ករណីអគ្គិភ័យឆេះផ្ទះ បណ្ដាលឲ្យឆេះស្លាប់បុរសពិការម្នាក់ នៅស្រុកកងមាស

កំពង់ចាមៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២០នាទីភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីអគ្គិភ័យ(ភ្លើងឆេះផ្ទះ) មួយកើតឡើង ផ្ទះរបស់ឈ្មោះ ហុក បាក់ឡេង ភេទស្រី អាយុ ៦៣ឆ្នាំ ផ្ទះទំហំ៦mx៨m ធ្វើអំពី ឈើ…

កម្លាំងប៉ុស្តិ៍នគរបាលឃាត់ខ្លួនជនជាតិចិន ៥នាក់ បទល្មើសល្បែងពាណិជ្ជកម្ម

ភ្នំពេញៈ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយត្រី ពៅ សំអុន អនុនាយកដ្ឋាន ដោយមានការចូលរួមសម្របសម្រួលដោយព្រះរាជអាជ្ញា ខាំ សុផារី បានចុះឆែកឆេរបន្ទប់លេខ ១២០១, ១២០២, ១២០៣, ១២០៣A និងបន្ទប់លេខ…

ផ្អើលពេញ Facebook ករណីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ មិនព្រមចុះហត្ថលេខាបញ្ជាក់លើឯកសារ សុំបង់ពន្ធរ៉ឺម៉កចាស់ ពេលនេះចេញបំភ្លឺហើយ

ត្បូងឃ្មុំៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១ និង០០នាទី មានគណនី facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ភេទប្រុស មានតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសួង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ…

សូមប្រយ័ត្នបងប្អូន! កុំខ្ចីប្រាក់ពីក្រុមហ៊ុនផ្ដល់កម្ចីគ្មានច្បាប់ ឬក្រុមចុះផ្ដល់ប្រាក់កម្ចីតាមផ្ទះទ្បើយ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋានកណ្ដាលសន្តិសុខ បានជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន កុំឲ្យខ្ចីប្រាក់ពីក្រុមហ៊ុនផ្ដល់កម្ចីគ្មានច្បាប់ ឬក្រុមចុះផ្ដល់ប្រាក់កម្ចីតាមផ្ទះ ឬដល់កន្លែងរបស់អ្នកនោះទេ។ ក្រុមទាំងនោះ គ្មានទីតាំងច្បាស់លាស់ ហើយអ្នកនឹងប្រឈម៖ ការប្រាក់ខ្ពស់, ការជំរិត, គំរាមកំហែង, ការដកហូតសម្ភារៈ, យានយន្ដ, អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ផ្សេងៗ។ អ្នកនឹងអាចធ្លាក់ ក្នុងអន្ទាក់បំណុល របស់ក្រុមទាំងនោះ…

មុខសញ្ញាឆ្កឹះសោរទ្វារតូបលួចយកទ្រព្យសម្បត្តិ២នាក់ត្រូវឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៩និង០០នាទី នៅចំណុចតូបលក់គ្រឿងកាឡៃក្នុងផ្សារស្ទឹងមានជ័យថ្មី(ជាន់ទី១) ផ្លូវ២១៧ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ករណីខាងលើជនសង្ស័យទី១មានឈ្មោះ នួន និស្ស័យពេជ្ររ៉ាត់…

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់នៅស្រុកទឹកផុស

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង១៧នាទីមានករណីអគ្គិភ័យមួយកើតនៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ មាច ម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះធួន ធុន អាយុ៤២ឆ្នាំ សម្ភារះខូចខាតរួមមានផ្ទះទំហំ៤គុណ៦m មាស១ជី លុយ៦០ម៉ឺន អង្ករ៥០គីឡូ…

ពិតជាឡូយមែន! ហាងលក់ទូរស័ព្ទនិងបញ្ចាំ ហេង សុខលាភ លក់ស៊ីមកាតមិនយកអត្តសញ្ញាណបណ្ណសម្គាល់ខ្លួនក៏អាចទិញបានដែរ ត្រូវសមត្ថកិច្ចបង្រ្កាបបាន…

ភ្នំពេញៈ ដោយទទួលបានបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការណ៍ ជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា ធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ ស.វ.ធ អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណបណ្ណ…

ជួយ Share ផងបងប្អូន ដើម្បីបានដឹងដល់ម្ចាស់ ឬសាច់ញាតិអត្តសញ្ញាណប័ណ្ណ ដូចភិនភាគក្នុងរូប

ត្បូងឃ្មុំៈ អធិការដ្ឋាននគរបាលក្រុងសួង សូមជំរាបជូនដល់សាម៉ីខ្លួន ឬជាសាច់ញាតិរបស់អត្តសញ្ញាណប័ណ្ណទាំង៤ខាងក្រោមនេះ សូមមកយកអត្តសញ្ញាណប័ណ្ណ នៅអធិការដ្ឋាននគរបាលក្រុងសួង លេខទំនាក់ទំនង ០៩៧ ៦២២០ ១៦៧៕

ជួយស៊ែរម្នាក់មួយផង! ដើម្បីឲ្យម្ចាស់គាត់បានឃើញ

ត្បូងឃ្មុំៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវរើសបានអត្តសញ្ញាណប័ណ្ណ មួយសន្លឹក បើបងប្អូន សាច់ញាតិ មិត្តភក្តិ ឫជាសាម៉ីខ្លួនបានឃើញ តាមរយៈគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ អាចទៅយកមកប្រើប្រាស់វិញ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនឈ្មោះ ហេង ចាន់ធូ ភេទស្រី មានទីកំណើតឃុំសំព្រោជ…

សូមជួយ Share ឲ្យសាមីខ្លួនបានដឹងផង! ដំណឹងស្វែងរក ម្ចាស់អត្តសញ្ញាណប័ណ្ណ

តាកែវៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជូនដំណឹងដល់ម្ចាស់អត្តសញ្ញាណប័ណ្ណ រឺបងប្អូនដែលបានស្គាល់ ដូចមានក្នុងរូបនេះ ដែលមានទីលំនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលបានជ្រុះកាបូប ហើយក្នុងកាបូបមានអត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក និងថវិការ៣០០០រៀល ។ បើម្ចាស់អត្តសញ្ញាណបានឃើញ សូមទំនាក់ទំនងមកស្នងការដ្ឋាន រឺតាមរយះលេខទូរស័ព្ទ 016821116 ៕