យក់ ឋិតរដ្ឋា ហង្សមាសហៅចចារ
បន្ទាប់ពីបានទម្លាយពីផែនការអន់ចិត្ត ហើយចង់ចាកចេញពីផលិតកម្មហង្សមាស តារាចម្រៀងអ្នកនាងយក់ ឋិតរដ្ឋា បានអះអាងថាថ្នាក់ដឹកនាំរបស់ស្ថាប័នមួយនេះ ហៅអ្នកនាងទៅចចារដើម្បីសម្រួលផ្លូវចិត្តហើយ។ យ៉ាងណាមិញ មន្ត្រីហង្សមាសមិនទាន់បញ្ចេញអោយឃើញពីលទ្ធផល ណាមួយសម្រាប់ដំណោះស្រាយនៅឡើយទេ។ អ្នកនាងយក់ ឋិតរដ្ឋា និយាយថាក្រោយការបង្ហោះជាសាធារណៈនៅលើហ្វេសប៊ុក ពាក់ព័ន្ធនឹងអារម្មណ៍អន់ចិត្តជាមួយហង្សមាស ដោយសារតែខាងហង្សមាស ក្រៅពីមិនបានបញ្ចេញល្អអោយ ហើយថែមទាំងមិនបានលើកអ្នកនាងអោយបានឡើង ឆាកនៅក្នុងកម្មវិធីធំៗទៀតនោះ គឺខាងហង្សមាសបានហៅអ្នកនាង ទៅជជែកចចារជាមួយគ្នាហើយ។ អ្នកនាងថាហង្សមាសបានទទូចកុំអោយអ្នកនាងអន់ចិត្ត…