ខ្សែប្រយុទ្ធវ័យក្មេងម្នាក់តម្លៃត្រឹមតែ ១៥លានអឺរ៉ូកំពុងទាក់ចិត្ត Spurs

បរទេស៖The Sport Italia នៅថ្ងៃនេះបានចេញផ្សាយកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លឹប RB Salzburg កីឡាករ Benjamin Sesko កំពុងក្លាយទៅជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ក្លឹបអង់គ្លេស Spurs។ កីឡាករវ័យ១៨ឆ្នាំរូបនេះកំពុងមានទំរង់លេងល្អគួរសមនៅលីគកំពូលនិងកំពុងមានតម្លៃខ្លួននៅលើទីផ្សារប្រមាណជា១៥លានអឺរ៉ូឬប្រមាណជា១២លានផោនហើយជឿជាក់ថាការដោះដូរនឹងអាចធ្វើឡើងនៅចុងរដូវកាលខាងមុខនេះ។ គួរឲ្យដឹងដែរមកដល់ពេលនេះ Sesko រកបានគ្រាប់បញ្ចូលទីដល់៧គ្រាប់មកហើយគិតត្រឹមរដូវកាលនេះនិង៦គ្រាប់ជួយមិត្តរួមក្រុមក្នុងការប្រកួតទាំង២៤ដងរបស់ខ្លួន៕

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ស្វែងរកការបង្កើតក្រុមចម្រុះថ្មីមួយ ប្រឈមមុខជាមួយរុស្ស៊ី

(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាការងារជាមួយសម្ពន្ធមិត្តអឺរ៉ុបសំខាន់ៗ ជាផ្នែកមួយនៃបេសកកម្មការទូត ដើម្បីស្វែងរកដំណោះស្រាយស្ដីពីវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រន នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះសង្រ្គាម។ នៅក្នុងជំនួបជាមួយសមាភាគីបារាំង និងអាល្លឺម៉ង់ រួមទាំងចក្រភពអង់គ្លេស មុននឹងលោកត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov…

Sevilla, Barca ពេលនេះថែម Juventus មួយទៀតតាមចង់បានកុងត្រាជាមួយនឹង Martial

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Anthony Martial កំពុងតែព្យាយាមស្វែងរកក្លឹបថ្មីដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហម Man UTD ជាពិសេសនៅក្នុងអំឡុងខែមករានេះ។ មកដល់ពេលនេះមានក្លឹបជាច្រើនទាំងនៅអង់គ្លេសផ្ទាល់និងជាពិសេសអ៊ីតាលីផងកំពុងដាក់សំណើរសុំចរចាក្នុងនោះ Juventus បានធ្វើការបញ្ជាក់ច្បាស់ហើយពីផែនការរបស់ខ្លួនដើម្បីអាចធ្វើការជាមួយនឹងកីឡាកររូបនេះខណៈដែលដំណើរការចរចាគឺកំពុងចាប់ផ្តើមរួចទៅហើយ។ ក្នុងលក្ខខណ្ឌស្របតាមតម្រូវការច្បាស់លាស់ Man UTD នឹងត្រៀមខ្លួនដើម្បីស្តាប់ការផ្តល់ឲ្យទាំងឡាយសម្រាប់ Martial ហើយជឿជាក់ថា Juventus នឹងហ៊ានចំណាយប្រាក់មួយផ្នែកនៃប្រាក់កម្រៃរបស់ Martial…

ស្ថានភាពកូវីដមិនទាន់ច្បាស់លាស់សហព័ន្ធបាល់ទាត់ហ្គាងបុងឲ្យAubameyang ត្រូវហោះមកអង់គ្លេសវិញ

