យុវជនឆ្នើមរបស់ Toronto FC ម្នាក់កំពុងក្លាយជាចំណាប់អារម្មណ៍របស់ Liverpool

បរទេស៖ យុវជនឆ្នើមរបស់ក្លឹប Toronto FC កីឡាករ Jahkeele Marshall Rutty បច្ចុប្បន្នកំពុងមានឈ្មោះហ្វឹកហាត់ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងកំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបផងដែរនាពេលខាងមុខ។ កីឡាករខ្សែប្រយុទ្ធស្លាបវ័យ១៧ឆ្នាំរូបនេះកំពុងមានឈ្មោះជាកីឡាករឆ្នើមរបស់លីគកំពូលអាមេរិក MLS និងក៏មានឈ្មោះជាកីឡាករដ៏មានសក្តានុពលម្នាក់ផងដែរក្រោយការបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបាល់ទាត់អាជីពក្នុងវ័យទើបតែ១៦ឆ្នាំកាលពីឆ្នាំទៅ។ យុវជនឆ្នើមរូបនេះក៏ធ្លាប់បានហ្វឹកហាត់ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ផងដែរកាលពីមុនហើយមិនក្លឹបជាច្រើនណាស់ដែលកំពុងចាប់អារម្មណ៍នាំគាត់យកមកលេងនៅអង់គ្លេសប៉ុន្តែត្រូវរងចាំរហូតដល់ខែមិថុនាឆ្នាំក្រោយពេលវេលាដែលគាត់មានអាយុ១៨ឆ្នាំជាមុនសិន៕

ម្ចាស់ផ្ទះ Liverpool យកបាន ៣ពិន្ទុងាយៗពីក្រុមបាតតារាង Newcastle

បរទេស៖ ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះ Liverpool បានបន្តទំរង់លេងដ៏ខ្លាំងរបស់ខ្លួនដដែលដោយបន្តយកជ័យជំនះទៅលើក្រុមបាតតារាង Newcastle ក្នុងទឹកដី Anfield ក្នុងលទ្ធផលចាស់ដៃ ៣ទល់នឹង១។ វាបានក្លាយទៅជាការប្រកួតជ័យជំនះជាប់គ្នា៨ប្រកួតរបស់ Liverpool ខណៈដែល Salah នៅតែអាចបន្តរកគ្រាប់បាល់បានបន្ថែមទៀតនៅក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះ។ ក្នុងការប្រកួតទាំង២២ក្នុងរដូវកាលនេះ Mo Salah អាចបំបែកកំណ់តត្រារបស់ Jamie Vardy…

Trippier ផ្ទេរទៅចូលរួម Newcastle កាន់តែអាចទៅរួច

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអង់គ្លេស Newcastle បានបង្ហាញនូវទំនុកចិត្តយ៉ាងរឹងម៉ាំថានឹងអាចនាំយកកីឡាករខ្សែការពារពោរពេញដោយបទពិសោធម្នាក់ពីក្លឹបអេស្បាញបាន។ Newcastle បានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារស្លាប Trippier ពីក្លឹបAT Madrid ខណៈដែលការពិភាក្សាគ្នាគឺកំពុងស្ថិតនៅក្នុងដំណើរការទៅហើយហើយកីឡាករផ្ទាល់ក៏មានបំណងចង់ត្រឡប់មកអង់គ្លេសវិញផងដែរ។ ក្រៅពីនោះប្រភពដដែលក៏បានបញ្ជាក់ដែរថាកីឡាករផ្ទាល់បានប្រាប់ទៅកាន់មិត្តភ័ក្តជិតស្និទ្ធរបស់ខ្លួនថាគាត់នឹងជម្រុញឲ្យកិច្ចព្រមព្រៀងនេះអាចធ្វើឡើងបានឆាប់បំផុតនៅត្រឹមខែមករាខាងមុខនេះ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ Trippier បានបង្ហាញខ្លួន២០ដងមកហើយសម្រាប់រដូវកាលនេះឲ្យក្លឹបអេស្បាញហើយកុងត្រារបស់គាត់នៅសល់តែ១២ខែទៀតប៉ុណ្ណោះរហូតដល់ឆ្នាំ២០២៣៕

Martial ក្លាយជាគោលដៅរបស់AT Madrid ក្នុងខែមករានេះ

បរទេស៖ ក្លឹបអេស្បាញ AT Madrid ដែលកំពុងមានបញ្ហានៅតំបន់ប្រយុទ្ធខ្លាំងនៅរដូវកាលនេះនោះត្រូវបានគេជឿជាក់ថាកំពុងមើលឃើញកីឡាករខ្សែប្រយុទ្ធបារាំងម្នាក់ដែលកំពុងលេងនៅអង់គ្លេស។ The Goal និង Eurosport បានសរសេរថាក្លឹបយក្សមួយនេះបានបង្ហាញនូវបំណងចង់បានកីឡាករ Anthony Martial ខ្លាំងពីពីក្លឹបបិសាចក្រហម Man UTD ទាំងដែល Old Trafford ក៏មិនមានបំណងចង់រក្សាកីឡាកររូបនេះទុកនោះដែរ។ គេជឿជាក់ដែរថាAT…

មកដឹង! ពីប្រវត្តិត្រួសៗ របស់បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ មកពីប្រទេសឥណ្ឌា

