បងប្អូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណគំរូចាស់ មកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែ គំរូថ្មី

សៀមរាបៈ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង ដែលមានអត្តសញ្ញាណប័ណ្ណគំរូចាស់ និង អាយុចាប់ពី ១៥ ឆ្នាំឡើងទៅសូមអញ្ជើញ មកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែ គំរូថ្មី ឲ្យបានទាំងអស់គ្នា ។ ពត៌មានអំពីទីតាំងទទួលបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែគំរូថ្មី និងឯកសារ ដែលត្រូវភ្ជាប់មកជាមួយសូមទាក់ទង សាកសួរព័ត៌មាន តាមរយៈលេខទូរសព្ទ័ 0888424226៕

បងប្អូនដែលធ្វើអត្តសញ្ញាណប័ណ្ណ ពេលនេះអាចទៅយកបានហើយ

ត្បូងឃ្មុំៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រមាណជា ២០០០ សន្លឹក បានបោះពុម្ពរួចរាល់ ពេលនេះទៅដល់អធិការដ្ឋាននគរបាលស្រុកមេមត់ហើយ សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានចំពោះអ្នកស្នើសុំថតប៉ុន្តែមិនទាន់ទទួលបាន តាមរយៈលេខទូរស័ព្ទ ៖ 088 5555 005 , 0716244448 ៕

ម្ដាយមើលសពកូនសឹងមិនស្គាល់ ករណីយុវជនម្នាក់ជិះម៉ូតូបុករថយន្តឈប់ចតចាំដឹកស្រាបៀរ ពីក្រោយពេញទំហឹងស្លាប់ភ្លាមៗ

បាត់ដំបងៈ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៥៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយុវជនម្នាក់ជិះម៉ូតូ ទៅបុករថយន្តចតចោលពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះកើតឡើងត្រង់ចំណុចមុខមន្ទីរពេទ្យយីគក់ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ អ៊ីវ ប៊ុនថា អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវត្តគរ…

អុញនោះ! ជាងម៉ូតូ សិស្សសាលា បុគ្គលិកកាស៊ីណូច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី លួច ឆក់

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញ ធ្វើការបង្ហាញមុខ ក្រុមចោរលួច ឆក់ យ៉ាងសកម្មចំនួន ១១នាក់ ឲ្យអ្នកសារព័ត៌មាន ថតរូប និងធ្វើការផ្សព្វផ្សាយ ។ លោក កុល…

ជួយ Share ម្នាក់មួយដើម្បីឲ្យម្ចាស់បានឃើញ និងមកយកវិញផង!

បាត់ដំបង់ៈ ករណីប្រជាពលរដ្ឋរើសបាន កាតធនាគារ អត្តសញ្ញាណប័ណ្ណ ដែលមានឈ្មោះ ហន ធីម ភេទស្រី កើតឆ្នាំ១៩៩៧ ទីកន្លែងកំណើត ឃុំតាពូង ស្រុក/ខេត្តបាត់ដំបង។ បើម្ចាស់ឫសាច់ញាតិបានឃើញ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 099 621 725៕

មុខសញ្ញាឆក់យ៉ាងសកម្មនៅខេត្តព្រះសីហនុ១២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ព្រះសីហនុៈ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន១២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មនៅក្នុងក្រុង-ខេត្តព្រះ សីហនុ និងធ្វើការកដហូតបានសម្ភារវត្ថុតាងមួយចំនួនធំ ។ -ជនសង្ស័យទាំង១២នាក់៖ ១-ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ…

បងប្អូនលែងព្រួយបារម្មណ៍ទៀតហើយ! ឥឡូវការផ្ដល់អត្ថសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ក៏មាននៅក្នុងផ្សារអ៊ីអនម៉លដែល…

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានអត្ថសញ្ញាណកម្ម បានឲ្យដឹងថា ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតានិង ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ៖ ប្រអប់សំបុត្រទទួលព័ត៌មាន មតិ និងសំណូមពរនានា របស់ប្រជាពលរដ្ឋដែលមកទទួលសេវាអត្តសញ្ញាណកម្ម ត្រូវបានបន្តយកមកដាក់នៅខាងមុខ ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតា និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ដោយក្រុមការងារដឹកនាំដោយលោក សាយ ម៉េងឈាង អគ្គនាយករង និង…

មានបងប្អូនណារើសបានទេ! ម្ចាស់កាបូបសុំយកតែកាតធនាគារ អត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរមកវិញទេ

ព្រះសីហនុៈ ពីបងប្រុសឈ្មោះ ភូ សៀម ភេទប្រុស កើតឆ្នាំ១៩៩១ មានទីកន្លែងកំណើត សង្កាត់៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ បើមានបងប្អូនណារើសបានកាបូបលុយពណ៌ខ្មៅ ក្នុងនោះ មានលុយខ្មែរ លុយថៃ លុយដុល្លារ កាត់ធនាគារ អត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ ដែលបានជ្រុះបាត់ចាប់ពីមុខស្នងការនគរបាល រហូតមកដល់មុខកំពង់ផែ។…

សូមបងប្អូនជួយស៊ែរ ឲ្យម្ចាស់អត្តសញ្ញាណប័ណ្ណបានដឹងផង…

ត្បូងឃ្មុំៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្រុងសួងទាំងអស់ប្រសិនបើស្គាល់ពួកគាត់ឬជាសាច់ញាតិបងប្អូន សូមជួយផ្តល់ពត៌មាននេះឲ្យគាត់បានដឹង និងមកទទួលយកអត្តសញ្ញាណប័ណ្ណផង។ លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៧ ៦២២ ០១៦ ៧ ០៨៨ ៩៩៦៧ ៩៦៧៕

សូមបងប្អូនជួយស៊ែរបន្តរ! អត្តសញ្ញាណប័ណ្ណដែលធ្វើ បោះពុម្ពរួចហើយ

ត្បូងឃ្មុំៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្រុងសួងដែលបានធ្វើ អត្តសញ្ញាណប័ណ្ណអំឡុងខែសីហា កញ្ញា តុលា បានបោះពុម្ពរួចរាល់ហើយ។ សូមប្រជាពលរដ្ឋមកទំនាក់ទំនង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរសង្កាត់ ដើម្បីយកអត្តសញ្ញាណប័ណ្ណយកទៅប្រើប្រាស់៕