ដៃគូគ្នាជាង៥ឆ្នាំ ជា វិបុល និង ចាន់ កែវនិមល ទើបបានចេញក្រៅប្រទេសរួមគ្នាលើកដំបូង

គ្មានអ្នកណាមិនដឹងនោះទេថា ពិធីករសម្បូរវោហារស័ព្ទ និងល្បីល្បាញ ហើយជាដៃគូស័ក្តសមគ្នាបំផុត គឺលោក ជា វិបុល និងអ្នកនាង ចាន់ កែវនិមល គឺជាដៃគូគ្នាប្រមាណជាង៥ឆ្នាំមកហើយ ប៉ុន្តែបែរជាលើកទី១ ទៅវិញដែលអ្នកទាំងពីរ ទើបតែមានឱកាសចេញក្រៅប្រទេសជាលក្ខណៈកម្សាន្ត និងធ្វើការរួមគ្នាទៅវិញ។ អ្នកទាំងពីរបានដឹកនាំអ្នកឈ្នះរង្វាន់ពីគម្រោងឋានព្រះឥន្ទ ប្រមាណជាង៦០នាក់ ទៅកម្សាន្តនៅប្រទេសចិន-ម៉ាកាវ ដោយសុខចិត្តទម្លាក់ចោលការងារក្នុងស្រុកមិនតិចនោះទេ ទម្រាំតែអាចទទួលយកការងារនោះ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ នៅផ្ទះសំណាក់ហង្សមាសថ្មី

បន្ទាយមានជ័យៈ យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចផ្ទះសំណាក់ហង្សមាសថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ…

មិននឹកស្មាន ម៉េង ប៑ុនឡូ ទៅអាមេរិកលើកនេះ យូរដល់ម្លឹង

តាំងពីខ្សែភាពយន្តរឿង “កូនពស់កេងកង” របស់តារាសម្ដែង លោក ម៉េង ប៑ុនឡូ ត្រូវបានដាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសមក គេកត់សម្គាល់ថា តារាដែលពោរពេញ ដោយបទពិសោធន៍ ពហុជំនាញរូបនេះ បាត់មុខពីក្នុងស្រុកតែម្ដង ពោលគឺតាំងពីរឿង “ចិញ្ចៀន”ស្នាដៃចុងក្រោយរបស់លោក ទម្លាក់ស្លាកចេញពីរោង។ យ៉ាងណាមិញគេបែរជាឃើញលោក កំពុងក្ដោបក្ដាប់ប្រជាប្រិយភាព និងប្រាក់ធីបនៅលើទឹកដីអាមេរិក មិនតិចនោះទេ…

ស្ងាត់ៗ ឱក សុគន្ធកញ្ញា ទិញចម្ការដូងក្រអូបយ៉ាងត្រជាក់ល្ហិម

ក្នុងឱកាសច្រៀងរាំលើឆាកតន្ត្រី ក្នុងពិធីបើកការិយល័យលក់ដីចម្ការដូងក្រអូប នៅខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣ មេសា តារាចម្រៀងល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា នៅតែធ្វើអោយព្រឹត្តិការណ៍ “ឋានព្រះឥន្ទ” ដែលជាគម្រោងលក់ចម្ការបង់រំលោះ ទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។ ព័ត៌មានផ្លូវការបានអះអាងថា នាងបានទិញចម្ការដូងក្រអូបពីក្រុមហ៊ុននេះ មិនតិចហិកតារនោះទេ ខណៈដែលប្រភពជិតស្និទ្ធិរបស់នាង ក៏បង្ហើបថានាងគម្រោងសង់ទីលម្ហែកាយ នៅក្នុងចម្ការដែលបានទិញនោះ ដើម្បីសម្រាកកម្សាន្តផង។ ប្រភពពីក្រុមហ៊ុនហង្សម្ចាស់ដី…

លេងសើចៗ! បទ”20K” ផន ស្រីខួច ផ្ទុះមិនធម្មតា

នៅលើបណ្ដាញយូធូប គេកត់សម្គាល់ឃើញបទ “20K” របស់តារាចម្រៀងល្បីល្បាញ កញ្ញា ផន ស្រីខួច កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូល Views ដល់រាប់រយK ទៅហើយ។ បទចម្រៀងមួយបទ ដែលត្រូវគេស្ញើចសរសើរទាំងចង្វាក់ និងស្ទីលប្លែកភ្នែកមួយបទនេះ ត្រូបបានគេរំពឹងយ៉ាងខ្លាំងថា នឹងជួយអោយតារាហង្សមាសរូបនេះលោតខ្លាំង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះផង។ ចម្រៀងមួយបទនេះ…

ខេមរៈ សិរីមន្ត ផ្ដើមបំបែកកំណត់ត្រានាំមុខព្រាប សុវត្ថិ

ដ្បិតថាធ្វើជំនួញដីធ្លីក្រោយតារារៀមច្បងលោក ព្រាប សុវត្ថិ ក៏ពិតមែន ប៉ុន្តែតារាចម្រៀងហង្សមាស លោក ខេមរៈ សិរីមន្ត កំពុងនាំមុខកំណត់ត្រាគួរអោយស្ងើចសរសើរ តាមរយៈវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១៩ មីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ លោកត្រូវបានប្រកាសថា ទទួលសិទ្ធិវិនិយោគលើគម្រោង​មេ​របស់​ទីក្រុងរណប China Poipet Satellite city ដែល​​លាតសន្ធឹង​ផ្ទៃដី​រាប់​ពាន់​ពាន់​ហិតា ត្រៀម​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យក្ស…

ខេមរៈ សិរីមន្ត កំពុងត្រូវគេភ័យរឿងបាត់បង់ប្រជាប្រិយភាព

ខុសពីតារាចម្រៀងជាច្រើន ដែលប្ដូរទ្រនំចូល គឺបានឈានឡើងទីផ្សារ ដូចជាលោក នីកូ និង កញ្ញា សួស វិហ្សា ជាដើមតារាចម្រៀងលោកខេមរៈ សិរីមន្ត បែរជាត្រូវគេកត់សម្គាល់ថា ចាប់តាំងពីលោកហក់ចូលហង្សមាស គឺសន្ទុះទីផ្សារចុះខ្សោយជាងមុនយ៉ាងគំហ៊ុក។ យ៉ាងណាមិញ ហេតុផលដែលលោក មិនមានបទផ្ទុះ និងមិនសូវមានទីផ្សារថតស្ពតធំៗដូចមុន មិនដែលដោយសារតែហង្សមាសមិនសូវលើកនោះទេ ប៉ុន្តែត្រូវបានអ្នកវិភាគយល់ថា…

ទោះប្រកាសលុប តែមួយបទ ថេណា នៅតែដុតកម្ដៅហ្វេសប៑ុក

មកទល់ម៉ោងនេះ គេកត់សម្គាល់តារាចម្រៀងយុវវ័យលោក ថេណា ទទួលរងនូវការរិះគន់កាន់តែខ្លាំង បន្ទាប់ពីលោកចេញបទ ដែលមហាជនចាត់ទុកថា ជាបទឆ្កួតបែកៗ ដោយច្រៀងរៀបរាប់ពីទិដ្ឋភាពរួមភេទជាមួយនារីម្នាក់ ដែលមិនខុសពីបទសុិច ក្រោមចំណងជើងថា “អេម”។ មួយបទរបស់លោក សាមីខ្លួនប្រកាសថា បានលុបក្រោយពេលមានការរិះគន់ប៉ុន្មានម៉ោងក្រោយ ប៉ុន្តែនៅលើយូធូប គឺនៅតែមាន ខណៈដែលការរិះគន់ នៅបន្តឡើងកម្ដៅកក្រើកហ្វេសប៑ុកនៅឡើយ។ អ្នកលេងហ្វេសប៑ុក កំពុងបង្ហាញការទទួលយកមិនបានចំពោះបទនេះ…

នៅ សុីនឿន ភ្ជាប់ពាក្យធំដុំ

កាលពីព្រឹកថ្ងៃទី២៧ ធ្នូ តារាចម្រៀងហង្សមាសល្បីល្បាញ លោក នៅ សុីនឿន បានធ្វើពិធីភ្ជាប់ពាក្យជាមួយគូស្នេហ៍ជាម្ចាស់សាឡននៅអាមេរិក នៅបុរីពិភពថ្មីតាខ្មៅ យ៉ាងគគ្រឹកគ្រេង ដោយពិធីរបស់លោក មានលក្ខណៈស្ទើរដូចមង្គលការ។ ក្នុងពិធីនោះ តារាល្បីចូលរួមពេលព្រឹកតិចនាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពិធីទទួលភ្ញៀវពេលល្ងាច ម្ចាស់ពិធីប្រកាសថា បានអញ្ជើញតារាសិល្បៈ និងភ្ញៀវរហូតដល់ជាង៣០តុ ដូចគ្នានឹងជប់លៀងក្នុងពិធីមង្គលការដែរ។ សូមទស្សនាទិដ្ឋភាពហែរជំនូន និងទិដ្ឋភាពភ្ជាប់ពាក្យរបស់តារាចម្រៀង…

Update៖មុននេះបន្តិច! កំពូលតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានចូលខ្លួនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់ទី១ហើយ!!!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិចនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ កំពូលតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានចូលខ្លួនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់ទី១ហើយដើម្បីរកយុត្តិធម៌បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាក់និងគប់ស្រាបៀរមកលើខ្លួនកាលពីយប់មិញ។ សូមបញ្ជាក់ថា៖ កញ្ញា ទេព បូព្រឹក ដែលជាតារាចម្រៀងដ៍ល្បីល្បាយរបស់អតីតផលិកកម្មរស្មីហង្សមាស បានស្រែកទ្រហោយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំងនៅលើឆាក ក្រោយពេលកំពុងតែច្រៀងក្នុងចំណោមមនុស្សជាច្រើននាក់កំពុងទស្សនាពេលកញ្ញាកំពុងច្រៀង ស្រាប់តែយុវជនម្នាក់ទំនងជាសាច់ញាតិម្ចាស់ហាងដែលជាកន្លែងកើតហេតុបានយកកំប៉ុងស្រាបៀរគប់លើកញ្ញា ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង…