ខាត់ សុឃីម ហង្សមាសទទួលតែ៥បទ ក្រោយកុងត្រា

បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយហង្សមាស អ្នកនាង ខាត់ សុឃីម បានអះអាងថាផលិតកម្មមួយនេះ សម្រេចយកបទរបស់អ្នកនាងត្រឹមតែ៥បទប៉ុណ្ណោះ ក្នុងចំណោម១០បទដែលអ្នកនាង និងក្រុមការងារបានផលិតផ្ទាល់ខ្លួនសម្រាប់អបអរចូលឆ្នាំ។ អ៊ីចឹងហើយទើបអ្នកនាងត្រូវតែចំណាយការផលិតបទចំនួន៥ទៀតដែលសល់ ហើយប្រកាសបង្ហោះជាសាធារណៈលើហ្វេសប៊ុក ដើម្បីកុំអោយបទទាំងនោះផ្អូម។ អ្នកនាងខាត់ សុឃីម និយាយថាមុនពេលផលិតកម្មហង្សមាសទទួលអោយអ្នកនាងកុងត្រាផ្ដាច់មុខ អ្នកនាងបានសម្ងំផលិតបទចម្រៀងសម្រាប់ចូលឆ្នាំខ្លួនឯង ដែលសុទ្ធតែជាប្រភេទOriginal Song បានចំនួន១០បទ។ បទទាំងនោះត្រូវអ្នកនាងប្រកាសចេញផលិតជាមួយគ្រួសារតារាកម្ពុជា តែក្រោយត្រូវហង្សមាសកុងត្រា…

ហង្សមាស ចេញច្បាប់ហាម ខាត់ សុឃីម ឡើងប៉ុស្ដិ៍ផ្សេង

ដំណឹងផ្លូវការថ្មីមួយបានទម្លាយថាតារាចម្រៀងអ្នកនាងខាត់ សុឃីម ត្រូវបានផលិតកម្មហង្សមាសដាក់បម្រាមលែងអោយឡើងប៉ុស្ដិ៍ទូរទស្សន៍ផ្សេងក្រៅពីហង្សមាសដូចមុនទៀតហើយ បន្ទាប់ពីហង្សមាសសម្រេចអោយអ្នកនាងកុងត្រាផ្ដាច់មុខកាលពីប៉ុន្មានថ្ងៃមុន ហើយអ្នកនាងក៏យល់ព្រម។ យ៉ាងណាមិញ មានការទម្លាយថាហង្សមាសនឹងប្រកាសមិនទុកអោយអ្នកនាងស្ងប់ ស្ងាត់ដោយគ្មានបទច្រៀងនោះដែរ ជាថ្នូរនឹងបម្រាមដែលទើបនឹងកើតមានឡើងជាប្រវត្តិសាស្រ្តរវាងអ្នកនាង និងហង្សមាសនេះ។ បម្រាមនេះត្រូវបានហង្សមាសចែងជាច្បាប់តែម្ដងសម្រាប់ខាត់ សុឃីម។ ប្រភពផ្លូវការបានអះអាងថាក្នុងចំណោមតារាចម្រៀងដែលបានប្រតិកម្មរឿងហង្សមាសមិនលើកស្ទួយដូចមុនទាំងអស់ មានតែអ្នកនាងខាត់ សុឃីម ប៉ុណ្ណោះត្រូវបានផលិតកម្មមួយនេះហៅទៅចចារយ៉ាងកម្រអោយកុងត្រាផ្ដាច់មុខជាថ្នូរនឹងការលើកស្ទួយជាថ្មី តែហាមមិនអោយឡើងប៉ុស្ដិ៍ផ្សេងណាៗទាំងអស់ បើគ្មានការអនុញ្ញាតិពីហង្សមាស។ នេះជារឿងកម្រដែលហង្សមាសបានធ្វើ ក្នុងពេលតារាចម្រៀងច្រើនឡើងបានដាក់ពាក្យឈប់…

សុខ ស្រីនាង ត្រៀមបំបុកបទថ្មីនៅហង្សមាស ក្រោយចូលឆ្នាំខ្មែរ​

បន្ទាប់ពីធ្លាយដំណឹងច្បាស់ការថា តារាចម្រៀង​ សុខ ស្រីនាង ទៅហង្សមាស ពេលនេះ​លេចដំណឹងមួយទៀតហើយ ថា​អតីតតារាចម្រៀងផលិតកម្មសាន់ដេ គ្រោងនឹងបើកទំព័រ​អាលប៊ុមថ្មីរបស់ខ្លួន ក្រោយចូលឆ្នាំខ្មែររួច។​ ម្ចាស់បទចម្រៀង«កូនប្រសារស្រី» កញ្ញា សុខ ស្រីនាង កន្លងទៅថ្មីៗ ត្រូវបានបុគ្គលិក និង​អ្នករួម​អាជីពដូចគ្នា លួច​ខ្សឹបប្រាប់ Post Komsan ថា…

យក់ ឋិតរដ្ឋា ទម្លាក់ដៃពីមុខជំនួញ

ក្រោយហក់ចូលផលិតកម្មថោន តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានសារភាពអ្នកនាងមិនសូវមានពេលជាមួយមុខជំនួញបើកភោជនីយដ្ឋាន ដូចមុននោះទេ ដោយសារតែនាងរត់មកងាកនឹងអាជីពចម្រៀងជាងមុន។ មួយថ្ងៃៗគេឃើញនាង សកម្មនឹងការហាត់រាំ និងចេញថតបទចម្រៀងថ្មីៗ ច្រើនជាងនៅផ្ទះ ដោយសូម្បីតែកូនក៍អ្នកនាងមានពេលមើលថែតិចជាងមុន។ នៅលើហ្វេសប៊ុក អ្នកនាងយក់ ឋិតរដ្ឋា បានសកម្មនឹងការបង្ហាញក្បាច់រាំយ៉ាងរំពើន បើទោះជាក្បាច់រាំរបស់នាង នៅមិនទាន់បុកត្រូវអារម្មណ៍អ្នកគាំទ្រនៅឡើយ ដូចបទ«រាំអ៊ីចេះ របស់ឱក…

ពេជ្រ សោភា ថាបទ«រាំអ៊ីចេះ»ឡូយ

ខណៈដែលតារាចម្រៀងមួយចំនួនមិនដែលទទួលស្គាល់ស្នាដៃរបស់តារាចម្រៀងដទៃល្អជាងខ្លួននោះ តារាចម្រៀងល្បីឈ្មោះនាងពេជ្រ សោភា បានអះអាងថា បទ«រាំអ៊ីចេះ!»របស់ឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ គឺបទឡូយទាំងចង្វាក់ភ្លេង និងក្បាច់រាំ។ នាងក៏បានទទួលស្គាល់ពីសន្ទុះឈានឡើងរបស់បទនេះ ក្រោយការចេញផ្សាយ ហើយទទួលបានការពេញនិយមលោតស្មើនឹងបទ«រាំញីកែងជើង»កាលពីឆ្នាំមុនផងដែរ ខណៈដែលការទទួលស្គាល់របស់នាងគឺស្របនឹងបទរបស់ឱក សុគន្ធកញ្ញា ត្រូវបាននាយករដ្ឋមន្ត្រី ជំរុញអោយគាំទ្រដូចគ្នានឹងបទ«រាំញីកែងជើង»ឆ្នាំមុននោះផង។ ពេជ្រ សោភា និយាយថាបទ«រាំអ៊ីចេះ»ដែលបានចេញលក់មានចំណុចល្អច្រើនដែលធ្វើអោយនាងទទួលស្គាល់ថាឡូយ…

អៀន ចន្ទ្រា ចូលសិល្បៈបាន ៧ខែ​ថត​បាន ៥ខ្សែភាពយន្ត​

បើទោះបីជាអ្នកសិល្បៈជំនាន់ក្រោយមែនពិត ប៉ុន្តែអៀន ចន្ទ្រា ចូលក្នុងពិភពកម្សាន្តបានតែ ៧ខែសោះ អាចថតខ្សែភាពយន្តរហូតដល់ទៅ ៥ខ្សែភាពយន្ត ខណៈដែលនាង​អះអាងថា​ មិនទាន់បានដើរតួឯកណាមួយឡើយ ក្នុងចំណោម​ភាពយន្ត ដែលខ្លួនសម្តែង​។​ មានកំណើត កើតលើទឹកដីបន្ទាយមានជ័យ ប៉ុន្តែមករស់នៅ​បាត់ដំបង តារាសម្តែង អៀន ចន្ទ្រា វ័យ ២៥ឆ្នាំ បានហក់លោត​ចូលសិល្បៈដំបូង…

