ជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វើការងារ ត្រូវជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ហើយជនសង្ស័យដួលម៉ូតូឃាត់ខ្លួនបានមួយនាក់ ចំណែក៣នាក់ទៀតគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវ៥៦៦ កែងនិងផ្លូវ៣១៣ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ ផាន សុភារិទ្ធ ហៅ រិទ្ធ…

ស៊ីមួយក្រុមជាប់គុកតែម្នាក់ ករណីធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរខុសច្បាប់ឲ្យវៀតណាមជាង៥០នាក់

ភ្នំពេញៈ ក្រោយពីបើកសវនាការកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅម្តងរួចទៅហើយ ប៉ុន្តែមិនទាន់បានបិទបញ្ចប់នោះ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោសលើបុរសជនជាតិវៀតណាម ជាប្រធានសមាគមវៀតណាមប្រចាំខណ្ឌសែនសុខម្នាក់ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម ចំនួន៥១នាក់ដោយខុសច្បាប់។ នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៥…

Update៖ ពុទ្ធោ! ដោយសារ សហាយ ម្តាយរួមហ៊ានរួមគំនិត សម្លាប់កូនអាយុ៥ខែ

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួនម្តាយផ្សំគំនិត និងប្រុសសហាយ សម្លាប់កូនស្រីរបស់ខ្លួនដែលទើបតែមានអាយុ ៥ខែ ដោយអះអាងថា សពទារិកានេះស្លាប់ដោយសារការថប់ដង្ហើម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់លេខ១០៩ ជាន់ទី១ ក្នុងអាគារស្នាក់នៅ មួយកន្លែង តាមបណ្តោយផ្លូវបេតុង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ឃាត់ខ្លួនពីបទលួចម៉ូតូ កាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមូលដ្ឋានផ្ទះលេខ ៧២Z ផ្លូវ២៦៥ ក្រុម ទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស…

ភ្លេចពន្លត់ភ្លើងបាយ ឆេះខ្ទេច!..

ពោធិ៍សាត់ៈ អគ្គិភ័យមួយផ្តើមពីការធ្វេសប្រហែសមិនបានពន្លត់ភ្លើងបាយនៅចង្ក្រាន្ត បណ្តាលឲ្យឆាបឆេះខ្ទមស្នាក់នៅយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៤៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ម្ចាស់ខ្ទមកើតហេតុខាងលើមានឈ្មោះ ជា ហួន ភេទស្រី អាយុ៥៥ឆ្នាំ មានកូនចំនួន២នាក់ និងចៅ ៣នាក់…

ចាប់ខ្លួនជនបោកប្រាស់ជ្រើសរើសទ័ព និងបង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយ

ភ្នំពេញៈ ក្រោយពីទទួលបានព័ត៌មាន សង្ស័យជាករណីបោកប្រាស់ជ្រើសរើសឲ្យចូលទ័ពដោយបង់លុយ និងអនុវត្តតាមការណែនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមទម្រង់បទល្មើសជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់មួយ ដោយកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ ចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ (ដោយបានក្លែងឋានន្តរសក្តិ រចនាសម័ន្ធកងទ័ព និងឯកសារជ្រើសរើសទ័ព) ឆបោកប្រាក់…

គាស់ផ្ទះប្រជាពលរដ្ឋមិនសម្រេចចាប់ខ្លួនបាន៣នាក់ ២នាក់ទៀតគេចខ្លួន

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋចូលលួចយកទ្រព្យសម្បត្តិ បានសម្រេចព្យាយាមគេចខ្លួន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេញចាប់បាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១មានឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្រៃជីសាក់…

កម្លាំងចម្រុះចុះបង្ក្រាបទីតាំងដែលឈ្មួញលាក់ឈើមួយកន្លែង ក្នុងស្រុកវាលវែង

ពោធិ៍សាត់ៈ កម្លាំងចម្រុះជាច្រើននាក់ បានចុះធ្វើការឆ្មក់បង្ក្រាបទីតាំងលាក់ឈើខុសច្បាប់មួយកន្លែង ដកហូតបានឈើជាច្រើនកំណាត់រួមនិងវត្ថុតាងជាច្រើនទៀត ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិពងពង់ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការបង្ក្រាបខាងលើនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ កម្លាំងកងរាជអាវុធហត្ថខត្តពោធិ៍សាត់ រួមនិងអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង…

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល ធ្វើការចាប់ឃាត់ខ្លួន ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យទាំង២នាក់ទី១មានឈ្មោះ ធុយ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ…

លោក ជុក មុន្នី ជំរុញឲ្យ​អាជា្ញធរគ្រប់ថ្នាក់ ចុះដោះស្រាយកង្វល់ និងសំណូមពររបស់​ប្រជាពលរដ្ឋ

ស្វាយរៀងៈ លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសារធារណៈបានមានប្រសាសន៍ថា សូមឲ្យមន្ត្រីដែលជាក្រុមការងារ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ក្នុងក្រុងស្វាយរៀង បន្តដោះស្រាយកង្វល់ក៏ដូចជាសំណូមពររបស់ពលរដ្ឋទាំងសេវាសំណូមពរ និងសេវាតម្រូវការជាពិសេសធ្វើគំរូល្អដល់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិការសាធារណៈថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិអណ្តូងឫស្សី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដោយមានការចូលរួមពីលោក សំ សិរិរត្ន័…