នគរបាលស្រុកបាណន់បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាជួញដូរចំនួន៦នាក់ដកហូតថ្នាំញៀនព្រមទាំងសម្ភារ: ពាក់ព័ន្ឋមួយចំនួន

បាត់ដំបងៈ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៩ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចមតិណែរនាំលើ ការងារជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ

បន្ទាយមានជ័យៈ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ២០និង០០នាទី នៅចំណុចទល់មុខកន្លែងលក់រថយន្ត ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច(ទូរស័ព្ទ) និងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់។ បន្ទាប់ពីធ្វើការឃាត់ខ្លួន…

គួរឲ្យអនិច្ចាខ្លាំងណាស់! ជនរងគ្រោះក្នុងករណីផ្ទុះធុងហ្គាស ទាំងស្រែក ទាំងរត់ដង្ហើយហៅរកអ្នកជួយ ដោយក្ដីឈឺផ្សារគ្មានអ្នកអើពើ

សៀមរាបៈ ពិតជាឃើញហើយ ស្រងេះស្រងោចខ្លោចចិត្តយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ ដែលជាជនរងគ្រោះក្នុងករណីផ្ទុះធុងហ្គាស ទាំងស្រែក ទាំងរត់ដង្ហើយហៅរកអ្នកជួយ ខណៈខ្លួនកំពុងរបួសឈឺផ្សារ ដោយសារអំណាចភ្លើងរោលរលាក តែបែរជាគ្មានអ្នកអើពើទៅវិញ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។…

បុរសម្នាក់ដេកស្លាប់ យកដៃគងថ្ងាសសង្ស័យ…

ភ្នំពេញៈ បុរសម្នាក់ដេកស្លាប់យកដៃគងថ្ងាស ស្របពេលប្រពន្ធមិននៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងបន្ទប់ជួលភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ អៀរ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រែកចង្រាន…

រថយន្តមួយគ្រឿងត្រូវអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ

កំពង់ធំៈ កាលពីថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទីយប់ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង ស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ រថយន្តម៉ាក HYUNDAY៥ ម្ចាស់ឈ្មោះ ញៀណ ផល្លា ភេទប្រុស អាយុ ៣៤ឆ្នាំ។ ខូចខាត៖…

ជាប់ពន្ធនាគារ ១ឆ្នាំ! ចេញមកវិញខឹងប្រពន្ធយកធុងបាសចាក់ស្ដាប់ក្នុងឡឥដ្ឋ ស្រាប់តែ….

កណ្តាលៈ ករណីអំពើហិង្សាក្នុងគ្រួសារកើតហេតុថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១៤និង០០នាទី ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ យ៉ែម អាង ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ…

ព័ត៌មានបន្ថែម៖ មន្ត្រីនគរបាល ដែលជួបឧបទ្ទវហេតុ ករណីផ្ទុះធុងហ្គាស ពេលនេះត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃហើយ

សៀមរាបៈ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ មន្ត្រីនគរបាលដែលរងគ្រោះ ដោយសារអគ្គិភ័យ ក្នុងពេលចុះជួយអន្តរាគមន៍ ករណីផ្ទុះស្ទែនហ្គាស កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះ ហួត មុនី…

ព័ត៌មានបន្ថែម៖ សូមជួយ Share ដើម្បីលើកទឹកចិត្តគាត់! អគ្គិភ័យផ្ទុះធុងហ្គាស បណ្ដាលឲ្យមន្ត្រីប៉ូលិសផ្នែកអន្តរាគមន៍ស្នងការនគរបាលខេត្តសៀមរាបម្នាក់ រងរបួសធ្ងន់

សៀមរាបៈ នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ក្នុងហាងបញ្ជូលហ្គាសមួយកន្លែង បណ្ដាលឲ្យរងរបួសធ្ងន់មន្ត្រីប៉ូលិសម្នាក់ តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ហួត មុនី ពិសាខ មុខរបរ ជាមន្រ្តីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប…

Update៖ ហាងបញ្ជូលហ្គាសមួយកន្លែង នៅក្រុងសៀមរាប ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

សៀមរាបៈ នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យផ្ទុះធុងហ្គាស ក្នុងហាងបញ្ជូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ការខូចខាត៖ ហាងបញ្ចូលហ្គាសមួយទាំងស្រុង ម៉ូតូចំនួន០២គ្រឿង រថយន្តដឹកហ្គាសចំនួន ០១គ្រឿង។ ករណីនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍…

First News៖ ខណៈពេលនេះ មានអគ្គិភ័យឆេះផ្ទះលក់ធុងហ្គាស នៅក្រុងសៀមរាប

សៀមរាបៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីអគ្គិភ័យ ឆេះផ្ទះលក់ធុងហ្គាស ស្ថិតនៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេពក្រុងសៀមរាប។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ កើតហេតុវេលាម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩…