Raphinha កំពុងក្លាយជាគោលដៅថ្មីរបស់ក្លឹបយក្សបារាំង PSG

បរទេស៖ The Teamtalk នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សបារាង PSG នៅពេលនេះក៏បានចូលរួមក្នុងការប្រជែងយកតារឆ្នើមរបស់ប្រេស៊ីល Raphinha ផងដែរពីអង់គ្លេសជាមួយនឹងក្លឹបធំៗផ្សេងទៀត។ កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះបានបង្ហាញខ្លួនឲ្យឈុតធំរបស់ប្រេស៊ីលជាលើកដំបូងកាលពីការប្រកួតចុងក្រោយរបស់ជម្រើសជាតិប្រេស៊ីលនិងក៏បានមានឈ្មោះនៅក្នុងបញ្ជីគ្រាប់បាល់ព្រមទាំងបោះបាល់ឲ្យមិត្តរួមក្រុមចំនួន៤គ្រាប់ផងដែរក្នុងការបង្ហាញខ្លួនទាំង៣ដង។ ក្រៅពីតែពី PSG ហើយ Raphinha ដែលកំពុងឡើងទំរង់លេងខ្លាំងជាមួយនឹងក្លឹប Leeds UTD នោះក៏កំពុងក្លាយជាកីឡាករគោលដៅធំៗរបស់ក្លឹបនៅអង់គ្លេសផ្សេងទៀតក្លឹបនៅអេស្បាញនិងតំបន់អ៊ឺរ៉ុបមួយចំនួនទៀតផង៕

ប៉ូលិសនៅជុំវិញពិភពលោក ចាប់ខ្លួនមនុស្ស ១៥០នាក់ ពាក់ព័ន្ធនឹងទីផ្សារងងឹតលើប្រព័ន្ធអនឡាញ

(ហូឡង់)៖ ប៉ូលិសនៅជុំវិញពិភពលោកបានចាប់ខ្លួនមនុស្ស ១៥០នាក់ ក្នុងនោះរួមមានបុគ្គលល្បីឈ្មោះមួយចំនួនត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យ មានជាប់ពាក់ព័ន្ធនឹងការទិញ និងលក់ផលិតផលខុសច្បាប់នៅលើអ៉ិនធើណិត។ នេះបើតាមទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol។ ទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងទៀតថាមនុស្ស១៥០នាក់ខាងលើត្រូវបានចាប់ខ្លួន នៅក្រោមប្រតិបត្តិការឈ្មោះ «Dark HunTOR» ដែលមានគោលដៅបង្រ្កាបទីផ្សារងងឹតលើវែបសាយទុច្ចរិតនានា នៅជុំវិញ ពិភពលោក។ នៅក្នុងប្រតិបត្តិការនេះ ប៉ូលិសក៏បានរឹបអូសប្រាក់សុទ្ធចំនួន ៣១លានដុល្លារ…

អង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម

(Reuters) – កាលពីថ្ងៃច័ន្ទ កាសែត Financial Times បានរាយការណ៍ថា ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេសបានផ្តល់កិច្ចសន្យាមួយដល់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីរៀបចំឯកសារសម្ងាត់នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានគោលបំណងជំរុញការប្រើប្រាស់ទិន្នន័យវិភាគ និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ចារកម្ម។ របាយការណ៍បានបន្ថែមថា ទីភ្នាក់ងារចារកម្ម GCHQ របស់ចក្រភពអង់គ្លេសបានឈានមុខគេក្នុងការទិញនៃប្រព័ន្ធការពារសុវត្ថិភាពខ្ពស់…

Man UTD ដាក់ផែនការថ្មីដើម្បីនាំយកកីឡាករ ៣នាក់ទៀត សម្រាប់រដូវកាលក្រោយ

បរទេស៖ The Fichajes ចេញផ្សាយនៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបបិសាចក្រហម Man UTD បានកំណត់បានគោលដៅធំៗចំនួន៣នាក់ទៀតហើយសម្រាប់ត្រៀមរដូវកាលក្រោយនេះបើយោងតាមការបង្ហើបប្រាប់ពីមនុស្សដែលនៅជិតស្និទ្ធជាមួយនឹងក្លឹបបំផុត។ ទោះបីជាកន្លងមកក្លឹបបានធ្វើការចំណាយធនធានជាច្រើនរួចមកហើយដើម្បីដោះដូរកីឡាករចំណូលថ្មីខ្លាំងៗមករួមក្លឹបដែលសូម្បីតែ Cristiano Ronaldo ព្រមទាំងកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho ផងដែរប៉ុន្តែហាក់ដូចជាមិនទាន់បញ្ឈប់ការចង់បានរបស់ខ្លួននៅឡើយទេ។ ក្នុងនោះគេជឿជាក់ថាកីឡាករគោលដៅ ៣នាក់ទៀតដែលត្រូវបានក្លឹបចាប់ផ្តើមធ្វើការទំនាក់ទនងនោះមានដូចជាកីឡាករខ្សែបម្រើ Nicolo Barella កីឡាករខ្សែប្រយុទ្ធ Federico…

បំបែកកំណត់ត្រារបស់ Drogba ក្រោយ Salah ស៊ុតបាន ៣គ្រាប់យប់មិញ!

បរទេស៖ តារាឆ្នើមអេហ្ស៊ីបកីឡាករ Mo Salah យប់មិញនេះបានបំពេញទំរង់យ៉ាងល្អឥតខ្ជោះក្នុងការប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះបិសាចក្រហម Man UTD ដោយអាចរកបានដល់ទៅ ៥គ្រាប់មិនឲ្យតដៃរួចឡើយដល់ចប់ការប្រកួត។ Salah អាចស៊ុតបានដល់ទៅ៣គ្រាប់ម្នាក់ឯងហើយព្រមទាំងបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Didier Drogba ផងដែរជាកីឡាករអាហ្វ្រិកដែលអាចរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៅលីគកំពូលរបស់អង់គ្លេស Premier League។ ក្រោយការប្រកួតយប់មិញនេះ Salah បានរកគ្រាប់បាល់សរុបនៅអង់គ្លេស១០៧គញរាប់ពោលគឺលើសចំនួនដែលអតីតខ្សែប្រយុទ្ធឆ្នើមតោខៀវ Chelsea…

ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ បំប្លែងថ្មី Delta Plus អាចចម្លងជំងឺលឿនរហ័សជាង Delta ធម្មតា

(ឡុងដ៍)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងចក្រភពអង់គ្លេស បាននិយាយថាវីរុស COVID-19 បំប្លែងខ្លួនថ្មី Delta Plus អាចមានសមត្ថភាពចម្លងជំងឺលឿនរហ័សជាង វីរុសបំប្លែងខ្លួនថ្មី Delta ធម្មតា។ ខណៈវីរុស Delta ធម្មតាកំពុងរ៉ាប់រងករណីឆ្លង COVID-19 ភាគច្រើននៅក្នុងចក្រអង់គ្លេស, វីរុសបំប្លែងថ្មីវីរុស Delta Plus ក៏ត្រូវបានគេមើលឃើញថាកំពុងកើន…

Maddox មិនទាន់វិលទៅរៀននៅប្រទេសកូរ៉េវិញ ខណៈថ្មីនេះលេចវត្តមានចូលរួមសម្ពោធភាពយន្ត «Eternals» ជាមួយម្តាយ គឺ Angelina Jolie

(បរទេស)៖ ជាការពិតណាស់ Maddox ដែលមានឈាមជ័រជាជនជាតិខ្មែរ និងជាកូនចិញ្ចឹមរបស់កំពូលតារាហូលីវូដល្បីឈ្មោះ Angelina Jolie បានបន្តការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង តែយ៉ាងណា ដោយសារតែបញ្ហារីករាយរាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យ Maddox ហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ រហូតមកទល់នឹងពេលនេះ Maddox នៅមិនទាន់ត្រឡប់ទៅកូរ៉េវិញនោះទេ ខណៈកាលពីពេលថ្មីៗនេះ បានបង្ហាញវត្តមានជាមួយម្តាយ និងប្អូនៗផ្សេងទៀត ក្នុងពិធីសម្ពោធភាពយន្ត…

លេចឬថា Saliba នឹងត្រឡប់ទៅ Arsenal វិញក្នុងខែមករានេះ

បរទេស៖ កីឡាករវ័យក្មេង William Saliba ត្រូវបាន Telefoot ចេញផ្សាយថានឹងមិនសម្រេចចិត្តក្នុងការវិលត្រឡប់ទៅកាន់ក្លឹបចាស់ Arsenal វិញក្នុងពេលឆាប់ៗពេកនោះទេក្រោយពេលកំពុងស្នាក់អាស្រ័យជាកីឡាករខ្ចីជើងជាមួយនឹងក្លឹបបារាំង Marseille។ តាមកុងត្រាខ្ចីជើងកីឡាករវ័យ២០ឆ្នាំរូបនេះនឹងត្រូវបំពេញភារកិច្ចពេញមួយរដូវកាលថ្មី២០២១-២០២២ជាមួយនឹងកីឡាដ្ឋាន Stade Velodrome របស់ Marseille ប៉ុន្តែមួយរយៈចុងក្រោយនេះបែរមានលេចឬដំណឹងថា Arsenal នឹងអាចហៅគាត់ឲ្យត្រឡប់ទៅជួយក្លឹបវិញក្នុងខែមករាខាងមុខនេះ។ គួរឲ្យដឹងដែរថាចាប់តាំងពីបានផ្ទេរមកចូលរួមជាមួយនឹង Marseille…

Tielemans នឹងទទួលបានកុងត្រាថ្មីជាមួយ Leicester City ដល់ឆ្នាំ២០២៣

បរទេស៖ The Calcio Mercato នៅថ្ងៃនេះាបនចេញផ្សាយថាក្លឹបអង់គ្លេស Leicester City បានកំពុងរំពឹងទុកថានឹងអាចបន្តកុងត្រាថ្មីជូនកីឡាករឆ្នើមវ័យក្មេង Youri Tielemans រហូតដល់ឆ្នាំ២០២៣ខាងមុខ។ ក្លឹបដែលមានម្ចាស់ក្លឹបជាជនជាតិថៃមួយនេះបានមើលឃើញថាពីទំរង់លេងដ៏ល្អរបស់ Tielemans ចាប់តាំងតែពីបានបើករដូវកាលថ្មីភ្លាមហើយចុងក្រោយនេះគាត់ទើបតែអាចបានបង្ហាញទំរង់កម្រិតពិភពលោកក្រោយជួយស៊ុតគ្រាប់បាល់ដ៏អស្ចារ្យប៉ះនឹងក្រុមបិសាចក្រហម Man UTD កាលពីចុងសប្តាហ៍និងជាការប្រកួតជ័យជំនះរបស់ក្រុមផងដែរ។ ទោះបីជាយ៉ាងណាក្តី Leicester City…

Rashford អាចត្រឡប់ប្រកួតវិញនៅសប្តាហ៍នេះ ខណៈលោក Solskjare សុំឲ្យកីឡាករផ្តោតសំខាន់លើបាល់ទាត់

បរទេស៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យ២៣ឆ្នាំ Marcus Rashford ត្រូវបានគេជឿជាក់ថានឹងអាចបង្ហាញខ្លួនជាលើកដំបូងនៅរដូវកាលនេះឡើងវិញនៅក្នុងការប្រកួតដែលធ្វើឡើងនៅថ្ងៃសៅរ៍ត្រូវប៉ះជាមួយនឹង Leicester City។ បន្ទាប់ពីបានសម្រាកព្យាបាលរបួសអស់រយៈពេលជាច្រើនខែប៉ុន្តែនៅសប្តាហ៍នេះគ្រូបង្វឹកលោក Ole Solskjare បានអះអាងថាកីឡាករ Rashford នឹងវិលត្រឡប់មកចូលរួមប្រកួតវិញបានហើយលោកបានថែមទាំងស្នើសុំទៅកាន់កីឡាករផងដែរឲ្យផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើបាល់ទាត់។ កីឡាកររូបនេះបានខកខានការប្រកួតជាច្រើនហើយថែមទាំងរវល់ក្នុងការទទួលយកការងារសប្បុរសធម៍និងក៏ទើបតែបានទទួលបានលិខិតសរសើរពីសំណាក់រដ្ឋាភិបាលផងដែរចំពោះកិច្ចការងារកន្លងមកឬហៅថាជា MBE ៕