សហរដ្ឋអាមេរិកបញ្ជូនកងទ័ព ៣,០០០នាក់ ឱ្យទៅជម្លៀសបុគ្គលិកទូត របស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្កានីស្ថានដើម្បីជម្លៀសបុគ្គលិកស្ថានទូតអាមេរិក និងជនជាតិ អាហ្វហ្កានីស្ថានមួយចំនួនដែលទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ខណៈក្រុមតាលីបង់វាយដណ្ដើមកាន់កាប់ទឹកដីកាន់ច្រើន។ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏បានជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញ ជាបន្ទាន់ពីអាហ្វហ្កានីស្ថានផងដែរ។ តែព្រមពេលជាមួយគ្នា លោកអះអាងថាស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុលនៅតែប្រតិបត្តិការរបស់ខ្លួនដដែល បើទោះជាបុគ្គលិកទូតត្រូវបានកាត់បន្ថយក៏ដោយ។ ប៉ុន្មានម៉ោងក្រោយការពីការបញ្ជូនទ័ពខាងលើ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក…