សុខ សីឡាលីន ត្រូវបានតារាប្រុសម្នាក់សរសើរថា ចរិកបាន

ភ្នំពេញៈ តារាចម្រៀង​របស់ផលិតកម្មហង្សមាស កញ្ញា សុខ សីឡាលីន ត្រូវបាន​តារាប្រុសម្នាក់​សរសើរមិនដាច់ពីមាត់ថា ចរិកបាន មិនឆ្មើងមិនឆ្មៃ ទោះស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយនោះ។​ គេស្គាល់តារាចម្រៀង ហង្ស មាស កញ្ញា សុខ សីឡាលីន ច្បាស់បំផុត តាមរយៈ​បទ​ចម្រៀង «Cambodia Kingdom of…

សុខ ជំនោរ រិះគន់ដំណឹងវិលជួប សុគន្ធ និសា

ភ្នំពេញៈ បន្ទាប់ពីស្ថាប័នមួយបានចុះផ្សាយរវាងលោក សុខ ជំនោរ និងកញ្ញា សុគន្ធ និសា នឹងវិលត្រូវគ្នាវិញ ក្នុងនាមជាប្ដីជាប្រពន្ធម្ដងទៀត គេឃើញអ្នកនិពន្ធល្បីឈ្មោះរូបនេះ ចេញមុខរិះគន់ត្រង់ៗតែម្ដង ទៅនឹងខ្លឹមសារ និងការសរសេររបស់សារព័ត៌មានមួយនោះ ដោយលោកសំដៅថា នោះជាដំណឹងដែលខ្វះមូលដ្ឋានពិតប្រាកដ។ លោកបានបញ្ជាក់ថា ខ្លួនមិនបានដឹងរឿងពាក់ព័ន្ធនឹងអ្វីដែលបានចុះផ្សាយនោះទេ ហើយលោកក៏ថា រវាងលោក និងអតីតសង្សារចាស់…

ណុប បាយ៉ារិទ្ធិ ព្រមានអ្នកនិពន្ធម្នាក់ នៅហង្សមាស យ៉ាងចាស់ដៃ

ភ្នំពេញៈ ទំនងជាទប់មិនជាប់នឹងរឿងចម្រូងចម្រាស់ដែលបានផ្ទុះឡើង ទើបគេឃើញតារាចម្រៀងល្បីឈ្មោះ ណុប បាយ៉ារិទ្ធិ ឈានដល់ការបង្ហោះសំណេរយ៉ាងវែងអន្លាយជះកំហឹង និងព្រមានដល់អ្នកនិពន្ធម្នាក់ ដែលត្រូវគេស្គាល់ថា ជាអ្នកដឹកនាំសម្ដែងផង ពាក់ព័ន្ធនឹងអ្វីដែលបានកើតឡើង។ បើទោះជា លោកមិនបានបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលម្នាក់នោះ ប៉ុន្តែក្នុងចង្កោមអ្នកសិល្បៈគេបានដឹងរួចទៅហើយ ដោយសារតែអ្នកនិពន្ធម្នាក់នោះ ត្រូវគេឮយូរមកហើយ នូវការនិយាយមិនល្អពីលោក ណុប បាយ៉ារិទ្ធិ និងតារាចម្រៀងជាច្រើនទៀត ដែលស្និទ្ធិនឹងលោក។…

ឱក សុគន្ធកញ្ញា ភ្ញាក់ផ្អើលយុវតី២រូបយកបទ Original ខ្លួន Cover

ភ្នំពេញៈ បទចម្រៀង Original Song មួយបទក្រោមចំណងជើងថា «អារម្មណ៍កូនក្មេង» របស់ ឱក សុគន្ធកញ្ញា ត្រូវបានយុវតី ២រូបយកទៅ Cover បង្ហោះនៅលើអនឡាញ ដែលជាហេតុធ្វើឲ្យ ឱក សុគន្ធកញ្ញា តបនូវសារមកវិញ។ បទចម្រៀង «អារម្មណ៍កូនក្មេង» ជាបទស្ថិតក្នុងស៊ីឌី…

មាស សុខសោភា ប៉ះប៊ុត សីហា លើឆាកផ្លូវការ

ភ្នំពេញៈ នៅល្ងាចថ្ងៃអាទិត្យទី២៤ កក្កដាស្អែកនេះ តារាចម្រៀងប្រចាំទ្រនំរៀងខ្លួនដែលសុទ្ធតែមានឈ្មោះបោះសំឡេង២រូប គឺ មាស សុខសោភា និងលោក ប៊ុត សីហា ត្រូវគេប្រកាសថា នឹងឡើងច្រៀងប៉ះគ្នាជាលើកដំបូងនៅលើឆាកតន្ត្រី។ នេះការប៉ះគ្នាដ៏កម្រសម្រាប់ឆាកន្ត្រីទូរទស្សន៍ ក្នុងពេលដែលកន្លងមកអ្នកទាំងពីរធ្លាប់បានឡើងឆាកជាមួយគ្នាដែរ តែគ្រាន់តែពិធីមង្គលការតូចៗនោះ។ ជំនួបរបស់តារាទាំងពីរនេះ ត្រូវបានប្រកាសថា នឹងត្រូវធ្វើឡើងនៅក្នុងវេទិកាតន្ត្រី Super Sunday …

