Ramsey កំពុងត្រូវបានក្លឹបJuventus ស្វះស្វែងរកក្លឹបថ្មីឲ្យនៅអង់គ្លេស
បរទេស៖ ក្លឹបយក្សអ៊ីតាលី Juventus ក្នុងមួយរយៈកាលចុងក្រោយនេះកំពុងធ្វើការស្វះស្វែងដើម្បីអាចរកក្លឹបមកធ្វើការផ្ទេរយកកីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិវេល Aaron Ramsey ចេញពីពីអ៊ីតាលីដោយសារតែបញ្ហាប្រាក់កម្រៃជាការងារអទិភាព។ ឱកាសនៅពេលនេះសម្រាប់កីឡាករវ័យ៣០ឆ្នាំ Ramsey ក្នុងការចាកចេញពីអ៊ីតាលីគឺមានតែក្លឹបនៅលីគកំពូលអង់គ្លេសប៉ុណ្ណោះដែលក្នុងនោះគេរំពឹងទុកថានឹងមានដូចជាក្លឹប Evertonនិងក្លឹបអ្នកមានថ្មី Newcastle ជាដើមប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការផ្តល់សំណើរណាមួយជាផ្លូវការនៅឡើយទេ។ គួរឲ្យដឹងដែរថា Ramsey នៅរដូវកាលនេះអាចបង្ហាញខ្លួនបានតែ៥ប្រកួតប៉ុណ្ណោះដោយសារតែបញ្ហារបួសជាបន្តបន្ទាប់ព្រមទាំងពេលវេលាជាមួយនឹងជម្រើសជាតិរបស់គាត់ផងដែរ។ ប្រាក់កម្រៃរបស់កីឡាករដែលបញ្ហាធំបំផុតនោះគឺបានធ្វើឲ្យ Juventus ត្រូវតែបង្ខំចិត្តរុញគាត់ចេញទាំងដែលកីឡាករមិនសូវជាបានផ្តល់ឥទ្ធិពលឲ្យក្លឹបដូចការចង់បានឡើយហើយបច្ចុប្បន្នគាត់អាចទទយលបានរហូតទៅដល់៦លានផោនក្នុងមួយឆ្នាំរហូតទៅដល់ឆ្នាំ២០២៣៕