ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនលើដើមស្រល

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាលម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខណៈប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមស្រល ដែលគេដាំនៅចិញ្ចើមផ្លូវ ស្ថិតនៅខាងជើងស្ពានទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបុរី លឹម ឈាងហាក់។ ជនធ្វើអត្តឃាតនេះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ដោយសមត្ថកិច្ចជំនាញកំពុងចុះពិនិត្យធ្វើកោសល្យវិច័យ។ ប៉ុន្តែអ្នកជិតខាងបានអះអាងថា ជនរងគ្រោះ គឺជាកម្មករសំណង់ធ្វើការនៅក្នុងបុរី ឡាយ គង់ អាចមានបញ្ហាវិបត្តិគ្រួសារ…

ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីរដង សម្លាប់មនុស្ស ២៨នាក់ នៅកាមេរូន

កាមេរូន: ប្រភពពីមន្ត្រីយោធាបានប្រាប់ Xinhua ថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីរដង បានសម្លាប់ មនុស្សយ៉ាងហោចណាស់ ២៨នាក់និងបានរងរបួសអ្នកផ្សេងជាច្រើនទៀត ក្នុងតំបន់ភាគខាងជើងរបស់សាធារណរដ្ឋកាមេរូន កាលពីថ្ងៃយប់ថ្ងៃពុធ ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។ ប្រភពដដែលបានឱ្យដឹងថា ការវាយប្រហារនោះបានកើតឡើងនៅទីក្រុង Djamkana ជាទីក្រុងដែលមានប្រជាជនរស់នៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសនេះជាប់ព្រំដែននីហ្សេរីយ៉ា។…

Update: អ្នកស្លាប់កើនដល់ ៤១នាក់និងរបួសកើនដល់ ២៣៩នាក់ ក្នុងការវាយប្រហារព្រលានយន្តហោះទួរគី

ទួរគី: បើតាមមន្ត្រីទួរគីបានអះអាងថា មនុស្សស្លាប់កើនដល់ ៤១នាក់ និងអ្នករងរបួសកើនដល់ ២៣៩នាក់ហើយ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក បានវាយប្រហារព្រលានយន្តហោះ Ataturk ក្នុងក្រុងអ៊ីស្តង់ប៊ុល កាលពីល្ងាចថ្ងៃអង្គារ ដោយបង្ខំឲ្យផ្អាកការហោះហើរទាំងអស់ នៅប្រទេសទួរគី។ នេះបើយោងតាមរយៈ សារព័ត័មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅព្រឹកទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ ក្រុមអាជ្ញាធរបានឲ្យដឹងបន្តថា…

UN ថ្កោលទោស ចំពោះការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល

តួកគីៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះការវាយប្រហារភេរវកម្ម នៅអាកាសយានមួយ ក្នងក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ តាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយអ្នកនាំពាក្យរបស់លោក បាន គីមូនឲ្យដឹងថា ”ក្តីសង្ឃឹមអគ្គលេខាធិការ គឺជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋនេះ…

First News: នារីម្នាក់ប៉ុនប៉ងលោតពីលើស្ពាន់អាកាសស្ទឹងមានជ័យធ្វើអត្តឃាត

ភ្នំពេញៈ ខណៈមានស្រ្តីវ័យក្មេងម្នាក់មានអាយុប្រហែល២០ឆ្នាំ ត្រូវបានគេឃើញនិយាយទូរស័ព្ទផង យំផង និងឡើងលើបង្កាន់ស្ពាន់អាកាសស្ទឹមមានជ័យប៉ុនប៉ងធ្វើអត្តឃាត។ ស្រ្តីនោះត្រូវបានគេឃើញធ្វើដំណើរពីផ្លូវ២៧១ ក្នុងទឹកមុខស្រងោតស្រងាត់ ហើយឡើងមកឈរនៅកណ្ដាលស្ពានអាកាសស្ទឹងមានជ័យដោយនិយាយទូរស័ព្ទផង យំផង និងឡើងលើបង្កាន់ ប៉ុនប៉ងធ្វើអត្តឃាត ខណៈក្រុមអ្នកដំណើរមួយចំនួនបានឈប់ ហើយទៅឃាត់ និងនិយាយលូងលោមកុំឲ្យធ្វើអត្តឃាត លទ្ធផលយ៉ាងណាយើងមិនទាន់ដឹងនៅឡើយទេ។ ព័ត៌មានលម្អិត Post News នឹងរាយការណ៍បន្ថែមនៅពេលក្រោយ៖

