ព្រលឹងចុងសក់! កំពុងបើកសុខៗ ស្រាប់តែរថយន្តផ្ទុះឆេះ រត់ស្ទើរមិនទាន់

កំពង់ធំៈ នៅវេលាម៉ោង ២ និង០៥នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះរថយន្តចំនួន០១គ្រឿង ម៉ាក KIA ប្រភេទដឹកទំនិញធុនស្រាល ស្ថិតនៅចំណុចផ្លូវចូលបុស្សម្កាក់ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ម្ចាស់រថយន្តឈ្មោះ ជុំ វុទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំមានទីលំនៅភូមិបន្ទាយចាស់…

ជួយស៊ែរបន្តផង! សូមប្រពន្ធដែលបានរត់គេចពីប្តីរយៈពេល១១ថ្ងៃហើយ មកដោះស្រាយផង

ភ្នំពេញៈ បុរសម្នាក់ រត់រកអជ្ញាធរ ឲ្យជួយខណៈដែលប្រពន្ធខ្លួន បានចុះចោលតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែសីហានេះ ទើបរត់មករកសមត្ថកិច្ចប៉ុស្ត៍ ឲ្យជួយអន្តរាគម៍តែម្តង។ បុរសកំសត់ខាងលើឈ្នោះ ចេង ពិសិដ្ឋ អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ…

លួចបានពីយប់ព្រឹកឡើងជាប់ខ្នោះ

ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ បានសម្រេច ខណៈចតទុកបន្ទប់ខាងក្រោមហើយ ទៅដេកបាត់នៅបន្ទប់ខាងលើ កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យបានយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូមួយកន្លែង រហូតវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២១ ខែឆ្នាំដដែលទើបនគរបាលស្រាវជ្រាវឃាត់បានតែម្តង។ ជនសង្ស័យឈ្មោះ សែ ច័ន្ទតារា ហៅយ៉ា…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែកាបនៅលើបង្គោលភ្លើង

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឡើងលួចកាត់ខ្សែកាប ដែលនៅលើបង្គោលភ្លើង តាមដងផ្លូវកាលពីវេលាម៉ោង ១និង២៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលខាងមុខភោជនីយដ្ឋានBBQ កូរ៉េហ្គូង តាមបណ្ដោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ ផុច ចាន់ធ៊ិក អាយុ៣៦ឆ្នាំ មុខរបមិនពិតប្រាកដ…

Update៖ ផ្អើលទាំងថ្ងៃ! អគ្គិភ័យឆេះបន្ទប់ជាន់ទី២ របស់ផ្ទះលក់ចាប់ហ៊ួយយីហោ «ចែនី» នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ នៅវេលាម៉ោង ២ និង ៤១នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់គ្រឿងចាប់ហ៊ួយបោះដុំក្បែរផ្សារអូរឡាំពិច តាមបណ្តោយផ្លូវលេខ៣១៨ កែងនឹងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅក្នុងបន្ទប់ជាន់ទី២។ មូលហេតុ៖ សង្ស័យទុស្សេខ្សែភ្លើង។ ករណីនេះ មិនបង្កឱ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។ ដំណើររឿង៖…

First News៖ ខណៈពេលនេះ កំពុងមានអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតនៅផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ កើតហេតុនៅវេលាម៉ោង ២ និង ៤១នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច ចេញអន្តរាគមន៍ហើយ…

នារីវ័យក្មេង ក្នុងសភាពអារម្មណ៍មិនប្រក្រតី អាជ្ញាធរ សមត្ថកិច្ចនាំទៅសំចតនៅសាលាសង្កាត់

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ខណៈដែលកំពុងមានអារម្មណ៍ មិនប្រក្រតី មិននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញ៉ាកទទ្រើក មិនដឹងថាត្រូវថ្នាំ ឬ ប្រតិកម្មថ្នាំញៀននោះទេ ឈរទ្រឹងតាមផ្លូវ ត្រូវបានប្រជាពលរដ្ឋជួយនិងរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី…

បុរសម្នាក់ ចូលអុកទ្បុក និងវាយបំផ្លាញទ្រព្យសម្បត្តិគេ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់អុកស្រីម្នាក់ ច្របាច់.ក ហើយក៏រត់ចូលទៅសំងំបន្ទប់ ក្នុងផ្ទះប្រជាពលរដ្ឋ ដោយចាក់គន្លឹះទ្វារ ហើយវាយបំផ្លាញទ្រព្យសម្បត្តិគេ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខដីបឹងកក់ ផ្លូវចូលជិតមន្ទីរពេទ្យកាល់ម៉ែត្រ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតជាង៣០ម៉ែត្រ បណ្ដាលឲ្យម្ចាស់ភោជនីយដ្ឋានយីហោយ៉ាំយ៉ាំ ជាជនជាតិចិនរងរបួស

ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងយ៉ាងលឿន បានជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀម ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅមុខជាង៣០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានយីហោយ៉ាំយ៉ាំ ក្បែរស្ពានអាកាសផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ ដំណើររឿង៖…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ពីបទឆក់ទូរស័ព្ទ

ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានអន្តរាគមន៍ឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុន្នីវង្ស…