ដាច់ភ្លើងនៅទឹកថ្លា និងកាកាប ដោយសារខូចខ្សែបណ្ដាញតង់ស្យុងក្រោមដី

ភ្នំពេញៈ ប្រភពព័ត៌មានពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១១៖០៨នាទី ព្រឹកថ្ងៃទី១៣ ខែឧសភានេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ នៅសង្កាត់ទឹកថ្លា និងសង្កាត់កាកាប ហើយក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលឡើងវិញ។ អគ្គិសនីកម្ពុជា បានជូនដំណឹងថា “នៅថ្ងៃទី13 ខែឧសភា ឆ្នាំ2016 វេលាម៉ោង 11:08នាទីព្រឹក មានការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី3 (GS3-F18) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយ…

ជនរងគ្រោះដែលធ្លាយពោះវៀន និងផ្ទះជាង ៦៨២ខ្នង ត្រូវអាជ្ញាធរកំពុងយកចិត្តទុកដាក់

កំពង់ចាម: ដោយក្តីកង្វល់របស់ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ដែលមានភាពប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ នាព្រឹកថ្ងៃទី១២ ឧសភា ២០១៦នេះ លោក លន់ លឹមថៃ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងមន្ត្រីរាជការ ទាំងកម្លាំងប្រដាប់អាវុធ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាច្រើននាក់ បានចុះជួយរុះរើ និងរៀបចំសាងសង់លំនៅឋាន ជួនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងការខូចខាតផ្ទះចំនួន៦៨២ខ្នង នៅស្រុកស្ទឹងត្រង់…

ដាច់ភ្លើងទៀតហើយ នៅទួលគោក! អាជ្ញាធរអគ្គិសនីកំពុងជួសជុល

ភ្នំពេញៈ អាជ្ញាធរអគ្គិសនីកម្ពុជា កំពុងខិតខំជួសជុលហ្វុយស៊ីបតង់ស្យុងមធ្យម ដែលបានដាច់នៅតំបន់ខណ្ឌទួលគោក កាលពីម៉ោង១០៖៤០នាទី ព្រឹកថ្ងៃទី១២ ខែឧសភានេះ ដើម្បីធ្វើការតភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១រសៀលនេះ។ អគ្គិសនីកម្ពុជា ចេញផ្សាយនៅមុននេះថា “នៅថ្ងៃទី12 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង 10:40 នាទី មានការដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 311 ទីតាំងស្ថិតនៅផ្លូវលេខ…

ពលរដ្ឋកម្ពុជា ២៣នាក់ ត្រូវបានសម្លាប់ដោយបាតុភូតរន្ទៈ រយៈពេល៤ខែ ដើមឆ្នាំ២០១៦នេះ

ភ្នំពេញៈ គ្រោះមហន្តរាយធម្មជាតិ នៅក្នុងរយៈពេលតែ៤ខែ ដើមឆ្នាំ២០១៦ បានសម្លាប់ពលរដ្ឋកម្ពុជា ចំនួន២៣នាក់ និងរបួស១៦នាក់ គិតត្រឹមសប្ដាហ៍ទី១ នៃខែឧសភានេះ។ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិដោយសាររន្ទៈ។ ទីភ្នាក់ងារព័ត៌មាន AKP របស់រដ្ឋ បានចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា…

ខ្យល់កន្ត្រាក់ដ៏ធំមួយបង្កវិនាសកម្មដល់ស្រុកបាធាយ និងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម

កំពង់ចាម: បើយោងតាមរបាយការណ៍បឋម ពីសមត្ថកិច្ចស្រុកស្ទឹងត្រង់បានឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមគឺមានករណីខ្យលកន្ត្រាក់មួយបានបក់បោកមកលើផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យផ្ទះចំនួន៦៤ខ្នង បានដួលរលំ និងរបើកដំបូលផ្ទះ ហើយបានបណ្តាលឱ្យដំណាំកៅស៊ូ ដើមស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងទៀតបានដួលរលំ។ ហេតុការណ៍ដែលគួរឲ្យកត់សម្គាល់គឺ ប្រព័ន្ធអគ្គិសនីត្រង់ស្វូ បានទុស្សេឆេះ និងដាច់ចរន្តអគ្គីសនី។ ក្នុងនោះក៏មានមនុស្ស៣នាក់ បានរងរបួសស្រាល…

អគ្គិភ័យបានកើតទ្បើង ជិត៤០០លើក ក្នុង៥ខែ ដើមឆ្នាំ២០១៦នេះ

ភ្នំពេញ: អគ្គិភ័យកើតទ្បើងចំនួន ៣៦២លើក លើ៣៤៨លើក បៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ អគ្គិភ័យមានការកើនទ្បើងចំនួន ១៤លើក ដែលបណ្តាលឲ្យខូតខាតផ្ទះ ៦០១ខ្នង, តូបក្នុងផ្សារ ១២២០តូប, ស្លាប់មនុស្ស ១៣នាក់ និងរបួសមនុស្ស ០៨នាក់។ ករណីអគ្គិភ័យទាំង ៣៦២លើក ក្នុងនោះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៤៣,២៤%,…

ឆេះខ្សែបណ្ដាញរលាយចូលគ្នា បណ្ដាលឲ្យដាច់ភ្លើងនៅទួលគោក

ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅមុននេះ បានឲ្យដឹងថា កាលពីវេលាម៉ោង១១៖២០នាទី យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ(OP005-F5) ដែលបណ្តាលឲ្យដាច់រចន្តអគ្គិសនីនៅទីតាំងមួយចំនួន នៅផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (នៅម្តុំសំណង់១២)។ អគ្គិសនីកម្ពុជា បញ្ជាក់ថា ករណីដាច់ភ្លើងនៅតំបន់សំណង់១២នេះ បណ្តាលមកពីឆេះខ្សែបណ្តាញតង់ស្យុងទាប(LV)…

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ភ្លើង២ថ្ងៃ នៅភ្នំពេញ

ភ្នំពេញៈ សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ បានជូនដំណឹងឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនរយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ ដើម្បីជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ដាច់ភ្លើងនៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ អគ្គិសនីកម្ពុជា កំពុងជួសជុល

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៖៣១នាទីរសៀល មានការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F18) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីទីតាំងមួយចំនួន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រហូតដល់សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះករណីដាច់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេស…

បាក់ដីនៅចិន មនុស្សស្លាប់កើនដល់ ៣៥នាក់

ចិន: អ្នកស្លាប់បានកើនឡើងដល់ ៣៥នាក់ និងមនុស្សម្នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួននៅឡើយ បន្ទាប់ពីការរអិលបាក់ដីមួយនៅក្នុងការទីក្រុង Taining County ភាគខាងកើតខេត្ត Fujianប្រទេសចិន។ ទីស្នាក់ការសង្គ្រោះបាននិយាយថា នៅម៉ោង ៤រសៀលនេះ សាកសពកើនចំនួន ៣១ នាក់ ត្រូវបានរុករកឃើញនៅកន្លែងកើតហេតុ និងម្នាក់បាត់ខ្លួនដោយត្រូវបានរកឃើញថានៅរស់។ ការរអិលបាក់ដីនេះបានកើតឡើងនៅប្រហែលម៉ោង ៥ព្រឹក…