កំពុងជិះម៉ូតូទៅបង្រៀនសិស្ស ជិះមិនទាន់ដល់ផ្ទះសិស្សផងចោរឆក់កាបូបអស់ទូរសព្ទមួយនិងលុយជាង៦០ដុល្លារ

ភ្នំពេញៈ ស្ត្រីជាគ្រូបង្រៀនម្នាក់កំពុងជិះម៉ូតូបំណងទៅបង្រៀនសិស្សជិះមិនទាន់ដល់ផ្ទះសិស្សផងស្រាប់តែចោរឆក់កាបូបអស់ទូរសព្ទម៉ាកអាយហ្វូន១គ្រឿងនិងលុយជាង៦០ដុល្លារទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ អាង ដាវី អាយុ៤០ឆ្នាំ មុខរបរជាគ្រូបង្រៀន តាមផ្ទះស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកគុបពណ៌ស្លែ ពាក់ស្លាកលេខ…

នាយបឺតបែកថ្នាំ ជិះម៉ូតូដេញវាយគេពេញផ្លូវត្រូវសមត្ថកិច្ចឃាត់ខ្លួន!!!

កណ្តាលៈ ករណី ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី រក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន។ កើតហេតុនៅវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចដីឡូឈ្មោះ ចន្ថា ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ…

ជិះម៉ូតូទៅមុខក៏មិនទៅ ក្រោយក៏មិនទៅបែរជាឈប់ឈរឆ្កឹង សមត្ថកិច្ចត្រួតពិនិត្យរកឃើញ…

ភ្នំពេញៈស្ទាវចំនួន២នាក់ ស្ទាក់ស្ទើរពេលដែលជិះម៉ូតូ ហាក់ដូចជាមិនចង់ទៅមុខមិនចង់ថយក្រោយ ក៏បានឈប់ម៉ូតូឈរធ្វើមិនដឹងខ្លួន ហើយបានប្រែទឹកមុខស្លេកស្លាំង ក្នុងកាយវិការគួរឲ្យសង្ស័យ ខណៈពេលដែលឃើញ កម្លាំងសមត្ថកិច្ចជិះល្បាតតាមមូលដ្ឋានលុះពេលត្រួតពិនិត្យនិងឆែកឆេរ ក៏រកឃើញថ្នាំញៀន១កញ្ចប់តូច និងអត្តសញ្ញាណប័ណ្ណ៣ កាតគ្រីម៉ូតូ១ ទើបធ្វើការឃាត់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ១៩៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។…

ចុម! ម៉ូតូលោកតាអាចារ្យវត្តក្រាំងធ្នង់ក៏មិនលើកលែងដែរ!!!

ភ្នំពេញៈ លោកចោរលួចម៉ូតូលោកតាអាចារ្យវត្តក្រាំងធ្នង់ទាំងថ្ងៃ បានសម្រេចជិះគេចខ្លួនដោយសុវត្ថភាព ខណៈរូបគាត់បានទុកនៅក្បែរខ្លួនហើយចងអង្រឹងសម្រាន្តដោយមិនបានដកកូនសោចេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តក្រាំងធ្នង់ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកតារងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ តុម សឿន អាយុ៨០ឆ្នាំមុខរបរជាគណៈកម្មការវត្តក្រាំងធ្នង់ ស្នាក់នៅភូមិក្រាំងអង្ក្រង១សង្កាត់ក្រាំធ្នង់ខណ្ឌសែនសុខ។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកតាអាចារ្យជិះម៉ូតូកង់បី មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ឲ្យជួយអន្តរាគមន៍…

ផឹកចំស្រាដុត! ខឹងឪពុកម្តាយ ដុតផ្ទះចោលឆេះខ្ទេច

កណ្តាលៈ ករណីជនសង្ស័យជាកូន ផឹកស្រាស្រវឹងដុតផ្ទះចោល។ កើតហេតុនៅម៉ោង១២ និង១០នាទី ថ្ងៃត្រង់ទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សុខ ឃី ភេទប្រុស៤១ឆ្នាំ មុខរបរ កសិករ នៅភូមិ…