បរទេស៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិរបស់ហ្គាបុង Aubameyang ត្រូវបានសហព័ន្ធបាល់ទាត់របស់ប្រទេសសម្រេចចិត្តបញ្ជូនគាត់ត្រឡប់មកប្រទេសវិញមុនគេទោះបីជាការប្រកួតពានរង្វាន់ Africa Cup of Nations នៅតែបន្តនៅឡើយក្តី។ ប្រធានក្រុមរបស់ជម្រើសជាតិហ្គាបុងរូបនេះក៏អាចអនុញ្ញាតិឲ្យត្រឡប់មកជួយក្រុមកាំភ្លើងធំ Arsenal វិញផងដែរក្រោយសហព័ន្ធមើលឃើញថាស្ថានភាពសុខភាពរបស់គាត់ដោយសារការឆ្លងវិរុសកូវីដហាក់ដូចជាមិនមានភាពច្បាស់់លាសនិងធូរស្បើយនៅឡើយ។ មកដល់ពេលនេះ Aubameyang គឺមិនអាចបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហ្គាបុងឡើយបន្ទាប់ពីបានធ្វើតេស្តឃើញកូវីដ១៩តាំងតែពីថ្ងៃទី១៦ខែមករានិងបន្តសម្រាកព្យាបាលរហូតមកដល់ពេលនេះ៕

AT Madrid មើលឃើញ Dalot ជាគោលដៅក្រោយ Trippier ចាកចេញ

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid បានដាក់គោលដៅកំណត់បានកីឡាករខ្សែការពារម្នាក់របស់ក្លឹបបិសាចក្រហម Man UTD ហើយជាកីឡាករសម្រាប់ដោះដូរនាពេលខាងមុខនេះ។ កីឡាករខ្សែការពារប៉ទុយហ្គាល់ Diogo Dalot ត្រូវបាន AT Madrid មើលឃើញថាអាចយកមកជំនួសតំណែងរបស់កីឡាករ Kieran Trippier បានបន្ទាប់ពីកីឡាករអង់គ្លេសរូបនេះបានសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញជាមួយនឹងក្លឹបសេដ្ឋីថ្មី…

Arthur វ័យ ២៥ឆ្នាំ ក្លាយជាគោលដៅរបស់ Arsenal

បរទេស៖ The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះបានចេញផ្សាយថាភ្នាក់ងាររបស់កីឡាករ Arthur បានធ្វើការលើកឡើងថាកីឡាកររបស់គាត់និងទំរង់លេងបច្ចុប្បន្ននៅតែអាចមានសមត្ថភាពក្នុងការបង្ហាញខ្លួននៅលីគកំពូលអង់គ្លេសជាពិសេសក្លឹបកាំភ្លើងធំ Arsenal ។ ទំរង់លេងរបស់គ្រូបង្វឹកលោក Mikel Artetaត្រូវបានភ្នាក់ងាររប់សកីឡាករ Arthur រូបនេះមើលឃើញថាពិតជាសាកសមទៅនឹងកូនក្រុមរបស់គាត់ហើយជាពិសេសរបៀបលេងរបស់កីឡាករប្រេស៊ីលវ័យទើបតែ២៥ឆ្នាំគឺពិតជាអាចច្របាច់បញ្ចូលជាមួយនឹងកូនក្រុមរបស់ Arsenal។ មកដល់ពេលនេះកិច្ចចរចាគ្នារវាងកីឡាករនិងArsenal ត្រូវបានធ្វើឡើងរួចរាល់ហើយដែលមានន័យថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងចំពោះតែគ្រូបង្វឹករបស់ក្លឹបJuventus លោក Max Allegri ប៉ុណ្ណោះ។…

ក្លឹបអ្នកមានថ្មីរបស់អង់គ្លេស Newcastle ត្រៀមចរចាយកខ្សែប្រយុទ្ធជើងចាស់ម្នាក់ទៀត

បរទេស៖ The La Derniere Heure ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបសេដ្ឋីអង់គ្លេសថ្មី Newcastle បានកំពុងដាក់ផែនការបន្ថែមទៀតតាមយកកីឡាករខ្សែបម្រើ Maroune Fellaini ម្នាក់ទៀតបន្ទាប់ពីបានរៀបចំផែនការទិញកីឡាករជាបន្តបន្ទាប់ហើយនោះ។ កីឡាករប៊ែលហ្ស៊ិករូបនេះបានចាកចេញពីក្លឹបបិសាចក្រហម Man UTD ទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលចិន Shandong Taishan កាលពឆ្នាំ២០១៩ហើយបច្ចុប្បន្នកំពុងមានកុងត្រាបន្តរហូតទៅដល់ឆ្នាំ២០២៥។ គួរឲ្យដឹងដែរថា Newcastle…

កុងត្រាកាន់តែខ្លី! កីឡាករ Salah ផ្ទាល់ចេញមកអះអាងថាមិនបានទាមទារច្រើនខ្លាំងឡើយចំពោះកុងត្រាថ្មី

បរទេស៖ កីឡាករ Mohamed Salah នៅសប្តាហ៍នេះបានអះអាងថាកុងត្រាជាមួយនឹងក្លឹបហង្សក្រហម Liverpoolដែលខ្លួនបានទាមទារមិនមានកម្រិតច្រើនហួសហេតុនោះទេហើយផ្ទុយទៅវិញអ្វីៗគឺរងចាំតែការសម្រេចចិត្តរបស់ក្លឹបប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្នកីឡាករ Salah បានក្លាយទៅជាកីឡាករដ៏សំខាន់បំផុតរបស់ក្លឹបគិតចាប់តាំងតែពីពេលដែលគាត់បានផ្លាស់មកចូលរួមទីនេះក្នុងតម្លៃខ្លួន៣៧លានផោនកាលពីឆ្នាំ២០១៧ដោយជាលទ្ធផលអាចស៊ុតបញ្ចូលទីដល់ទៅ១៤៨គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២២៩ដង។ ក្រៅតែពីនោះ Salah ក៏ជាអ្នកជួយឲ្យក្លឹបអាចលើកពានរង្វាន់ Champions League និងពានរង្វាន់អង់គ្លេស Premier Leagueដែលក្លឹបបានខកខានអស់រយៈពេលជាយូរមកហើយនោះផងប៉ុន្តែបែរជាមកជួបបញ្ហានឹងកុងត្រាដែលនៅសល់តែ១៨ខែចុងក្រោយនេះទៅវិញ៕

អតីតកីឡាករឆ្នើមរូបនេះជឿជាក់ថា Newcastle នឹងអាចគេចផុតពីការកាត់ចោលរដូវកាលក្រោយ

បរទេស៖ អតីតកីឡាករឆ្នើមគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលអង់គ្លេសលោក Alan Shearer នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ទុកនូវលទ្ធផលមួយចំនួនសម្រាប់រដូវកាលនេះដែលក្នុងនោះ លោកជឿជាក់ថាកាំភ្លើងធំ Arsenal នឹងគ្មានឱកាសទៅលេងនៅ Champions League ឡើយរដូវកាលក្រោយ។ លោកបន្តថា Spurs នឹងអាចយកឈ្នះ Arsenal ដើម្បីដណ្តើមយកលេខរៀងទី៤ទោះបីជាបច្ចុប្បន្ន Arsenal កំពុងឈរនៅលេខរៀងទី៤មាន២ពិន្ទុលើក្រុម Spur ក្តីហើយលើសពីនោះ…

Newcastle និង Chelsea បន្តចង់បាន Digne តែ Villa កំពុងនាំមុខគេ

បរទេស៖ កីឡាករគោលដៅរបស់ក្លឹបតោខៀវ Chelsea កីឡាករ Lucas Digne នៅសប្តាហ៍នេះត្រូវបាន The Goal ជឿជាក់ថាបែរជាបានកំពុងធ្វើការចរចាជាមួយនឹងលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ក្លឹប Aston Villa ជំនួសទៅវិញ។ កីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Everton រូបនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេសដូចជា Chelsea,…