(បរទេស)៖ ពេល នេះកម្មវិធី Miss Universe បាន ឈាន ដល់ទីបញ្ចប់ដោយជោគជ័យ ហើយ បន្ទាប់ ពីបាន រកឃើញ ម្ចាស់មកុដប្រចាំឆ្នាំ គឺ បវរកញ្ញា ឥណ្ឌា Harnaaz Sandhu។ បវរកញ្ញាតំណាងឲ្យប្រទេសឥណ្ឌានាង Harnaaz…

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ដោយចិន និងមីយ៉ាន់ម៉ាជារបៀបវារៈសំខាន់

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយនេះ ដើម្បីបង្ហាញពីសារៈសំខាន់នៃតំបន់មួយនេះសម្រាប់យុទ្ធសាស្ត្រអាមេរិក ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន និងពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ មុននឹងបំពេញដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍, លោក Antony Blinken នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំ G7 នៅថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ…

Christensen ក្លាយជាគោលដៅរបស់ក្លឹបយក្ស Barca និង Milan

បរទេស៖ យោងតាមអ្នកជំនាញបាល់ទាត់លោក Fabrizio Romano និងត្រូវបានយកមកចេញផ្សាយដោយ The Goalបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona និងតោខៀវ Chelsea របស់អង់គ្លេសបានដាក់សំណើរដូចគ្នាដើម្បីសុំចរចាកីឡាករ Andreas Christensen ក្នុងលក្ខខណ្ឌឥតមានតម្លៃខ្លួននៅចុងរដូវកាលនេះហើយ។ កីឡាករខ្សែការពារជនជាតិដាណឺម៉ាករូបនេះគិតមកដល់ពេលនេះក្រៅតែពីមិនទាន់អាចបានបន្តកុងត្រាថ្មីជាមួយនឹងStamford Bridge ប៉ុណ្ណោះទេថែមទាំងអាចមានសិទ្ធក្នុងការចុះកុងត្រាជាមុនជាមួយនឹងក្លឹបដទៃផងដែរក្នុងលក្ខខណ្ឌមិនមានតម្លៃខ្លួនឡើយចាប់ពីខែក្រោយ។ ទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរនៅតែមានការព្រួយបារម្ភថាកីឡាកររូបនេះនឹងអាចនឹងបន្តកុងត្រាថ្មីជាមួយនឹង Chelsea ខណៈដែលកុងត្រារបស់ពួកគេបានត្រៀមរួចទៅហើយនៅលើតុសម្រាប់កីឡាកររូបនេះចុះហត្ថលេខា៕

Liverpool ត្រៀមកញ្ចប់លុយបំបែកកំណត់ត្រា ៩០លានផោនទិញ កីឡាករម្នាក់ពីអាល្លឺម៉ង់

បរទេស៖មកដល់ពេលនេះក្លឹបមិនតិចនោះទេដែលកំពុងតាមចង់បានកីឡាករ Jude Bellingham ដែលក្នងនោះមានទាំងក្លឹបហង្សក្រហម Liverpool ក្លឹបតោខៀវ Chelseaក្លឹបបិសាចក្រហម Man UTD និងក្លឹបមេឃខៀវ Man City ផងដែរ។ ហង្សក្រហម Liverpool ក្រៅតែពីចង់ចាយលុយទិញយកកីឡាករមិត្តរួមក្លឹប Dortmund កីឡាករ Erling Haaland…

Szalai តម្លៃ ២០លានផោននឹងផ្ទេរចូលរួម Chelsea ផ្លូវការក្នុងខែមករា

បរទេស៖ យោងតាមការបញ្ជាក់របស់គ្រូបង្វឹកជនជាតិហុងគ្រី Marco Rossi ដែលជាគ្រូបង្វឹករបស់ក្លឹប Fenerbahce បានឲ្យដឹងថាការផ្ទេរកីឡាករខ្សែការពារ Attila Szalaiទៅកាន់ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea សម្រាប់ខែមករានោះគឺបានឈានទៅដល់ការព្រមព្រៀងរួចរាល់ហើយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះដែលបានផ្ទេរមកលេងនៅតួកកីកាលពីខែមករាកន្លងមកនោះនឹងត្រូវធ្វើការផ្លាស់ប្តូរសាជាថ្មីក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះដែលមានវត្តមាននៅលីគកំពូលរបស់អ៊ីតាលី។ លោក Rossi ទោះបីជាយ៉ាងណាមិនបានបង្ហាញការភ្ញាក់ផ្អើលនោះទេសម្រាប់ការផ្ទេរកីឡាករឆ្នើមរូបនេះទោះបីជាកីឡាករផ្ទាល់ Szalai នៅមិនទាន់មានផែនការក្នុងការស្វែងរកក្លឹបធំៗនៅអ៊ឺរ៉ុបដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្តី។ កន្លងមកមិនត្រឹមតែតោខៀវ Chelsea នោះទេសូម្បីតែក្លឹប…

ជនសង្ស័យម្នាក់ត្រូវនាយកសាលាប្ដឹង ករណីលួច (គាស់សាលារៀនបឋមសិក្សាព្រែកហូរ)

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ​ចន្ទ​ ២កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ៦និង៤៥នាទីករណីអំពើលួច(គាស់សាលារៀនបឋមសិក្សាព្រែកហូរ) ចំណុចសាលាបឋមសិក្សាព្រែកហូរភូមិ​​ព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ…