A L T R O Z   N E W S

អគ្គីភ័យ

ឆេះតូបលក់គ្រឿងតុបតែងរថយន្ត ក្បែរស្ថានីយ៍ប្រេងឥន្ទ: ខូចខាតទ្រព្យអស់ទឹកប្រាក់៣០០០$

(ភ្នំពេញ)៖តូបលក់គ្រឿងបន្លាស់តុបតែងរថយន្តមួយកន្លែងស្ថិតខាងក្រោយហាងគុយទាវសេលិបត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកព្រលឹមស្ទើរទាំងស្រុងតែសំណាងល្អពំុអ្នករងរបួសនោះទេ។ហេតុការណ៍ឆេះតូបលក់គ្រឿងបន្លាស់តុបតែងរថយន្តនោះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០១៦នៅចំណុចផ្ទះលេច៤១ក្រុម១១៩ភូមិ០៩នៅផ្លូវលេខ៨៦ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ម្ចាស់តូបលក់ដូរគ្រឿងតុបតែងរថយន្តដែលរងការខូចខាតនោះឈ្មោះទេព សុជាតិ ភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។ ប្រភពព័ត៌ពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុដែលអ្នកខ្លះបានក្រោកពីដំណេកនិងអ្នកខ្លះទៀតនៅមិនទាន់ក្រោកនៅឡើយស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើលថាមានអគ្គីភ័យកើតឡើងព្រោះគេឃើញផ្សែងហុយសន្ធប់លាយឡំជាមួយអណ្តាតភ្លើងឆេះចេញពីតូបលក់ដូរគ្រឿងតុបតែងរថយន្តស្ថិតខាងក្រោយហាងគុយទាវសេលិប ពេលនោះម្ចាដ់ផ្ទះក៏ដូចជាអ្នកជិតខាងបាននាំគ្នាជួយអន្តរាគមន៍ជួយពន្លត់ដោយអ្នកខ្លះបាញ់បំពង់អគ្គីភ័យនិងអ្នកខ្លះទៀតយកទឹកមកជះតែមិនអាអាគ្រប់គ្រងបានភ្លើងកាន់តែឆេះខ្លាំងៗឡើងនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ភ្លាមៗផងដែរទើបបាញ់ពន្លត់ជាស្ថារពវិញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាដោយតាមម្ចាស់តូបកើតហេតុបានបំភ្លឺប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្តាលឲ្យឆេះនេះគឺមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ)ខ្សែភ្លើងចេញពីពិដានដំបូលធ្លាក់ភ្លើងប៉ះឥវ៉ានខាងក្រោមទើបឆេះកាន់តែខ្លាំងឡើងដូច្នេះ។ សមត្ថិច្ចបន្តទៀតថាការឆេះនៅតូបលក់គ្រឿងតុបតែងរថយន្តរថយន្តនោះមានទំហំ3×8ដោយឆេះអស់៨០ភាគរយបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់៣០០០ដុល្លារ។រថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ប្រើប្រាស់អស់ទឹក០៣ឡានទើបរលត់ជាស្ថារពវិញនៅវេលាម៉ោង០៦ព្រឹកថ្ងៃដដែលមិនរាលដាលដល់តូបជិតខាងឡើយនិងមិនមានអ្នករបួសនោះទេ៕

ផ្ទុះ​ចង្ក្រានអគ្គិសនី​បង្ករ​អគ្គីភ័យ​កុមារ​៧​នាក់​ស្លាប់​

​យ៉ាងហោចណាស់​ក៏​មាន​កុមារ​៧​នាក់​ស្លាប់​នៅ​ក្នុង​គ្រោះ​អគ្គីភ័យ​ឆាប់ឆេះ​ផ្ទះ​នៅ​តំបន់ Midwood ក្នុង​ក្រុង ញ៉ូវ​យ៉​ក​អាមេរិក​នៅ​វេលា​ម៉ោង​០​និង​២០...

