លួចកាបូបអ្នកលក់ក្អម អស់លក្ខ័ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបអ្នកលក់ក្អម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច វត្តពោធ្យារាម ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទន់ ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ…

ឃាត់ខ្លួនប្រុសស្អាត២នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនជាប់នឹងខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ នេត ស៊ីដានាថ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ…

ជនសង្ស័យមួយក្រុមឆក់កាបូបនារីម្នាក់បានសម្រេចគេចខ្លួន បែរជាចាប់បានបុរស២នាក់សង្ស័យជាអ្នកបិទគូទ!

ភ្នំពេញៈ នារីម្នាក់ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបបានសម្រេច នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ម្តុំសួរច្បារក្បែរក្រសួងការពារជាតិ ត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើឲ្យកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតឃើញក៏ដេញតាមឃាត់ខ្លួនបានជនសង្ស័យ២នាក់ សង្ស័យថា ជាអ្នកបិទគូទពីក្រោយក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់រងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងែទី២៥ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។ នារីរងគ្រោះបានប្រាប់ក្រុមការងារ…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយគាស់ផ្ទះពលរដ្ឋបានសម្រេចជាងកន្លះខែ

កណ្តាលៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណី ចោរមួយក្រុមបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ឃុន លាងឆេង ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្តដឹងថា ជនរងគ្រោះមានឈ្មោះ ឃុន…

ឃាត់ខ្លួនក្រុមជនសង្ស័យចោរប្លន់អាការ២នាក់ទៀតហើយ ករណីប្លន់មាស២២ជី នៅខេត្តស្វាយរៀង

ស្វាយរៀង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបបានក្រុមចោរប្លន់ប្រដាប់អាវុធ កាលពីថ្ងៃ១៥ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១ និង ០៥ នាទី នៅចំណុចបង្គោលព្រំដែន២២០ និង២២១ ភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ជនរងគ្រោះ ០២ នាក់…

ប្លន់ទាំងថ្ងៃហ្មង ! បុរសអ្នករត់ឌុបម្នាក់ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានចោរប្លន់ប្រដាប់អាវុធខ្លីនិងកាំបិត៤នាក់ ធ្វើសកម្មភាពភ្ជង់គម្រាម បាញ់និងចាក់សម្លាប់ប្លន់យកម៉ូតូ ១ គ្រឿងគេចខ្លួនបាត់ស្រមោល ហើយរយៈពេលជាង ៥ ម៉ោងក្រោយមក ទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏ស្រាវជ្រាវ រកមុខសញ្ញាក្រុមចោរប្លន់ខាងលើ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់…

Update : ត្រឹមតែ១នាទីសោះអស់លុយជិត៥ម៉ឺនដុល្លារ នៅខណ្ឌទួលគោក !

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា ស្ត្រីជាប្រធានក្រុមហ៊ុនរីស្កូម្នាក់ ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយដែលមានលុយជិត៥ម៉ឺនដុល្លារបានសម្រេច ។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។ ស្ត្រីរងគ្រោះមានឈ្មោះ ហុង…

Update : ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ក្រោយស្រាវជ្រាវសមត្ថកិច្ចបញ្ជាក់ថាជាករណីឃាតកម្ម

កណ្តាលៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា មានករណីសង្ស័យជាអំពើឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ជាប់ផ្លូវជាតិលេខ២១B ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡុង សារឿន ភេទប្រុស…

រវល់ទៅឆេងម៉េង ត្រូវចោរគាស់ផ្ទះយកទ្រព្យសម្បត្តិអស់!

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីផ្ទះមួយកន្លែង ខណៈដែលម្ចាស់មិននៅផ្ញើរអ្នកជិតខាងឲ្យជួយមើល ត្រូវចោរធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងចន្លោះពីម៉ោង៦និង៣០នាទី រហូតដល់ម៉ោង៨និង៤៩នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះខាងលើនេះ មានឈ្មោះ ឃុន លាងឆេង ភេទស្រី អាយុ៣៧ឆ្នាំ…