ពេជ្រ សោភា នៅតែមិនអាចបំភ្លេចកវីមួយរូប

ភ្នំពេញៈ ជាអ្នកផ្ចុងផ្តើម ពេជ្រ សោភា ឲ្យមានមុខមាត់ក្នុងវិស័យសិល្បៈបានធ្វើឲ្យនាង មិនអាចបំភ្លេចនូវអតីតភាពបានឡើយព្រោះតែកវីរូបនោះ តែងតែប្រៀនប្រដៅបង្ហាត់បង្រៀនវិធីល្អៗ ដើរលើវិថីសិល្បៈឲ្យជោគជ័យ ។ មកដល់ថ្ងៃនេះ ពេជ្រ សោភា បានជោគជ័យមួយអន្លើរហើយ ក្នុងការធ្វើបទចម្រៀង Original Song បម្រើដល់សោតាអារម្មណ៍ ទស្សនិកជន ។ ក៏ប៉ុន្តែ…

First News: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅច្បារអំពៅ

ភ្នំពេញៈ សេចក្ដីរាយការណ៍ មុននេះ១០នាទី មានករណីឆេះផ្ទះប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះឆេះម៉ត់អស់ពីរខ្នងហើយ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្បែរស្ថាននីយហង្សមាស។ នៅខណៈនេះដែរ រថយន្តពន្លត់អគ្គិសភ័យចំនួនពីរគ្រឿង កំពុងចេញទៅអន្តរាគមន៍ហើយដេរ៕

គៀត សុវណ្ណាឡាង ស្ងាត់ៗបានតំណែងធំនៅ PNN

ភ្នំពេញៈ ចាប់តាំងពីបានប្រកាសផ្ដាច់ខ្លួនពីផលិតកម្ម Phleng Record របស់ហង្សមាស គេកត់សម្គាល់ថា តារាចម្រៀងស្រីនាង គៀត សុវណ្ណាឡាង មានយីអ៊ុនផ្ទួនៗតែម្ដង នៅក្នុងវិស័យភាពយន្ត។ ជាមួយគ្នានោះដែរ នាងក៏ទើបនឹងបានកុងត្រាទទួលតំណែងតួធំគួរឲ្យចាប់អារម្មណ៍មួយ ក្នុងរឿងភាគក្រោមចំណងជើងថា “ភក្ដីស្នេហ៍ទ្វេភព” របស់ PNN ដែលត្រូវគេដឹងថា ជារឿងចំណាយការផលិតខ្ពស់មិនធ្លាប់មានផងដែរ។ នៅក្នុងរឿងភាគថ្មីនេះ…

ឃុន វុត្ថា បោះទុន ជិត៤ម៉ឺនដុល្លារ បង្កើតវង់ភ្លេង

ភ្នំពេញៈ អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ លោក ឃុន វុត្ថា បានប្រកាសដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលចូលប្រឡូកក្នុងវិស័យសិល្បៈ ជាផ្លូវការមិនទាន់បានប៉ុន្មានឆ្នាំផងនោះ ស្រាប់តែចាប់ផ្តើមបោះទុន បង្កើតវង់ភ្លេង មួយ ដើម្បីឲ្យទាន់សភាពការ។ ខុសពីតារាដទៃ ឲ្យតែបង្កើតរបរថ្មី ប្រាកដ ជាជ្រើសរើសយកទីតាំងមនុស្សច្រើនកុះករ…

ហុីយ៉ាន់ដាយដឹកដីបើកលឿនបុកឡិចសុីស ក្រឡាប់ផ្ងារជើង រងការខូចខាតទាំង២គ្រឿង សំណាងល្អមិនមានមនុស្សរងរបួស

ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលនឹកស្មានមិនដល់ថា គ្មានអ្នករងរបួសសោះ បានកើតឡើង បន្ទាប់ពី បុរសម្នាក់បានបើករថយន្តហុីយ៉ាន់ដាយដឹកដីធុនធំមួយគ្រឿងក្នុងល្បឿនលឿន វ៉ានឹងរថយន្តមួយគ្រឿងនៅពីមុខខ្លួនជ្រុលចូលទៅចំណីផ្លូវម្ខាងទៀត បុកផ្ទប់រថយន្តឡិចសុីស RX330 ដែលជិះស្របត្រូវផ្លូវ ពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តឡិចសុីស ផ្លោងខ្ទាតជាង ៥០ម៉ែត្រ រងការខូចខាត ចំណែករថយន្តបង្កជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ញារជើងច្រងា៉ងតែម្តង ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១០…