លំនៅដ្ឋាន​១​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ម៉ត់ ធ្វើអោយ​ស្ដ្រី​ទុរគត​និង​កូនតូចៗ​៥​នាក់​ទៀត​ខ្វះ​ជម្រក​ស្នាក់នៅ​

​ខេត្ត​ព្រះវិហារ​៖​លំនៅដ្ឋាន​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​នៅ​ខាងក្រោយ​រដ្ឋបាល​សាលា​ស្រុក​ត្បែងមានជ័យ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ក្លាយជា​ផេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ក្បែរៗ​ទីនោះ​កាលពី​រសៀល​ថ្ងៃទី​២៣​កុម្ភះ​២០១៥​ស្ថិតនៅ​ភូមិ​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខ​ណះពេល​ស្ដ្រី​ម្ចាស់​លំនៅដ្ឋាន​មិន​នៅ​។ នៅ​ជុំវិញ​សាលា​ស្រុក​ត្បែងមានជ័យ​មិន​មាន​គ្រួសារ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នោះ​ទេ​ភាគច្រើន​ពួកគាត់​ប្រមាណ​៩៩​ភាគរយ​ជា​កសិករ​ច្រើន​តែ​ទុក​ផ្ទះ​ចោល​ហើយ​នាំគ្នា​ចាកចេញ​ទៅ​ធ្វើស្រែ​ចំការ​និង​ពនេចរ​ដង​ជ័រទឹក​។​ភូមិសាស្ដ្រ​នៅ​ទីនោះ​ក៍​សំបូរ​ទៅដោយ​គុម្ពោធ​ព្រៃ​ក្រាស់ៗ​ថែម​ទៀត​ជា​ហេតុ​បណ្តាល​អោយ​ងាយ​រងគ្រោះ​អណ្តាតភ្លើង​រាលដាល​ឆាបឆេះ​ដល់​លំនៅដ្ឋាន​នា​រដូវប្រាំង​ជារឿយៗ​។​ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានអោយដឹងថា​ម្ចាស់​លំនៅដ្ឋាន​នោះ​ជា​ស្ដ្រី​ម៉េ​ម៉ាយ​ទុរគត​ឈ្មោះ​ផាន់​គីម​អាយុ​ជាង​៥០​ឆ្នាំ​គ្មាន​ទីពឹង​មាន​កូនតូចៗ​ចំនួន​៥​នាក់​ក្នុង​បន្ទុក​។​ខ​ណះពេល​អគ្គីភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​និង​រហូត​ដល់​ឆេះ​ផ្ទះ​អស់​នាពេលនោះ​ដោយសារ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិន​បានដឹង​ទើប​មិន​អាច​កេណ្ឌ​គ្នា​ទៅ​ជួយ​ពន្លត់ភ្លើង​បាន​ទាន់ពេលវេលា​។​សម្ភា​រះ​ប្រើប្រាស់​ដែល​បាត់បង់​ដោយសារ​អគ្គីភ័យ​មិនមាន​អ្វី​ធំដុំ​នោះទេ​។​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សួរនាំ​លោក​ប៉ាង វ៉ាន់ឌី អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានទេ​ថា​តើ​ក្នុង​ពេល​កើត​ហេតុការណ៍​ភ្លើង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១​ខ្នង​ខាងលើ​លោក​និង​មន្ដ្រី​សមត្ថកិច្ច​ក្រោម​ឱ​វ៉ាទ​កំពុង​ធ្វើ​អ្វី​បានជា​បណ្តោយ​អោយ​អណ្តាតភ្លើង​ឆេះ​យ៉ាង​ស្រួល​ដូច្នេះ​គឺ​ហៅ​ទូរស័ព្ទ​ចូល​ចំនួន​៣​ដង​មិន​លើក​ទទួល​នៅ​រសៀល​ថ្ងៃទី​២៤​កុម្ភះ​នេះ​៕​

ព័ត៌មាន​ពី​ផលប៉ះពាល់​មួយចំនួន នៃ​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ អូរឫស្សី យប់មិញ​

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១០៖៣០​នាទី​យប់​ថ្ងៃទី​០៨ ខែ​កុម្ភៈ...

​កូន​តិរិ​ឆ្ឆាន​ខឹង​ទារ​លុយ​ម្តាយ​យក​ទៅ​ទិញ​ម៉ូតូ​មិន​បាន​ដុត​តូប​លក់​អ៊ី​វ៉ាន់​ចាបហួយ​ម្តាយ​ឆេះ​ម៉ត់

​ខេត្ត​កំពង់ធំៈ កូន​តិរិ​ឆ្ឆាន​មិនបានចំ​ម្រ​ម​សម្រើន​គ្រួសារ មានតែ​បំផ្លាញ និង​បង្ករ​ភាព​ទុក្ខ​កង្វល់​ដល់​ម្តាយ​ជា​ស្ត្រី​មេម៉ាយ...

ព័ត៌មាន​លំអិត​ជុំវិញ​ករណី​ឆេះ​ក្នុង​ក្លឹប​កំសាន្ត​ហ៊ី​ប​ហប់ ដែល​បណ្តាល​ឲ្យ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ស្លាប់​

​ខេត្តសៀមរាប​៖ ព័ត៌មាន​លំអិត​បន្ថែម​ជុំវិញ​ករណី​ទុស្សេ​ខ្សែភ្លើង​ក្នុង​ក្លឹប​កំសាន្ត​ហ៊ី​ប​ហប់​ទាំង​កណ្តាលអធ្រាត្រ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ក្នុងនោះ​មាន​ភ្ញៀវ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ព្រមទាំង​មាន​អ្នក​រង​របួសធ្ងន់​ចំនួន​២​នាក់ ចំណែក​ការបាត់បង់​និង​ខូចខាត​ទ្រព្យសម្បត្តិ​នៅក្នុង​ក្លឹប​ទាំងអស់​ប្រមាណ​ជាង​២៥​ម៉ឺន​ដុល្លារ រីឯ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​ម្ចាស់​ក្លឹប​សង​ជម្ងឺ​ចិត្ត​ក្នុង​ម្នាក់ៗ​ពី​៣០០០​ទៅ​៤០០០​ដុល្លារ​។​សូម​រំលឹក​ផង​ដែរ​ថា...

ឆេះ​តូប​លក់ដូរ​របស់​អាជីវ​ករ​ខ្មែរ​ក្នុង​ផ្សារ​រោង​គ្លឿ​អស់​២០​តូប​ទាំង​កណ្តាលយប់​

​បន្ទាយ​មានជ័យះ តូប​លក់​ខោអាវ​ជជុស​របស់​អាជីវ​ករ​ខ្មែរ​ក្នុង​អាគារ អ​. ប​....

ខេត្ត​ស្វាយរៀង​មាន​គ្រោះ​អគ្គី​ភយ័​ឆាបឆេះ​ផ្ទះ​អស់​៦​ខ្នង​ សង្ស័យ​ផ្តើមចេញពីការ​​ដុតខ្លួន​ធ្វើអត្តឃាត​

មាន​ភ្លើង​អគ្គី​ភយ័​ឆាបឆេះ​ផ្ទះ​អស់​៦​ខ្នង​សង្សយ័ថា កូនប្រុស​អ្នកលក់​ឈើ​អា​ម្នាក់​ចាក់​សាំង​ធ្វើអត្តឃាដ​ខ្លួនឯង​មូលហេតុ​សុំ​ប្រាក់​ពី​ម្តាយ​១០០​ដុល្លា​មិន​បាន​។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ រសៀល​ថ្ងៃ​ទី​២២​តុលា​២០១៤​នៅ​ភូមិ​ស្រះ​វង្ស​សង្កាត់​ស្វាយរៀង​...

អគ្គីភ័យ​លេប​ត្របាក់​អស់​ផ្ទះ​៣​ខ្នង នៅ​ស្រុក​ចំការលើ​

​កំពង់ចាម​៖ ភ្លើង​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​៣​ខ្នង ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង នៅវេលា​ម៉ោង​ជិត​១១...

រោងចក្រ​ឆាំង​ស៊ី​ង​ត្រូវ​អគ្គីភ័យ ឆាបឆេះ​ទាំងស្រុង និង​ធ្វើឲ្យ​ស្លាប់​នារី​ម្នាក់​

​មក​ដល់​ម៉ោង​៨ និង​៥០​ទា​ទី​ព្រឹក​នេះ ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ បាន​រក​សាកសព​នារី​ម្នាក់​ស្ថិត​នៅ​បន្ទប់​នៃ​រោងចក្រ​ដែល​នោះ​។...