Update៖ មនុស្សស្លាប់ប្រមាណជាជិត ៥០នាក់ បន្ទាប់ពីផ្ទុះព្រលានយន្តហោះ Ataturk នៅតួកគី

តួកគីៈ បើតាមមន្ត្រីតួកគី បាននិយាយថា មនុស្សប្រមាណជាជិត ៥០នាក់បានស្លាប់ ខណៈដែលជាច្រើននាក់ ទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក បានវាយប្រហារព្រលានយន្តហោះ Ataturk ក្នុងក្រុងអ៊ីស្តង់ប៊ុលកាលពីល្ងាចថ្ងៃអង្គារ ដោយបង្ខំឲ្យផ្អាកការហោះហើរទាំងអស់ នៅប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត័មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅព្រឹកទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍តួកគីលោក…

ទាហានយេម៉ែន ៤០ នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត IS

យេម៉ែនៈ ក្រុមមន្រ្តីយេម៉ែន បានប្រាប់ស៊ិនហួរថា ចំនួនមនុស្សស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលវាយប្រហារជាបន្តបន្ទាប់នៅប៉ុស្តិ៍យោធា និងបរិវែណស៊ើបការណ៍សម្ងាត់មួយរបស់យេម៉ែន ភាគអាគ្នេយ៍ក្នុងខេត្ត Hadramout បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៤០នាក់កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៦។ តាមប្រភពពីបញ្ជាការយោធាភូមិភាគទីបួន ដែលមានមូលដ្ឋាននៅខេត្ត Hadramout បាននិយាយថា…

ផ្ទុះគ្រាប់បែកអត្តឃាតនៅលីបង់ សម្លាប់មនុស្ស ៦នាក់

លីបង់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ បានធ្វើឲ្យកក្រើកភូមិតូចមួយ នៅប្រទេសលីបង់ ព្រំដែនស៊ីរី ដែលបានសម្លាប់មនុស្សចំនួន ៦នាក់ និង ១៥នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។ មនុស្សស្លាប់ក្នុងការបំផ្ទុះទាំងអស់ ជាជនស៊ីវិល ហើយក្នុងចំណោមអ្នករងរបួស…

តាអាយុ៧២ឆ្នាំរង់ចាំសេចក្តីស្លាប់យូរពេក សម្រេចចិត្តចងកលាចាកលោក

កណ្ដាលៈ លោកតាវ័យចំណាស់ទៅហើយ បានសម្រេចចិត្តចងកបញ្ចប់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងែទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ចម្ងាយ៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា លោកតាដែលចងកធ្វើអត្តឃាតមានឈ្មោះ លាស់ ឡេង អាយុ៧២ឆ្នាំជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំស្រុកស្អាង…

ស្រ្តីម្នាក់ដេកស្លាប់ក្នុងបន្ទប់ខារ៉ាអូខេយីហោ “ហង្សមាស”

បាត់ដំបងៈ ស្ត្រីម្នាក់ជាអ្នកបោសសម្អាតក្នុងខារ៉ាអូខេយីហោ “ហង្សមាស” បានដេកស្លាប់បន្ទប់ ក្រោយមកត្រូវបានគេដឹកយកទៅទុកចោលក្នុងវត្តដំរីស ទើបលោកថៅកែរាយការណ៍ទៅកម្លាំងជំនាញខេត្ត ឲ្យចុះទៅត្រួតពិនិត្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាចស្ថិតនៅចំណុច ក្នុងទីតាំងខារ៉ាអូខេ “ហង្សមាស” នៅក្នុងក្រុមទី42 ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្រ្តីអត្តឃាតមានឈ្មោះ…