្នា ក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ

នៅថ្ងៃទី២២ ឧសភា នេះតារាល្បីៗយ៉ាងច្រើនកុះករនឹងបង្ហាញទាំងរូបសម្រស់ និងសមត្ថភាពបង្អួតគ្នានៅលើកម្រាលព្រំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិកក្រោមការជ្រោមជ្រែងរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ តារាចម្រៀងយុវវ័យមកពី៣ផលិតកម្មធំត្រូវគេឃើញប៉ះគ្នាក្នុងវេទិកានេះ ខណៈដែលមហាជនកំពុងអ៊ុតមើលថាតារាមកពីផលិតកម្មមួយណាកន្ទ្រាក់បានការទាក់ទាញទាំងសំលៀកបំពាក់ និងសកម្មភាពច្រៀងរាំជាងគេនៅក្នុងព្រឹត្តិការណ៍នោះ។ តារាល្បីឈ្មោះមកពីផលិតកម្មហង្សមាស ត្រូវគេឃើញវត្តមានតារាល្បី៦រូបបង្ហាញខ្លួន គឺអ្នកនាង ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ ទេព បូព្រឹក្ស កញ្ញាវី ឌីណែត…

OPPO ដាក់សម្ពោធស្មាតហ្វូន F3 និង F3 Plus អ្នកឯកទេស Selfie កាមេរ៉ាមុខភ្លោះមិនធ្លាប់មាន

ភ្នំពេញ៖ នៅថ្ងៃទៅ ១៧ ខែ ឧសភា ឆ្នាំ ២០១៧ ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា បានធ្វើការសម្ពោធនូវផលិតផលស្មាតហ្វូនចំនួន ២ ម៉ូឌែលគឺ OPPO F3 និង OPPO F3 Plus នៅឯសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតារាតំណាងផលិតផល…

រ៉េត ស៊ូហ្សាណា និង Step ឡើងកូដភ្លាម បានតួឯកភ្លែត

ក្នុងភាពយន្តដែលពេជ្រ សោភា បានសម្ដែងជាតួបងស្រី មានការប្រកាសថាតារាចម្រៀងនាងរ៉េត ស៊ូហ្សាណា និងលោក Stepដែលទើបមានបទចម្រៀងលេចធ្លោកាលពីចូលឆ្នាំគឺជាតួឯកយ៉ាងកាលីព ក្នុងពេលដែលរឿងភាគនោះគឺទូរទស្សន៍ហង្សមាសបានចំណាយទុនធំក្នុងការផលិត។ អ្នកទាំងពីរត្រូវគេប៉ាន់ស្មានថានឹងក្លាយជាតារាឈានឡើងក្នុងពេលបទចម្រៀងរបស់អ្នកទាំងពីរក៏ត្រូវហង្សមាសលើកស្ទួយ។ តារាសម្ដែងក្នុងរឿងដែលបានលើកឡើងនោះ បានអះអាងថា រ៉េត ស៊ូហ្សាណា និងតារាចម្រៀងដៃគូរបស់ពេជ្រ សោភា គឺលោក Step សម្ងំសម្ដែងតួឯកមួយរយៈមកហើយ ដោយអ្នកទាំងពីរត្រូវសម្ដែងជាតួយុវវ័យ និងមានស្នេហាឌឺដង…

ពេជ្រ សោភា សម្ងំថតរឿងភាគទូរទស្សន៍ ក្នុងតំណែងជាតួបងស្រី

មានការភ្ញាក់ផ្អើលគួរសមបន្ទាប់ពីមានដំណឹងថាលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា បានតំណែងជាតួឯកក្នុងរឿងភាគថ្មីមួយរបស់ហង្សមាសដែលបានដំណើរចេញថតមួយរយៈហើយ តារាចម្រៀងពេជ្រ សោភា ឯណេះវិញក៏មានដំណឹងថាទទួលបានតំណែងតួឯកធំម្នាក់នៅក្នុងភាពយន្តភាគមួយរបស់ទូរទស្សន៍ហង្សមាសផងដែរ ដោយនាងបានសារភាពថាពិតជាសម្ងំថតមែន ដោយសឹងនឹងធ្វើអោយអ្នកនាងរកពេលសម្រាកមិនបាននោះផង។ យ៉ាងណាមិញ អ្នកនាងប្រកាសថាមិនទាន់ទម្លាយព័ត៌មានលម្អិតនោះទេដោយសារតែនោះគឺជាគោលការណ៍របស់ក្រុមហ៊ុន។ តារាសិល្បៈមួយរូបបានអះអាងភាពយន្តដែលត្រូវបានគេបិទចំណងជើងនោះ គឺពេជ្រ សោភា ត្រូវគេអោយសម្ដែងជាតួបងស្រីមានចរឹតឆ្នាស់ឆ្នើមគឺស្រដៀងនឹងចរឹតខាងក្រៅ ដោយនាងត្រូវគេសម្ដែងកាច់កុងជាមួយអ្នកនាង ខាត់ សុឃីមនោះផង ទើបខ្សែរឿងភាគនេះគ្រាន់តែមានការទម្លាយភ្លាមក៏មានការចាប់អារម្មណ៍ភ្លែត…

ឈិត សុវណ្ណបញ្ញា ថាកុនភាគថ្មីរបស់ខ្លួន នឹងជួយបំបែកទីផ្សារ

ក្នុងប៉ុន្មានថ្ងៃនេះ តារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា បានអះអាងថារវល់នឹងការសម្ដែងកុនភាគយ៉ាងខ្លាំង ដោយសារតែនាងទទួលបានតួឯកក្នុងរឿងភាគមួយយ៉ាងថ្មីសន្លាងរបស់ទូរទស្សន៍CTV8HD។ យ៉ាងណាមិញនាងក៏បារម្ភខ្លាចនេះជារឿងភាគក្រៅប៉ុស្ដិ៍ទូរទស្សន៍ចុងក្រោយផងដែរ ដោយសារតែខាងផលិតកម្មថោន មានគោលការណ៍មិនអោយចេញថតរឿងក្រៅប៉ុស្ដិ៍ក្រោយទូរទស្សន៍ថោនដំណើរការពេញទំហឹង។ ឈិត សុវណ្ណបញ្ញា និយាយថានាងរំពឹងចំពោះការសម្ដែងមួយរឿងថ្មីដែលទើបទទួលបាននេះយ៉ាងខ្លាំង ទើបនាងប្រឹងសម្ដែងដល់ថ្នាក់ដាច់បាយដាច់ទឹក និងទម្លាក់ចោលស្ទើរទាំងអស់នូវការងារច្រៀងរាំដែលទម្លាក់ដោយផលិតកម្មថោន។ រឿងដែលនាងទទួលថតនេះ នាងចេញមិនស្គាល់យប់ថ្ងៃនោះទេ ដោយក្នុងពេលខ្លះត្រូវថតដល់ពាក់កណ្ដាលអធ្រាតុក៏មានដើម្បីបំពេញតម្រូវការរបស់ផលិតករដែលត្រូវថតប្លង់យប់។ នេះជារឿងភាគដំបូងដែលនាងទទួលបាន តែជារឿងទី២ដោយសារតែមុននេះបន្តិចនាងក៏ធ្លាប់សម្ដែងក្នុងរឿងដាក់រោងក្នុងរឿង«ទេសចរណ៍ឋាននរក»ម្ដងហើយ។ នៅក្នុងរឿងភាគថ្មីនេះ…

វ៉ានីឡា ប្រកាសថាមិនមែនជាកំហុសហង្សមាស

បើទោះជាអ្នកណាៗក៍មើលឃើញថាអាជីពសិល្បៈរបស់តារាចម្រៀងនាង វ៉ានីឡា កាន់តែស្ងាត់ទៅៗ រកកល់នឹងបាត់បង់ទីផ្សារ ក្នុងពេលដែលកុងត្រារបស់នាងនៅមិនទាន់អស់ពីហង្សមាសនៅឡើងក្ដី ក៍តារារូបនេះ បានអះអាង ខ្លួនមិនបន្ទោសចំពោះហង្សមាសនោះទេ។ ផ្ទុយទៅវិញនាងថាខ្លួនឯងវិញទេ ដែលរុញអោយទីផ្សារសិល្បៈរបស់ខ្លួនដាំក្បាលចុះ។ វ៉ានីឡា និយាយថា ហង្សមាសមិនដែលមានគំនិតមិនផលិតបទចម្រៀងអោយខ្លួននោះទេ បើទោះជានាងមានរឿង និងបើទោះជានៅហង្សមាស លែងមានលោកសុខ ជំនោរ ជាបង្អែក។ នាងថាហង្សមាស នៅតែចង់ផលិតចម្រៀងអោយខ្លួន…

ស្រីពៅ មុខឈើ លេចដំណឹងរួមរស់ជាមួយពិធីករហង្សមាស

មិនដឹងថាមានការពិតកម្រិតណានៅឡើយទេ ប៉ុន្តែអ្វីដែលបានលេចឮកាន់តែច្រើនក្នុងក្រុម«គ្រួសារតារាកម្ពុជា»គឺតារាកំប្លែងក្រម៉ិចក្រម៉ើមនាងស្រីពៅមុខឈើ ត្រូវគេអះអាងថាបានទាក់ទងស្នេហាក្រៅឆាកជាមួយពិធីករហង្សមាសលោកនាង វ៉ាងសាន់។ ប្រភពខ្លះបានទាំងអះអាងថាអ្នកទាំងពីររួមរស់នៅក្នុងផ្ទះជាមួយគ្នាដូចប្ដីប្រពន្ធនាពេលចុងក្រោយ ដោយឧស្សាហ៍ឃើញភាគីខាងប្រុសចេញចូលផ្ទះរបស់នាងសូម្បីទាំងយប់នៅម្ដុំក្រោយវត្តសន្សំកុសល។ ដំណឹងជុំវិញរឿងស្នេហានេះ ទើបតែបានកើតឡើងក្រោយពេលអ្នកទាំងពីរមានឱកាសធ្វើការសង្គមរួមគ្នាដែលបានបង្កើតឡើងដោយ«គ្រួសារតារាកម្ពុជា» ទន្ទឹមនឹងមានដំណឹងថាស្រីពៅមុខឈើ មានវីឡាតម្លៃស្កឹមស្កៃជារបស់ផ្ទាល់ខ្លួនតម្លៃជាង២០ម៉ឺនដុល្លារ ដែលកាលីបដាច់ឆ្ងាយជាងតារាភេទទី៣ផ្សេងទៀត។ ក្រុមអ្នកទម្លាយព័ត៌មានបានទាំងអះអាងថាអ្នកទាំងពីរស្រឡាញ់គ្នាដូចប្ដីប្រពន្ធ និងមានសកម្មភាពយកចិត្តទុកដាក់ចំពោះគ្នាមិនថាតាមឆាត និងពេលចេញធ្វើការងារមិនខុសពីស្នេហាស្រីពិតប្រុសសង្ហារនោះផង។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះភាគីអ្នកទាំងពីរបានច្រានចោល បើទោះជាអំណះអំណាងរបស់ពួកគេស្ថិតក្នុងការតាមដាននៅឡើយ។ ស្រីពៅ មុខឈើ បានទទួលស្គាល់ទំនាក់ទំនងរវាងនាង…