កំពុងរៀបចំអីវ៉ាន់បម្រុងបិទតូប ងាកមើលកាបូបបាត់អស់២ពាន់ដុល្លារ

ភ្នំពេញៈ ពីរនាក់ប្តីប្រពន្ធ រវល់ទុកដាក់អីវ៉ាន់បម្រុងបិទតូបងាកមើលកាបូបបាត់អស់លុយ២ពាន់ដុល្លារ អត្តសញ្ញាណប័ណ្ណ២ កាតគ្រីម៉ូតូ១ ទូរសព្ទ២គ្រឿង ប័ណ្ណធានាម៉ូតូ១។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតូបមួយកន្លែងក្នុងផ្សារដំបូលក្រហម ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសរងគ្រោះខាងលើមានឈ្មោះ លឹម គួន អាយុ៤២ឆ្នាំ…

អត្តសញ្ញាណប័ណ្ណ ត្រូវបានហាមឃាត់ មិនឲ្យយកមកប្រើប្រាស់ជា វត្ថុធានាដើម្បីទទួលកម្ចី

មិនមែនត្រឹមតែ អត្តសញ្ញាណប័ណ្ណនោះទេ គឺមានទាំង សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ យកមកប្រើប្រាស់ សម្រាប់ការធានាលើការផ្តល់ឥណទាននោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។ ធនាគារជាតិនៃកម្ពុជា ក្រើនរម្លឹកជាថ្មីម្តងទៀត បន្ទាប់ពីការសង្កេតឃើញថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញតាមសេចក្តីជូនដំណឹងនេះ។ ក្នុងករណី…

ទាហានកម្ម៉ុងដូរឆ័ត្រយោងអង្គភាព៩១១ម្នាក់ត្រូវរថយន្តបុកប៉ើងទាំងម៉ូតូនិងម្ចាស់ជាង១០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់!

ភ្នំពេញៈ បុរសម្នាក់ ដែរជាទាហានកម្ម៉ង់ដូរឆ័ត្រយោងអង្គភាព៩១១ ត្រូវបានរថយន្តមួយគ្រឿងម៉ាកCRV បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបុកម៉ូតូរបស់គាត់ពេញទំហឹង បណ្តាលឲ្យបោកក្បាល បាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែករថយន្តបង្ក បានបើករត់ តែក្រោយកើតហេតុរយៈពេល១ម៉ោង ក៏ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់បានទាំងអ្នកបើកនិងរថយន្តតែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខក្លោងទ្វារវត្តអរុណវត្តី ស្ថិតក្នុងភូមិអូរដឹម…

ស្ត្រីម្នាក់ ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញៈ ស្រីម្នាក់ត្រូវបានចោរ២នាក់ ឆក់កាបូបនៅក្នុងពេលជិះម៉ូតូ ខណៈពេលនាងកំពុងជិះម៉ូតូជាមួយមិត្តភក្ដិម្នាក់ទៀត ចំណែកក្រុមចោរបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ត្រង់ចំណុចជិតវត្តអង្គតាមិញ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះខាងលើឈ្មោះឈាង រដ្ឋា អាយុ២៣ឆ្នាំ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួលក្នុងភូមិដំណាក់ធំ២…

ស្ទើរភ្លើង! លួចម៉ូតូគេបានហើយជិះរត់អត់ស្គាល់ផ្លូវ ឈប់សួរចំប្រជាការពារមានអីជាប់ខ្នោះបានសម្រេច

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាការពារធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច រួចជិះរត់តែអត់ស្គាល់ផ្លូវឈប់ម៉ូតូសួរប្រជាការពារ សង្ស័យឃាត់សួរទើបដឹងថាជាចោរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៧ ចំណុចទួលអ្នកតាស្លែង ភូមិកំចាត់ព្រាយ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ហ៊ីម រ៉ហ្វាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ស្នាក់នៅភូមិទួលងោគ…