សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារមិត្តនគរបាលជាតិទាំងពីរ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំផង..!

ត្បូងឃ្មុំៈ ពិតជាគួរឲ្យសោកស្ដាយ និងស្រណោះពន់ពេក ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់មន្ត្រីនគរបាលជាតិ ០២នាក់ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ពួកគាត់ តែងតែ ចុះផ្ដល់អត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ មិនដែលគិតថ្ងៃ បុណ្យឬថ្ងៃឈប់សម្រាកឡើយ ។ បងប្អូននៅស្រុកត្បូងឃ្មុំច្បាស់ជាស្គាល់គាត់ច្បាស់៕

មានអ្នកបាត់អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ លិខិតលក់និងទិញម៉ូតូ ទេអាចមកយកនៅប៉ុសិ៍្តនគរបាលរដ្ឋបាលក្រាំងពង្រ បាន

ភ្នំពេញៈ មានប្រជាពលរដ្ឋម្នាក់រើសបាន ១.អត្តសញ្ញាណប័ណ្ណ ២.កាតគ្រីម៉ូតូ ៣.លិខិតលក់និងទិញម៉ូតូ បានយកមកប៉ុសិ៍្តនគរបាលរដ្ឋបាលក្រាំងពង្រ(ផ្លូវជាតិលេខ៣)ខណ្ឌដង្កោ រាជធានីភ្នំពេញ បើបងប្អូនណាជាម្ចាស់អាច ទាក់ទងមកយកបាន សូមអរគុណ៕  

ករណីជនសង្ស័យឆក់កាបូបពីស្ត្រីម្នាក់ ជាបុគ្គលិកផ្សាររតនៈផ្លាហ្សា មិនរំខានដល់លោកមេប៉ុស្តិ៍អូរបែកក្អមទេ…

ភ្នំពេញៈ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចមុខបុរីអ៊រគីដេ តាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ធ្វើឲ្យជនរងគ្រោះ សោកស្ដាយ ហើយអង្គុយយំ។…

ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ)

បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ) ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង…

Update៖ ជនជាតិវៀតណាមម្នាក់ ដេកស្លាប់មួយព្រិចភ្នែក

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់គាំងបេះដូងស្លាប់ ត្រង់ចំណុចស្នាក់នៅរបស់កម្មករ ក្នុងការដ្ឋានសំណង់ ឃីនស្លែន បន្ទប់លេខ២០៤ ផ្លូវលេខR6 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនរងគ្រោះឈ្មោះ HOANG DUY QUYET ជនជាតិវៀតណាម ភេទប្រុស អាយុ…

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទះមួយខ្នងឆេះទាំងស្រុង

កំពង់ធំៈ កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង។ ម្ចាស់ផ្ទះឈ្មោះ ហ៊ុត សឺន ភេទស្រី អាយុ ៤៤ ឆ្នាំ។…

រត់ម៉ូតូឌុបមិនសូវបាន! ជនសង្ស័យ ៤នាក់ ត្រូវអាវុធហត្ថចុះបង្រ្កាបករណីឆក់កាបូប នៅខណ្ឌដូនពេញ

ភ្នំពេញៈ កាលពីវេលាម៉ោង ០១និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាលទី១ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទំងន់ទោស(ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានសម្រេច ហើយគេចខ្លួនទៅពួនសម្ងំក្នុងបន្ទប់ជួលជាន់ទី២ អាគារជួលស្នាក់នៅមួយកន្លែង។ ជនសង្ស័យទាំង ៤នាក់នោះរួមមាន៖…

ឆក់កាបូបជនបរទេសមិនបានប៉ុន្មានផងជាប់ខ្នោះទាំង៤នាក់បាត់

ភ្នំពេញៈ កាលពីវេលាម៉ោង០១និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំនុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាលទី១ កម្លាំង អ ហ ខណ្ឌដូនពេញ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួចមានស្ថានទំងន់ទោស (ឆក់កាបូបជនបរទេស) ១-ឈ្មោះ រស់ សុភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ…

បើមានបងប្អូនរើសបាន ជួយយកមកវិញផង ចាំខ្ញុំជូនសាគុណ

ភ្នំពេញៈ ករណីបាត់កាបូបកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅម្តុំផ្សារអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើមានបងប្អូនរើសបាន ជួយយកមកវិញផង ចាំខ្ញុំជូនសាគុណ ក្នុងនោះមាន ឯកសារ សំខាន់ណាស់! មានអត្តសញ្ញាណប័ណ្ណ មានប័ណ្ណបើកបរ មានកាតគ្រីឡាន3គ្រឿង (ពិបាកធ្វើថ្មី និង បាន ទុតិយតា)…

បុរសម្នាក់ ប្រទូសកេរ្តិ៍ខ្មាសអនិតិជន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១១​ និង ​១៥​នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រទូសកេរភេទ។ ​ជនសង្ស័យ​ឈ្មោះ ឈួន វ៉ាន់ ហៅ ជ័យ ភេទ​ប្រុស អាយុ​ ៤៦…