ពេជ្រ សោភា បន្តគាំទ្របវរកញ្ញាខ្មែរ ខិតខំរៃប្រាក់ដើម្បី Vote ជូន «Miss Universe» ខ្មែរ កំពុងប្រកួតនៅអ៉ីស្រាអែល

(ភ្នំពេញ)៖ តារាចម្រៀង សំនៀងពិរោះមានទឹកដម ដែលមហាជនខ្មែរដឹងថា តែងតែគាំទ្រកម្មវិធីប្រកួតបវរកញ្ញា គឺ ពេជ្រ សោភា នៅពេលនេះ កំពុងតែរៃប្រាក់ជាបន្តបន្ទាប់ ដើម្បីយកទៅបោះឆ្នោតជូន «Miss Universe» ខ្មែរ កំពុងប្រកួតនៅអ៉ីស្រាអែល ខណៈបច្ចុប្បន្នគឺបានជិត១ពាន់ដុល្លារហើយ។ តាមរយៈបណ្តាញសង្គម តារាចម្រៀង ពេជ្រ សោភា…

តុលាការកំពូលប្រេស៊ីលបញ្ជាឱ្យមានការស៊ើបអង្កេតជុំវិញអំណះអំណាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចបង្កើនឱកាសនៃការឆ្លងជំងឺអេដស៍

កាលពីថ្ងៃទី២៤ តុលា លោក Bolsonaro និយាយថា៖ “របាយការណ៍ផ្លូវការពីរដ្ឋាភិបាលចក្រភពអង់គ្លេសបង្ហាញថា មនុស្សដែលទទួលវ៉ាក់សាំងពេញលេញ នឹងវិវដ្តមេរោគអេដស៍លឿនជាងការរំពឹងទុក” ប៉ុន្ដែវីដេអូនេះត្រូវបានលុបចោលប៉ុន្មានថ្ងៃក្រោយមក ដោយក្រុមហ៊ុនហ្វេសប៊ុក និង Instagram ដោយសារបំពានច្បាប់។ កាលពីខែតុលា គណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភារកឃើញថា លោក Bolsonaro បានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៩ករណីពាក់ព័ន្ធនឹងវីរុសកូវីដ១៩ រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ…

លោក Pep Guardiola បំបែកកំណត់ត្រាថ្មីក្នុងការដឹកនាំទី២០៤ របស់គាត់យប់មិញ

បរទេស៖ ជាការប្រកួតជ័យជំនះម្តងទៀតរបស់លោក Pep Guardiola ក្នុងការប្រកួតយប់មិញនេះទៅលើក្រុម Aston Villa ដែលដឹកនាំដោយលោក Steven Gerard ទាំងលទ្ធផលប្រផិតប្រផោយ២ទល់នឹង១ប៉ុន្តែនៅតែត្រូវតាមពីក្រោយក្រុមលេខតោខៀវ Chelsea ដដែលក្នុងតារាង។ ទោះបីជាយ៉ាងណាក្តីប្រកួតនេះគឺជាការប្រកួតបំបែកកំណត់ត្រាថ្មីមួយទៀតរបស់លោក Pep ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City ពីព្រោះថាវាគឺជាការប្រកួតជ័យជំនះលើកទី១៥០របស់លោកក្នុងចំណោមការប្រកួតទាំង២០៤ហើយវាគឺជាការដឹកនាំទទួលបានជ័យជំនះលឿនបំផុតរបស់គ្រូបង្វឹកនៅអង់គ្លេស។ ១គ្រាប់ដំបូងយប់មិញនេះរកបានដោយកីឡាករ…

WHO ព្រមាន​ទុកជាមុន​អំពី​ការរីករាលដាល នៃវីរុស​កូវីដ១៩ បំប្លែង​ថ្មី​

វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) ដែល​គេ​បាន​រកឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ឥឡូវ​នេះ​កំពុង​ឆ្លង​រាលដាល​ទៅកាន់​ប្រទេស​ជា​ច្រើន។ ករណី​នេះ​ធ្វើ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​ទុកជាមុន​អំពី​ហានិភ័យ​ដែល​អាច​កើតមាន និង​ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​អំពាវនាវ​ទៅកាន់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ជំរុញ។ គិត​មក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ ប្រទេស​ដែល​បាន​បញ្ជាក់​ថា​ មាន​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​មាន​ដូចជា​ប្រទេស​ជប៉ុន អេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា ស្កុតលែន អូស្ត្រាលី ហូឡង់ អូទ្រីស…

តាមពិត Grealish ស្ទើរតែបានចូលរួមជាមួយ Man UTD ពិតមែនកាលពីឆ្នាំ២០២០

បរទេស៖ កីឡាករអន្តរជាតិអង់គ្លេស Jack Grealish នៅសប្តាហ៍នេះបានធ្វើការលើកឡើងើអំពីគ្រាមួយកាលពីឆ្នាំ២០២០ដែលគាត់ស្ទើរតែបានសម្រេចចិត្តក្នុងការចុះកុងត្រាផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែបានត្រឹមបរាជ័យទៅវិញនៅពេលចុងក្រោយ។ កីឡាករ Grealish បានបញ្ជាក់ថាវាស្ទើរតែកៀកមែនទែនទៅហើយក្នុងការចុះកុងត្រាជាមួយនឹង Old Trafford ប៉ុន្តែមិនអាចបោះចោលឈ្មោះជាកីឡាករដែលនឹងមានតម្លៃខ្លួនថ្លៃជាងគេបំផុតលើលោកបានឡើយជាមួយនឹងមេឃខៀវ Man City ក្នងតម្លៃរហូតទៅដល់១០០លានផោន។ កីឡាករខ្សែបម្រើឆ្នើមវ័យ២៦ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អជាមួយនឹង Aston Villa…