ទីបំផុត បទ«រាំអញ្ចេក!» សម្រេចផ្លាស់ប្ដូរ ក្រោយការរិះគន់

បន្ទាប់ពីផ្ទុះប្រតិកម្ម ផលិតកម្មហង្សមាសបានសម្រេចប្ដូរចំណងជើង និងសំណេរនៅក្នុងអត្ថបទដូចភ្នែកបន្ទោរឆ្លើយតបនឹងការរិះគន់ចំពោះបទចម្រៀង«រាំអញ្ចេក!»។ ការផ្លាស់ប្ដូរនេះមិនត្រូវបានប្រកាសនោះទេ ប៉ុន្តែត្រូវគេឃើញតាមរយៈ បទចម្រៀងចេញជាMV ផ្លូវការ ហើយមិនសរសេរពាក្យ«អញ្ចេក»ដូចមុន។ គ្មានអ្នកណាមិនដឹងនោះទេ ថាផលិតកម្មហង្សមាសបានដាក់ចំណងបទថ្មីរបស់តារាចម្រៀងនាងឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ ថា«រាំអញ្ចេក!» ដោយចំណងជើង និងសំណេរពាក្យនោះ បានធ្វើអោយមានការរិះគន់យ៉ាងពេញបន្ទុក ដោយសារតែពាក្យ«អញ្ចេក»ដែលហង្សមាសបានប្រើគ្រាន់តែជាក្រៀមភាសា ឬគ្រាន់តែជាភាសានិយាយ ដែលមិនគួរយកមកសរសេរនៅក្នុងខ្លឹមសារបទចម្រៀងបាន។…

ធ្លាយដំណឹងផ្លូវការ សុខ ស្រីនាង ទៅហង្សមាស​

សម្រាប់ផលិតកម្មសាន់ដេ ជាផលិតកម្មទី​២ ក្នុងឆ្នាំ​២០១៧ បន្ទាប់ពីហង្សមាស ដែលមាន​រឿង​ចម្រូង​ចម្រាស់ តារាៗនាំគ្នា ចាកចេញទៅច្រៀងផលិតកម្មផ្សេងនោះ ។​ មិនទាន់នឹងស្ងប់ខ្យល់រឿងតារាហង្សមាស​ នាំគ្នាចេញទៅច្រៀង​នៅផលិតកម្មថោនផង ពេលនេះផលិតកម្មសាន់ដេ បានលេចឭនូវព័ត៌មាន បញ្ហារង្គោះរង្គើផ្ទៃក្នុង ដោយតារាចម្រៀង​ សុខ ស្រីនាង បានចាកចេញជាផ្លូវការ និង​ទ្រនំរបងខ្ពស់ ឈរ​ឈ្លោះ​ជាច្រើនឆ្នាំ ក្នុងពិភពសិល្បៈកម្សាន្ត​។​…

បទ”រាំអញ្ចេក” ផ្ទុះការរិះគន់ ពេលឡើងកូដ

ខណៈដែលបទ”រាំអញ្ចេក!” របស់ឱក សុគន្ធកញ្ញា និង លោក ព្រាបសុវត្ថិ បានក្លាយជាបទចង្វាក់ពេញនិយម ការរិះគន់ធំមួយក៍ត្រូវគេឃើញ។ អ្នកចេះដឹងជាច្រើនបានអះអាងថា ពាក្យអញ្ចេក! អញ្ចេក! ដែលបានប្រើប្រាស់ក្នុងបទចម្រៀងនោះ មិនជាពាក្យដែលត្រូវតាមវចនានុក្រមខ្មែរនោះទេ និងថាការសរសេរពាក្យ”អញ្ចេក” ក្នុងបទចម្រៀងនោះ គឺជាការប្រាស់ចាក ពាក្យខ្មែរ ដែលមិនខុសពីការរំលេចពាក្យ និងអក្សរមិនត្រឹមត្រូវ ដែលធ្វើអោយមានការភាន់ច្រឡំ។…

សួស វីសា សុខៗ​ដួលសន្លប់

តារាចម្រៀងរបស់ហង្សមាស កញ្ញា សួល វិសា ត្រូវបានក្រុមគ្រួសារ​បញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើសង្គ្រោះបន្ទាន់ ក្រោយនាង​បានដួសន្លប់​ស្តូកស្តឹង​នោះ ។​ នៅលើគណីហ្វេសប៊ុកផ្ទាល់ តារាចម្រៀងខាងលើ បានធ្វើការ Live និងសរសេរថា «ខ្ញុំ​ជាគ្រួ​សា​រ​រ​ប​ស់​វី​សា​ ​មុ​ន​នេះ​គាត់​ដួ​ល​​ស​ន្ល​ប់ ​តែ​ពេ​ល​នេះ​គា​ត់​បា​ន​ធូ​រ​​ខ្លះ​ហើយ »។ ករណី​ដែល​ធ្វើឲ្យអ្នកគាំទ្របារម្ភនេះ បានកើតឡើងកាលពីវេលាម៉ោង​ ១…