TOKYO 2020៖ Jordan Pisey ទទួលបានត្រឹមចំណាត់ថ្នាក់​លេខ​៩ លើ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ

CAMSOC-ភ្នំពេញ៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម​កំ​ណើត​ខ្មែរ Jordan Pisey Windle បាន​បញ្ចប់​ការ​ប្រ​កួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ នៃ​ព្រឹត្តិ​ការណ៍​កី​ឡា​អូឡាំ​ពិក​រដូវ​ក្ដៅ ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ដោយ​ទទួល​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៩ ប៉ុណ្ណោះ ។ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ…

អង់គ្លេសប្រាប់ UN ថាអ៉ីរ៉ង់ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់អ៉ីស្រាអែល

  (ញូយ៉ក)៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បាននិយាយថាប្រទេសរបស់លោកស្រីបានបង្ហាញភស្តុតាងដល់ ក្រុមប្រឹក្សាសន្តិសុខ ដែលអាចបញ្ជាក់បានថាអ៉ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងមួយគ្រឿង នៅឯឈូងសមុទ្រអូម៉ង់កាលពីសប្ដាហ៍មុន។ កប៉ាល់ដឹកប្រេង MV Mercer Street ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយដែលមានម្ចាស់ជាមហាសេដ្ឋីអ៉ីស្រាអែល មានទីស្នាក់ការនៅក្នុងទីក្រុងឡុងដ៍ បានរងការ វាយប្រហារនៅក្នុងដំណើរផ្លូវចេញពីប្រទេសតង់ហ្សានី ឆ្ពោះទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីសប្ដាហ៍មុន…

ផ្លូវការ៖ Grealish ចាកចេញពី Aston Villa ចូលរួមនឹង Man City តម្លៃខ្លួនបំបែកកំណត់ត្រា

  បរទេស៖ ម្ចាស់ពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាលចាស់ទីបំផុតគឺអាចទិញយកកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ Aston Villa បានហើយក្នុងតម្លៃខ្លួនរហូតទៅដល់ ១០០លានផោនបំបែកកំណត់ត្រាកីឡាករអង់គ្លេសថ្លៃបំផុត។ Man City ហាក់ដូចជាមិនពិបាកក្នុងការសម្រេចចិត្តនេះឡើយដើម្បីនាំយក Jack Grealish ពី Aston Villa ទោះបីជាកន្លងមកតែងតែត្រូវបានបដិសេធជារឿយៗក្តី។ Grealish…

ឥណ្ឌាចាប់ផ្តើមបើក​​សាកល្បង​ នាវា​ផ្ទុក​យន្តហោះ “Made In India”​ ដែល​ជា​សមិទ្ធិផលដំបូង​

បើ​តាម​យោធា​ជើង​ទឹក​ឥណ្ឌា ពេលនេះឥណ្ឌា​បាន​សម្រេច​បំណង ដោយ​បាន​ចូល​ក្នុង​ចង្កោម​ នៃ​ក្រុមប្រទេសដែល​មាន​សមត្ថភាព​រចនា​​និង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ជា​របស់​ផ្ទាល់​ខ្លួន ផលិតនៅ​ឥណ្ឌា និង​ដោយស្នាដៃពលរដ្ឋ​ឥណ្ឌា ​ខ្លួន​ឯង​ហើយ។ មិន​តែ​ប៉ុណ្ណោះ ឥណ្ឌា​នឹង​មិន​នៅ​ស្ងៀម​ទេ យោធា​ជើង​ទឹកឥណ្ឌាគាំទ្រ​និង​ជំរុញ​ឱ្យ​រដ្ឋាភិបាលមាន​​នាវាផ្ទុក​ទីបី​ទៀត ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ចិន។ ចិន​កំពុង​ពង្រីក​ឥទ្ធិពល​ក្នុង​មហាសមុទ្ទ​ឥណ្ឌា​ ដែលជា​​ដែន​អំណាច​ជា​ប្រពៃណី​របស់​ឥណ្ឌា ក៏​កំពុង​សាងសាង​នាវាផ្ទុក​យន្តហោះ​ទី​បី​ដែរ។ ​ឆ្លៀត​ពេល​កំពុងបង្អួត​បង្ហាញ​នាវាផ្ទុក​យន្តហោះ​ដំបូង​របស់​ខ្លួន ឥណ្ឌា​បាន​ប្រកាសទៅ​ចូល​រួមធ្វើ​សមយុទ្ធ​រួម​ជា​មួយ​សហរដ្ឋ​អាមេរិកនិង​សម្ព័ន្ធ​មិត្តនៅ​ក្នុង​មហាសមុទ្ទ​ឥណ្ឌូប៉ាស៊ីហ្វិក ដូច​ជា​វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ជប៉ុន…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស។…

Man City កាន់តែខិតជិតផ្ទេរកីឡាករ Grealish តម្លៃ ១០០លានផោនបានជោគជ័យ

  បរទេស៖ ក្លឹបម្ចាស់ពានរង្វាន់លីគកំពូលអង់គ្លេស Man City ត្រូវបានគេជឿជាក់ថានឹងធ្វើការបញ្ចប់ទៅនៃការដោះដូរផ្ទេរកីឡាករខ្សែបម្រើឆ្នើមអង់គ្លេស Jack Grealish នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះហើយក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា។ Man City នឹងដំណើរការរួចរាល់ការដោះដូរកីឡាករ Grealish ដែលត្រូវបានគេជឿជាក់ថានឹងមានតម្លៃខ្លួនប្រមាណជា១០០លានផោនពីក្លឹប Aston Villa នេះបើយោងតាមការអះអាងដោយ The Goal។ ក្លឹបនេះបានព្យាយាមចរចាជាមួយនឹង…

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាលកម្ពុជា

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី…

អន្តរការី​អាស៊ាន​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ ជា​នរណា ?

ក្នុង​សំណុំ​រឿង​ភូមា អាស៊ាន​មាន​ចរន្ត​ពីរ​ប្រឈម​គ្នា​។ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី និង​សិង្ហបុរី​ មាន​ជំហរ​ ​ប្រឆាំង​នឹងដាច់​ខាត​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធានិងការ​រៀប​ចំ​ជំនួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ភូមា។​ ចំណែក​ម្ខាង​ទៀត នាំមុខ​ថៃ​ អម​ដោយ​កម្ពុជា​និង​វៀតណាម​ គាំទ្រ​ដំណោះស្រាយ​តាម​ផ្លូវ​ការទូត។ តែ​អាស៊ាន​មាន​ប្រពៃណី និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​ ដូច្នេះ​ហើយ​បានការ​ស្វែង​រក​​ដំណោះស្រាយតាម​ផ្លូវ​ទូត​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង។ ប៉ុន្តែ​បន្ទាប់​ពី​ជាប់​គាំង​អស់​ជា​ច្រើន​ខែ និង​ក្រោម​សម្ពាធ​របស់​អង្គការ​សហប្រជាជាតិ​និង​សហរដ្ឋ​អាមេរិក​ នៅ​ទី​បំផុត​អាស៊ាន​បានរក​ឃើញ​អន្តរការ​ពិសេស​សម្រាប់​ទទួល​បន្ទុក​ដោះស្រាយវិបត្តិ​ឱ្យ​ភូមា។​​​ ជួប​ប្រជុំ​គ្នា​តាំង​ពី​ថ្ងៃ​ចន្ទទី ២​សីហា រដ្ឋមន្ត្រីក្រសួង​ការបរទេស​ទាំង​១០ប្រទេស​​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន…

ប្រភព​ពី​សន្តិសុខ​ដែនសមុទ្រ​និយាយ​ថា​ កងកម្លាំង​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​រឹបអូស​នាវា​ដឹក​ប្រេង​ ខណ: អ៊ី​រ៉​ង់​បាន​ថ្កោលទោស​ចំពោះ​ការចោទប្រកាន់នេះ

​ (Reuters)​ -​ ប្រភព​សន្តិសុខ​ដែនសមុទ្រ​ចំនួន​បី​បាន​និយាយ​ថា​ កងកម្លាំង​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​ត្រូវ​បាន​គេ​ជឿជាក់​ថា​ បាន​រឹបអូស​នាវា​ដឹក​ប្រេង​ឥន្ទ​នៈ​នៅ​ឯ​ឆ្នេរសមុទ្រ​ នៃ​ប្រទេស​ United​ Arab​ Emirates​ បន្ទាប់​ពី​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​តាម​សមុទ្រ​របស់​អង់គ្លេស​បាន​រាយការណ៍​ពី​ “​លទ្ធភាព​ខ្ពស់​នៃ​ការ​ប្លន់​”​ នៅ​ក្នុង​តំបន់​នោះ​កាលពី​ថ្ងៃ​អង្គា​រ៍​ ។​ ​ទីភ្នាក់ងារសារព័ត៌មាន​ Fars​ បាន​និយាយ​ថា​ លោក​ Abolfazl​ Shekarchi​…

នាយករដ្ឋមន្ត្រីជប៉ុន បានដាក់កំហិត ចំពោះ អ្នកជំងឺ កូវីដ១៩ ធ្ងន់ធ្ងរ ឬអ្នកដែលមានហានិភ័យខ្ពស់ដែលត្រូវ បានអនុញ្ញាតឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ដោយ​បារម្ភ​ពី​ការ​កើនឡើង​ខ្លាំង​នៃ​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កក​កុញ​ពេញ​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​នោះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក Yoshidide Suga បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា មាន​តែ​អ្នកជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ​ឬ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ដែល​អាចឈាន​ដល់​អាការ:​ធ្ងន់ធ្ងរ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យចូល​សម្រាក​ព្យាបាល។ អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ១៩​ផ្សេង​ទៀត​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​ផ្ទះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មាន​គ្រែ​គ្រប់​គ្រាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ជប៉ុន​កំពុង​បន្ថែម​ការ​ឆ្លង​ថ្មី​ប្រមាណ​១ម៉ឺន​ករណីក្នុង​មួយ​ថ្ងៃ ដែល​បណ្តាល​ឲ្យប្រធាន​សមាគម​សុខាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​អង្គារប្រកាស​ស្ថានភាព​អាសន្ន​ទូទំាង​ប្រទេស។ នៅ​ក្នុង​ប្រទេស​ចិន អាជ្ញាធរ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង Wuhan ទាំង​អស់​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ បន្ទាប់​ពីទីក្រុង​នេះ​បាន​កត់​ត្រា​ករណី​ឆ្លង​ក្នុង​ស្រុក​លើក​ដំបូង​ក្នុង​រយ:​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។ វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​២០១៩…