ពេជ្រ សោភា បង្ហូរទឹកភ្នែកលើឆាក
ភ្នំពេញៈ ខណៈដែលមនុស្សភាគច្រើនផ្ដោតការចាប់អារម្មណ៍ចំពោះ ពេជ្រ សោភា បន្ទាប់ពីមានឱកាសក្លាយជាតំណាងរបស់ Oppo ផលិតផលទូរស័ព្ទដ៏ល្បីល្បាញលំដាប់ពិភពលោក តារាចម្រៀងរូបនេះបែរជាបានកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រឲ្យរន្ធត់ចិត្តចង់ស្រក់ទឹកភ្នែកតាមនាង នៅក្នុងកម្មវិធី«ស៊ីអារម្មណ៍»របស់ទូរទស្សន៍PNN កាលពីយប់ថ្ងៃទី២២ សីហា ព្រោះតែការរំលឹកពីការបាត់បង់ឪពុក។ ក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករលោក ប៉ែន ចំរុង តារាចម្រៀងហង្សមាសរូបនេះបានបង្ហាញពីជោគជ័យ និងឧបសគ្គជាច្រើនដែលបានកើតឡើង ក្រោយពីនាងធ្លាក់ខ្លួនកំព្រាឪពុក។ នាងថានៅពេលនាងឈឺ នៅពេលហត់ហើយគ្មានឪពុកនៅក្បែរ…