បុរស​វិកលចរិត​ម្នាក់​ចាប់​ម្តាយ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​ហើយ​គម្រាម​ធ្វើអត្តឃាត​ខ្លួនឯង​

​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​មនុស្ស​មាន​ស្មារតី​មិន​គ្រប់ទឹក​ម្នាក់​បាន​ឃុំខ្លួន​ម្តាយ​របស់​ខ្លួន​នៅក្នុង​ផ្ទះ​ហើយ​បាន​កាន់​កាំបិទ​មួយ​ជាប់​នឹង​ខ្លួន​និង​រត់​ឡើង​លើ​រនាំង​ម៉ាស៊ីនត្រជាក់​នៅជាប់​បង្អួច​ផ្ទះ​ហើយ​ព្យាយាម​គម្រាម​ប៉ូលិស​ដែល​ចង់​ចូល​មក​ជួយ​ដោយ​ការធ្វើ​ឲ្យ​របួស​ខ្លួនឯ​ង​តែ​ទោះបីជា​យ៉ាងណា​ក្តី​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ទម្រាំ​ប៉ូលិស​អាច​ទម្លាយ​សោរ​ផ្ទះ​និង​ចាប់​បុរស​នោះ​បាន​ដោយ​សុវត្ថិភាព​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់ Anshan ភាគ​ពាយព្យ​នៃ​ខេត្ត Liaoning ប្រទេស​ចិន​ហើយ​ប៉ូលិស​បាន​បញ្ជាក់ថា​បុរស​នេះ​ពិតជា​មាន​បញ្ហា​ខួរក្បាល​ពិតប្រាកដ​មែន​៕​ https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan6_zpsacf757f5.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan5_zpsa5660c75.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan7_zps462bf8f8.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan2_zps50d8667a.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan3_zps9fbb7b1d.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan4_zps35fa92a2.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan1_zps2300de55.jpg

តារាម៉ូដែល Hazel O’Sullivan ប្រាថ្នា​ចង់បាន​កីឡាករ Ashley Cole មករួមខ្នើយ​

តារាម៉ូដែល ដែលមានជើងស្រលូន ដើមទ្រូងសិចស៊ី នាង Hazel O’Sullivan បានបង្ហាញបំណងប្រាថ្នារបស់នាង ចង់ក្លាយ​ជាមិត្តស្រីរបស់កីឡាករ និង​ជា​ជាពិសេសគោលដៅរបស់នាង គឺកីឡាករ ដែលជាខ្សែការពារ របស់ ក្រុមតោខៀវ​។​ Hazel O’Sullivan អាយុ ២៨ ឆ្នាំ នាងបាន​ចូលប្រឡូកក្នុងវិស័យ​តារាម៉ូដែល​នេះ នៅលើទឹកអង់គ្លេស…

អ្នកបើកបរ​ម៉ូតូ​កង់​បី ២ នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​និស្សិត ពេទ្យ

​ឥណ្ឌា ៖ យោងតាម​ប្រភព​ព័ត៌មាន​មួយ hindustantimes ក្នុង​ប្រទេស​ឥណ្ឌា បានឲ្យដឹងថា ប៉ូលិស​បាន​ចាប់ខ្លួន​អ្នកបើកបរ ម៉ូតូ​កង់​បី (autorickshaw) ២ នាក់​ដែល​ជាប់ទាក់ទង​នឹង​បទ​រំលោភ​ផ្លូវភេទ លើ​និស្សិត​ផ្នែក​ពេទ្យ កាលពី​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅនេះ​។​ ​មន្ត្រីប៉ូលិស​បានឲ្យដឹង…

Paris Jackson ប៉ង​ធ្វើ​អត្តឃាត​ដោយសារ​តែ​ឯកោ និង​មិន​ទទួលបាន​ក្តីស្រលាញ់​

​មុនពេល​ធ្វើ​អត្តឃាត​កាលពី​ថ្ងៃ អង្គារ ទី ៤ ខែ មិថុនា ឆ្នាំ ២០១២ នាង Paris នាង​បាន​ខឹង និង​ឯកោ ទោះបីជា​បានរស់នៅ​ជាមួយ​នឹង​សាច់ញាតិ និង បាន​ព្យាយាម​កាត់​ដៃ​ខ្លួន​។​ ​ម្តាយ​របស់ Paris អ្នកស្រី Debbie Rowe…

កូនស្រី​តារាចម្រៀង​ប៉ុប Michael Jackson ប៉ង​ធ្វើ​អត្ថ​ឃាត​ខ្លួន​

​នាង Paris Jackson ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ប៉ុនប៉ង​ធ្វើ​អត្ថ​ឃាត​កាលពី​ថ្ងៃ​ពុធ ដែល​ជា​ម៉ោង​ក្នុង​តំបន់​។​ Debbie Rowe ដែល​ជា​ម្តាយ​របស់ Paris Jackson បាន​បញ្ជាក់​ប្រាប់ Entertainment Tonight ថា​កូនស្រី​វ័យ ១៥ ឆ្នាំ ដែល​ជា​កូន​របស់​តារាចម្រៀង Michael Jackson ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់…

១៥ នាក់​បាន​ស្លាប់ និង ៦៥ នាក់​រងរបួស​ក្នុង​អំពើហិង្សា​បំផ្ទុះ​គ្រាប់បែក​នៅ​អ៊ីរ៉ាក់​

​បា​ដា​ដោ៖​:​មនុស្ស​ដល់​ទៅ​15​នាក់​ទៀត​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការបាញ់ប្រហារ​និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ផ្សេងគ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល 65 នាក់​ទៀត​ទទួល​រង​របួស​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ ​នៅក្នុង​ទីក្រុង​បា​ដា​ដ​ទាហាន​ម្នាក់​បាន​ស្លាប់​និង 6 នាក់​ទៀត​រងរបួស​នៅ​ខ​ណះ​ដែលឡាន​ដែល​បើកបរ​ដោយ​ជន​ធ្វើអត្តឃាត​ម្នាក់​បាន​បើក​សំដៅ​ចូល​ទីក្រុង​ហើយ​ចុច​បំផ្ទុះ​ឡាន​ខ្លួន​តែម្តង​។​ការ​បំផ្ទុះ​ឡាន​ពីរ​គ្រឿង​ផ្សេង​ទៀត​ដែល​ស្ថិត​នៅក្នុង​ស្រុក​មួយ​នៃ​ភាគ​ខាងជើង​ឆៀង​ខាងលិច​បាន​សម្លាប់​មនុស្ស 5 នាក់​និង​របួស 20 នាក់​។​នៅក្នុង​ស្រុក Karrada រថយន្ត​ពីរ​គ្រឿង​បាន​ផ្ទុះឡើង​សម្លាប់​ប្រជាពលរដ្ឋ​បី​នាក់​និង​របួស​ដល់​ទៅ 16 នាក់​នៅ​ពេល​ដែល 10 នាក់​ផ្សេង​ទៀត​រងរបួស​នៅ​ក្នង​ហេតុការណ៍​បំផ្ទុះ​ឡាន​ផ្សេង​ទៀត​នៅក្នុង​ខ្សែ​ផ្លូវ​ពី​ស្រុក Saidiyah​ទៅ​Baladiyat ភាគ​ខាងត្បួង​នឺទី​ក្រុង​បាដា​ដ​។​ ​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅក្នុង​ថ្ងៃ​ដដែល​បាន​សម្លាប់​ប៉ូលិស​ព្រំដែន​ពីរ​នាក់​នៅ​ត្រង់​ចំណុច​ផ្លូវ​ហាយវេ​យ៍​មួយ​ដែល​ស្ថិត​នៅ​ចន្លោះផ្លូ​វ​ពី​តំបន់ Ramadi…

៦ នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ា​គីស្ថាន​​

អ៊ីស្លាម​ម៉ា​បាដ​: យ៉ាងហោចណាស់​ក៏​មាន​មនុស្ស 6 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​មួយ​ដែល​មាន​គោលដៅ​កំទេច​រថយន្ត​ប៉ូលីស​នៅ​ជិត​ទីក្រុង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ព្រឹក​មិញ​។​ ​មន្រី្តប៉ូលីស​បាន​និយាយថា​ជន​ធ្វើអត្តឃាត​ដែលមាន​ទៅ​ដោយ​សារធាតុ​ផ្ទុះ​ប្រហែល 6 គីឡូក្រាម​បាន​ដើរចូល​ទៅ​ក្នុង​ស្ថានីយ​ប៉ូលីស​មួយកន្លែង​និង​ក្រោយមក​ក៏​បំផ្ទុះ​ខ្លួន​តែម្តង​ហើយ​បាន​សម្លាប់​មនុស្ស 6 នាក់​និង 38 នាក់​ទៀត​រងរបួស​។​ ​សាក្សី​ជាច្រើន​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​បាន​និយាយ​ថា​ជនរងគ្រោះ​ភាគច្រើន​សុទ្ធតែ​ជា​អ្នកដំណើរ​ដែល​កំពុងរ​ង​ចាំ​ឡាន​នៅពេល​ដែល​គ្រាប់បែក​បាន​ផ្ទុះ​ឡើង​ហើយ​នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់​មាន 4 នាក់​ដែល​ស្ថិតនៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​បើទោះជា​យ៉ាងណា​ក្តី​នៅ​មិនទាន់មា​ន​ក្រុម​ណាមួយ​ដែល​ចេញ​មក​ទទួលខុសត្រូវ​លើ​ការ​បំផ្ទុះ​លើក​នេះ​នៅឡើយ​ទេ​៕​ https://i1272.photobucket.com/albums/y389/domneng/Pakistance%20168/90l0nk3f-web_zps31c6d51d.jpg https://i1272.photobucket.com/albums/y389/domneng/Pakistance%20168/5379a04fa4f9e60babd496e5ca014982-1077438513-1301248846-4d8f7b4e-620x348_zps65427aab.jpg https://i1272.photobucket.com/albums/y389/domneng/Pakistance%20168/171373_99671639_zpsde0c4163.jpg

ច្រើន​ជាង ៤៥០​ នាក់​ដែល​​បាន​ស្លាប់​នៅក្នុងប្រទេស​អ៊ី​រ៉ាក់​​ក្នុងខែ មិនា​

អង្គការសហប្រជាជាតិ​: សរុប​នៅក្នុង​របាយការណ៍​ចុងក្រោយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​និយាយថា​សម្រាប់​ខែ​មិនា​នេះ​ចំនួន​នៃ​អ្នកស្លាប់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​កើន​ដល់​ទៅ​ជាង 450​ នាក់​ដែល​មាន ​229 នាក់​ជា​ស៊ីវិល​ហើយ ​1100 ​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​បាញ់ប្រហារ​និង​ការវាយប្រហារ​ដោយ​ការធើ្វអត្តឃាត​។​ ​របាយការណ៍​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ការ​ថ្លែង​សន្ទរកថា​ជា​ប្រចាំថ្ងៃ​របស់​លោក ​Eduardo del Buey​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ហើយ​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​កង​រក្សា​សន្ត​សុខ​របស់​អ៊ីរ៉ាក់ ​227 ​នាក់​ដែល​បាន​ចូលរួម​ក្នុង​ប្រតិ​ប​ត្ត​ការរក្សាសន្តិភាព​ជា​មួ​យ​យូ​អិន​ក៏បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នានា​នេះ​ផង​ដែរ​។​ ​ការព្រួយបារម្ភ​នៅតែ​បន្ត​កើត​មាន​សម្រាប់​ប្រតិបត្តិ​ការណ៍​រក្សា​សន្តិសុខ​របស់​យូ​អិ​នខ​ណះ​ដែល​ចំនួន​នៃ​ការប្រើប្រាស់​អំពើហិង្សា​នៅតែ​មាន​ច្រើន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​ភាគច្រើន​គឺជា​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​អ៊ីស្លាម​និយម​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​៕​

របៀប​យាម​កាម​​​ក្រោយ​របប​សា​ដាម​ហ៊ូ​សេន​​ដួល​រលំ​(មា​ន​​​វី​ដេ​​អូ​)​

អស់​រយះពេល​10​ឆ្នាំ​នៃ​ការ​រលំ​នៃ​របប​Saddam Hussein ប៉ុន្តែ​ការ​បំផ្ទុះ​គ្រាប់បែក អំពើ​ហិង្សា កាប់សម្លាប់​គ្នា ការចាប់​ជំរឹត​ហាក់​នៅ​តែ​បន្ត​សកម្មភាព​ជា​ញឹកញាប់​ដដែល​ក្នុង​ទីក្រុង​បា​ដា​ដ​។​ ​ប្រព័ន្ធ​យាមកាម​សុវត្ថិភាព​ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ច្រើន​នៅ​តាម​ជាយក្រុង​និង​តំបន់​ច្រកចូល​ក្រុង​សំខាន់​ដើម្បី​កាត់បន្ថយ​អំពើ​អហិង្សា​ទាំងនោះ​។​អស់​រយះពេល​ជិត​មួយ​ទស្សវត្ស​ដែល​អ៊ីរ៉ាក់​ត្រូវបាន​លុកលុយ​ដោយ​កងទ័ព​អាមេរិក​។​យើង​នាំគ្នា​ទៅ​មើល​ពី​ដំណើរការ​នៃ​ការត្រួតពិនិត្យ​នៃ​កង​ឆ្មាំ​យាម​នោះ​យ៉ាងណា​ហេតុអ្វី​ក៏​ពួក​អត្តឃាត​នៅតែ​អាចមាន​លទ្ធភាព​ចូល​ទៅ​បំផ្ទុះ​គ្រាប់​ដល់​កណ្តាល​ក្រុង​បា​ដា​ដ​បាន​ទៀត​? ទស្សនា​វីដេអូ​ឃ្លិប​ដូ​ច​ខាង​ក្រោម​នេះ​៖

ស​ង្គ្រា​ម​អ៊ី​រ៉ាក់៖​​អា​មេរិក​​ទទួលបាន​​បទ​ពិសោធ​ន៍​​ការ​​ពារ​ខ្លួន​ច្រើន​(មាន​វីដេអូ​)

រំឭក​​កាលពី​ពេល​ដែល​អាមេរិក​វាយលុក​អ៊ីរ៉ាក់​កាលពី​10​ឆ្នាំ​មុន​នៅ​លើ​ទឹកដី​វាល​ខ្សាច់​ដែល​កាលពី​ពេល​នោះ​រថយន្ត​ដែល​បាន​ប្រើប្រាស់​មួយចំនួនធំ​មិន​មាន​បំពាក់អាវុធ​ប្រយុទ្ធ​និង​ការពារ​គ្រប់គ្រាន់​នោះទេ តែ​ក្រោយ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ការបើកបរ​និង​ធ្វើ​ដំណើរ​របស់​ទាហាន​អាមេរិក​នៅ​លើ​ទឹកដី​ដែល​សម្បូរ​ទៅ​ដោយ​គ្រាប់បែក​និង​ក្រុម​អត្តឃាត​ដែល​បានសម្លាប់​ទាហាន​និង​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​រាប់​មិន​អស់​នោះ​លែង​ជា​ភាព​កង្វល់​ទៀតហើយ​។​ ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៃ​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​បាន​ធ្វើឲ្យ​អាមេរិក​ទទួលបាន​បទពិសោធ​ជាច្រើន​ពី​ការ​គេចខ្លួន​ចេញ​ពីកា​រ​បច្ចេកទេស​ដាក់​គ្រាប់​និង​វាយប្រហារ​តាមបែប​អត្តឃាត​របស់​សត្រូវ​ហើយ​ហេតុ​ដូច្នេះ​បានជា​អាមេរិក​បាន​អភិវឌ្ឍន៍​នូវ​គ្រឿង​សព្វាវុធ​និង​ឧបករណ៍​ការពារ​ជាច្រើន​។​ ​បើទោះជា​យ៉ាងណា​ក៏ដោយ​អាមេរិក​នៅ​តែ​មាន​ការតិះ​តៀន​ពីព្រោះបើ​ប្រៀបធៀប​ទៅនិ​ង​ការកើនឡើង​នៃ​ពួក​ភាវ​រករ​និង​ចំនួន​ទាហាន​និង​អ្នកស្លាប់​គឺ​នៅ​មាន​ភាពខុសគ្នា​ឆ្ងាយ​បន្តិច​៕​ខាងក្រោម​នេះ​ជា​វិដេអូ​ដែល​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ការការពារ​ខ្លួន​របស់​ទាហាន​អាមេរិក​ពេល​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​:​