ឥណ្ឌា នឹងតម្រូវឱ្យអ្នកដំណើរមកពីបរទេស ធ្វើតេស្ដរកកូវីដ-១៩ ចំពោះមុខការបារម្ភវីរុសបំប្លែងថ្មី Omicron

(ញូដេលី)៖ ឥណ្ឌានឹងធ្វើតេស្ដរក COVID-19 ជាកាតព្វកិច្ចលើអ្នកដំណើរតាមជើងហោះហើរមកជាង១០ប្រទេស ក្នុងនោះរួមមានប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញជាបន្តបន្ទាប់។ បើតាមក្រសួងសុខាភិបាលឥណ្ឌា ការសម្រេចចិត្តដាក់កាតព្វកិច្ខខាងលើនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះតទៅ ហើយវាកើតឡើងបន្ទាប់ពី បុរសម្នាក់ដែលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង មកដល់ឥណ្ឌាវិញកាលពីពេលថ្មីៗនេះត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើបុរសរូបនេះបានឆ្លងវីរុសបំប្លែងថ្មី Omicron ឬវីរុសបំប្លែងថ្មីណាមួយឱ្យប្រាកដនោះទេ។…

គ្រូ Barca មិនបដិសេធដំណឹងផ្ទេរ Torres តែមិនលំអិតពីបញ្ហានេះឡើយ

បរទេស៖ គ្រូបង្វឹកក្លឹប Barcelona លោក Xavi នៅសប្តាហ៍នេះបានធ្វើការឆ្លើយតបមួយទៅលើដំណឹងដែលថាកីឡាករ Ferran Torress នឹងអាចផ្ទេរពីអង់គ្លេសមកចូលរួម Camp Nou ជាមួយនឹង Barcelona ។ Torress បានផ្ទេរមកចូលរួមជាមួយនឹង Man City ពីក្លឹប Valencia…

Man UTD និង Chelsea យកបានត្រឹម ១ពិន្ទុម្នាក់យប់មិញ

បរទេស៖ ម្ចាសផ្ទះតោខៀវ Chelsea មិនអាចធ្វើអ្វីបិសាចក្រហម Man UTD ឡើយដោយបញ្ចប់ការប្រកួត៩០នាទីបានត្រឹមស្មើ១គ្រាប់ដូចគ្នាទោះបីជាបានគ្រប់គ្រងបាល់រហូតទៅដល់៦៦ភាគរយក្តី។ ម្ចាស់ផ្ទះស៊ុតចេញបានរហូតទៅដល់២៤ដងនិងចំគោលដៅ៦ដងខណៈដែល Man UTD ស៊ុតចេញបានតែ៣ដងនិងចំគោលដៅ២ដងហើយក៏បំបែកពងមាន់បានតាំងតែពីនាទីទី៥០ដោយកីឡាករ Jadon Sancho តែបានប្រហែលជា១៩នាទី Chelsea ក៏បានទទួលបាន១១ម៉ែត្រមកវិញតាមស្មើរហូតបញ្ចប់ការប្រកួត។ គិតមកត្រឹមសប្តាហ៍នេះតោខៀវ Chelsea អាចបន្តឈរនៅតំណែងកំពូលតារាលីគអង់គ្លេសដដែលដោយមាន៣០ពិន្ទុឈរពីលើក្រុមលេខ២មេឃខៀវMan City…

អង់គ្លេស ដាក់ចេញកាតព្វកិច្ចពាក់ម៉ាសឡើងវិញ ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងថ្មី Omicron

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថាការពាក់ម៉ាសនឹងក្លាយជាកាតព្វកិច្ចសាជាថ្មី នៅតាមហាងទំនិញ និងសេវាធ្វើដំណើរសាធារណៈនានា នៅក្នុងប្រទេសអង់គ្លេសចាប់ពីសប្ដាហ៍ក្រោយតទៅ ជាផ្នែកមួយនៃវិធានការប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី Omicron។ បើតាមលោក បូរីស ចនសុន ការធ្វើតេស្ដស្ដង់ដារ PCR…

សហរដ្ឋ​អាមេរិក បាន​ប្រកាស​រឹតត្បិតជើង​យន្តហោះ​បណ្តា​ប្រទេស​អាហ្វ្រិក​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​រឹតត្បិតជើង​យន្តហោះ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ជិត​ខាង​៧​ទៀត ដែល​បម្រាម​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។ លោក Biden បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រយ៉ាង​ដូច្នេះ​ក្រោយ​ពីលោក​បាន​ពិគ្រោះ​ជាមួយលោក​វេជ្ជបណ្ឌិត Anthony Fauciជានាយក​ទីប្រឹក្សា​ខាង​សុខាភិបាលរបស់​លោក​។ លោក ​Biden បាន​ចាត់​វិធានការ​នេះ​ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់ទុក​វីរុសបំប្លែង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​នេះ ថា​ជា​វីរុស​ដ៏​គួរ​ឱ្យ​បារម្ភ និង​ដាក់​ឈ្មោះ​វា​ថា Omicron។…